no-alternative title
no-alternative title
no-alternative title
no-alternative title

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ខណៈដែលការបង្ហាញវត្តមាននៅលើទីផ្សារបស់កំពូលស្មាតហ្វូនជំនាន់់ថ្មី Galaxy S25 series នឹងមកដល់នៅដើមឆ្នាំក្រោយនោះ នៅពេលនេះ ព័ត៌មានថ្មីៗទាក់ទងនឹងស្មាតហ្វូននេះត្រូវបានគេទម្លាយចេញនៅលើអនឡាញជាច្រើនរួចហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ បន្ទាប់ពីការបញ្ចេញនូវគំនូសព្រាងនៃការឌីស្សាញទៅលើរូបរាងជាច្រើនស្ទីលរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra រួចមក នៅថ្ងៃនេះ ជម្រើសពណ៌ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយចេញបន្ថែមទៀតហើយ។ បើតាមការបញ្ជាក់ចេញការពីពេលមុននេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការឌីស្សាញស៊ុមជុំវិញពីទីតានៀម។ 

យោងតាមអ្នកទម្លាយ Ice Universe (@UniverseIce) នៅថ្ងៃនេះ គឺមានការចែកចាយនូវជម្រើសពណ៌ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើស 4 ពណ៌ រួមមានដូចជា Black, Blue, Green និង Titanium។ សម្រាប់ពណ៌ខាងលើនេះ គឺជាពណ៌ដែលនឹងប្រើប្រាស់ជាទូទៅ ប៉ុន្តែសម្រាប់ការលក់នៅលើវិបសាយរបស់ក្រុមហ៊ុន Samsung គឺនឹងមានជម្រើសពណ៌ថ្មីៗជាច្រើនទៀត។ សម្រាប់ពណ៌ខាងលើនេះ ស្តាប់ទៅគឺដូចគ្នាជាមយនិងពណ៌ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 Ultra អញ្ចឹង។ ប៉ុន្តែស្មាតហ្វូននេះ អាចនឹងមានពណ៌ថ្មីមួយទៀត គឺ Green។ 

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ Samsung បានសម្រេចធ្វើការឌីស្សាញស៊ុមជុំវិញស្មាតហ្វូននេះជាមួយនិងគែមកោងនៅគ្រប់ជ្រុងទាំងបួនដែលខុសពីជំនាន់មុនមានការពិបាកនៅពេលកាន់ដៃម្ខាង។ នៅលើស្មាតហ្វូននេះ នឹងមានការតម្លើងនូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 rating ហើយនិងមានស៊ុមទីតានៀមការពារការធ្លាក់បានផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ