no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ក្រុមហ៊ុន Mazda បានបង្ហាញព័ត៌មានលម្អិតផ្លូវការជាលើកដំបូងនៃរថយន្តស៊េរីថ្មី Mazda BT-50 dual-cab ute 2025 ដែលត្រូវបានធ្វើឲ្យមានភាពល្អប្រសើរឡើងទៅលើការរចនារូបរាង និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។  រថយន្តស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញជាសកលនៅក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2024 ខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mazda បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "ក្នុងនាមជាទីផ្សារនាំមុខគេដែលសម្របសម្រួលការចេញលក់ជាសាកលនៃរថយន្ត Mazda BT-50 នោះ Mazda Australia នៅថ្ងៃនេះកំពុងធ្វើការចែករំលែករូបភាពនៃរថយន្តជំនាន់ថ្មីឆ្នាំ 2025 របស់ខ្លួន នៅមុនការប្រកាសចេញជាផ្លូវការនៅខែតុលានេះ"។ 

Mazda មិនទាន់បានបញ្ជាក់ពីព័ត៌មានលម្អិតជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែ រូបភាពដំបូងដែលក្រុមហ៊ុនបានបង្ហាញចេញមកពេលនេះ គឺបានបង្ហាញពីការរចនាផ្នែកខាងមុខថ្មី គឺជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើង ដែលមានភាពប្រហាក់ប្រហែលគ្នាជាមួយគូប្រគូតប្រជែង គឺ Toyota HiLux។

 

ដោយក្នុងនោះចង្កៀងមុខជាប្រភេទ LED មានការឌីស្សាញរូបរាងថ្មីដែលមានទំនោរទៅនឹងទស្សនវិជ្ជានៃការរចនារថយន្ត SUV របស់ម៉ាកនេះ រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 របស់ក្រុមហ៊ុនជប៉ុននេះ បានផ្តល់នូវសោភ័ណភាពបង្ហាញពីភាពរឹងមាំជាងមុន និងភាពប្រណិតទាន់សម័យជាងមុន។ 

 

Mazda BT-50 dual-cab ute 2025 គឺជារថយន្តដែលលក់ដាច់បំផុតទីពីររបស់ម៉ាកយីហោក្រុមហ៊ុនជប៉ុននេះន្ទាប់ពីរថយន្តប្រភេទ SUV ខ្នាតកណ្តាលម៉ូដែល Mazda CX-5 ហើយម៉ូដែល BT-50 ក៏ជាដៃគូក្នុងការប្រគូតប្រជែងការលក់ដ៏សំខាន់ពីរថយន្ត Ford Ranger ដែលជារថយន្ត Pickup របស់អាមេរិកដ៏មានប្រជាប្រិយភាពបំផុយនៅលើទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាផលិតរថយន្ត Pickup ពេញនិយមផ្សេងទៀតដូចជា Mitsubishi Triton និង Isuzu D-MAX ជាដើម។

 

Mazda BT-50 Dual-cab ute ស៊េរីថ្មីឆ្នាំ 2025 ត្រូវបានគេរំពឹងថានឹងផ្តល់នូវការធ្វើឱ្យប្រសើរឡើងប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលមាននៅលើម៉ូដែល Isuzu D-Max ដែលត្រូវបានប្រកាសចេញកាលពីដើមឆ្នាំ 2024។ ដែលក្នុងនោះរួមមានការបំពាក់អេក្រង់បង្ហាញព័ត៌មានធំដល់ 7.0-inch ធំជាងអេក្រង់ 4.2-inch ដែលបំពាក់នៅលើ Mazda BT-50 បច្ចុប្បន្ន។

ទោះជាយ៉ាងណាក្រុមហ៊ុនមិនបង្ហាញព័ត៌មានលម្អិតរបស់ Mazda BT-50 Dual-cab ute 2025 នោះទេក្នុងពេលនេះ ដូចនេះ មានតែរងចាំការប្រកាសចេញផ្លូវការណ៍នាថ្ងៃទី 18 ខែតុលា ឆ្នាំ 2024 ខាងមុខនេះទាំងអស់គ្នាប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍