no-alternative title
no-alternative title
no-alternative title
no-alternative title

ចំណុចសំខាន់ៗដែលគ្រប់គ្នាគួរដឹងពីស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra

គិតមកដល់ពេលនេះ គឺនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ គឺដល់ពេលដែល ក្រុមហ៊ុន Samsung នឹងមានរៀបចំនូវ ព្រឹត្តិការណ៍ដ៏ធំមួយទៀតរបស់ខ្លួន ដើម្បីបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ហើយ។ បើតាមការបញ្ជាក់កន្លងមកបានអោយដឹងថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូន Galaxy S25 នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែមកដល់ថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នៅមិនទាន់បានទម្លាយជាផ្លូវការនៅឡើយទេ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានចុងខែនេះ មានព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះ មានការចែកចាយនៅលើអនឡាញរួចហើយ។ ស្មាតហ្វូននេះ មាន 3 ម៉ូដែល រួមមានម៉ូដែលស្តង់ដារ, Plus និង Ultra។ 

 

ការឌីស្សាញស្មាតហ្វូន Galaxy S25 Ultra

រឿងមួយក្នុងចំណោមការផ្លាស់ប្តូរដ៏ធំបំផុតរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលនឹងមានវត្តមាននៅឆ្នាំក្រោយនេះ គឺការផ្តោតខ្លាំងទៅលើការឌីស្សាញខាងក្រៅ។ ស្មាតហ្វូន Galaxy S25 Ultra នេះ គឺមានរូបរាងថ្មី ឌីស្សាញយ៉ាងទាន់សម័យ ហើយថែមទាំងមាន Camera Ring ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 6 ថែមទៀតផង។ ស្មាតហ្វូន Galaxy S25 Ultra នេះ គឺមានការទ្រទ្រង់ជាមួយ S Pen ហើយនិងមានរន្ធដាក់ S Pen នៅគែមខាងឆ្វេង។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏បានធ្វើអោយគែម Bezel របស់ស្មាតហ្វូន S25 Ultra នេះ មានកម្រ៉ាស់កាន់តែស្តើងផងដែរ។ គែមរបស់ស្មាតហ្វូននេះ គឺមានកម្រាស់ទាបជាង គែមរបស់ស្មាតហ្វូន Galaxy S24 Ultra។ ស្មាតហ្វូន Galaxy S25 Ultra នេះ នឹងមានវិមាត្រ 162.8x77.6x8.2mm ប្រៀបធៀបជាមួយស្មាតហ្វូន Galaxy S24 Ultra គឺមានវិមាត្រ 162.3x79.0x8.6 mm។

 

អេក្រង់ស្មាតហ្វូន Galaxy S25 Ultra

ដោយសារតែការផ្លាស់ប្តូរទៅលើការឌីស្សាញ និងគែម Bezels នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra មានកម្រ៉ាស់ស្តើងជាងមុននោះ បានធ្វើអោយក្រុមហ៊ុន Samsung នឹងមានការបង្កើនទំហំអេក្រង់កាន់តែធំជាងមុនបន្តិចនៅលើស្មាតហ្វូន Galaxy S25 Ultra ដែលមានការបង្កើនពីទំហំ 6.8 អ៊ីង ទៅទំហំ 6.9 អ៊ីង។ មានការរំពឹងថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវ Anti-Reflection Coating នៅលើអេក្រង់របស់ស្មាតហ្វូន Galaxy S25 Ultra ដូចទៅនឹងស្មាតហ្វូន S24 Ultra។ 

សម្រាប់អេក្រង់នេះ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវអេក្រង់ M14 OLED នៅលើស្មាតហ្វូន Galaxy S25 Ultra។ បន្ទះអេក្រង់នេះគឺនឹងមានការផ្គត់ផ្គង់ដោយ Samsung Display។ ហើយអេក្រង់ OLED M14 ក៏មានការបំពាក់នូវនៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Google និង Apple ម៉ូដែល Pixel 9 Series និង iPhone 16 Series ផងដែរ។ អេក្រង់ M14 ត្រូវបានគេរាយការណ៌ថា គឺនឹងមានភាពភ្លឺជាង M13 OLED ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 Ultra នាពេលកន្លងមក។ សម្រាប់លក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូន Galaxy S25 Ultra នេះ គឺអាចនឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា LTPO backplane, QHD+ resolution ហើយនិង variable refresh rate 1Hz-120Hz ជាដើម។

 

លក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូន Galaxy S25 Ultra

ថ្មីៗនេះ មានការនិយាយជាច្រើនអំពីបន្ទះឈីប ដែលមាននៅលើស្មាតហ្វូន Galaxy S25 Series។ ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសចេញនូវថេប្លេត Galaxy Tab S10+ និង  Tab S10 Ultra ផងដែរ ដែលថេប្លេតនេះមានការប្រើប្រាស់នូវបន្ទះឈីប high-end MediaTek ជាលើកដំបូងបំផុត។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra វិញ គឺច្បាស់ហើយ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ឬ Snapdragon 8 Gen 4)។ បន្ថែមពីនេះ ស្មាតហ្វូន Galaxy S25 Ultra នេះ ក៏អាចនឹងមានរ៉េមទំហំ 16GB ហើយនិងអង្គចងចាំមានទំហំ 256GB, 512GB និង 1TB ទៀតផង។ ចំពោះថាមពលថ្មនៅលើស្មាតហ្វូន Galaxy S25 Ultra នេះ គឺនឹងមានទំហំ 5,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 45W fast charging។

លក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 Ultra

និយាយពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra របស់ក្រុមហ៊ុន Samsung នេះ គឺប្រហែលជាមិនមានការផ្លាស់ប្តូរច្រើននោះទេ។ នៅលើស្មាតហ្វូន Galaxy S25 Ultra នេះ គឺនឹងមានកាមេរ៉ា 50MP ultrawide ទ្រទ្រង់ជាមួយនឹងសិនស័រ 1/2.52″ optical format និងមានកម្រិត f/1.9 aperture ហើយនិងកម្រិតរូបភាពភិកសែក 0.7um pixels។ ក្រៅពីសិនស័រ ultrawide sensor នេះ ស្មាតហ្វូន Galaxy S25 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP រួមនិងកាមេរ៉ាទំហំ 10MP 3x telephoto ហើយនិងមួយគ្រាប់ទៀតមានទំហំ 50MP 5x telephoto។ ចំពោះកាមេរ៉ាមុខ គឺនឹងមានទំហំ 12MP។

 

កម្មវិធី Software របស់ស្មាតហ្វូន Galaxy S25 Ultra 

ស្មាតហ្វូន Galaxy S25 Ultra នឹងដំណើការនូវប្រព័ន្ធប្រតិបត្តិការ Android 15 និង One UI 7.0 ហើយនឹងមានការអាប់ដេតទៅកាន់ version ថ្មីនោះគឺ One UI 7.1 ផងដែរ។ បើតាមអ្នកទម្លាយ @UniverseIce បានអះអាងថា ស្មាតហ្វូន Galaxy S25 Ultra នេះ នឹងមានការអាប់ដេតទៅកាន់  software (One UI 7.1), រ៉េមធំជាងមុន និងបន្ទះឈីប  Snapdragon 8 Elite។ 

 

កាលបរិច្ឆេទ និងតម្លៃរបស់ស្មាតហ្វូន Galaxy S25 Ultra

ក្រុមហ៊ុន Samsung មិនទាន់ប្រកាសអំពីកាលបរិច្ឆេទនៃការប្រកាសព្រឹត្តិការណ៍ Galaxy Unpacked ជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ ប៉ុន្តែស្មាតហ្វូន Galaxy S25 Ultra នឹងបង្ហាញខ្លួននៅក្នុងខែមករា ឬខែកុម្ភៈឆ្នាំក្រោយនេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាអាចនឹងមានការកែប្រែទៅលើតម្លៃដំបូងរបស់ស្មាតហ្វូន  Galaxy S25 Ultra នេះផងដែរដោយសារតែតម្លៃកើនឡើងទៅលើបន្ទះឈីបកម្រិតខ្ពស់នេះ។ 

គួរបញ្ជាក់ផងដែរថា បន្ទះឈីប Snapdragon 8 Elite / Snapdragon 8 Gen 4 នេះ អាចនឹងមានតម្លៃកើនឡើងជាងមុនដល់ទៅ 20% ឬ $40 បើធៀបទៅនឹងបន្ទះឈីប Snapdragon 8 Gen 3 ដូចនេះតម្លៃរបស់ស្មាតហ្វូន Galaxy S25 Ultra ក៏អាចនឹងកើនឡើងផងដែរ។ ក្រឡេកមកមើលស្មាតហ្វូន Galaxy S24, Galaxy S24+ និង  Galaxy S24 Ultra ដែលបង្ហាញខ្លួនកាលពីខែមករាឆ្នាំ 2024 នេះ គឺមានតម្លៃ $799, $999 និង $1,299៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន