no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាព OnePlus 13 ជាមួយនឹងជម្រើសពណ៌ស្រស់ស្អាតជាច្រើន

ថ្មីៗនេះ ក្រុមហ៊ុន OnePlus ទើបតែទម្លាយនូវព័ត៌មានជាផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នៅក្នុងប្រទេសចិនហើយមកដល់ពេលនេះបើទោះបីជាកាលបរិច្ឆេទនៃការសម្ពោធរបស់ស្មាតហ្វូននេះនៅឡើយនោះទេ។ បើតាមសេចក្តីរាយការណ៌កន្លងមកធ្លាប់បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែនេះហើយ។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ រូបភាពនៃការឌីស្សាញរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយនៅលើបណ្តាញសង្គម Weibo ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ នឹងមានការផ្លាស់ប្តូរទីតាំងនៃកាមេរ៉ានៅខាងក្រោយផងដែរ។ នៅក្នុងព័ត៌មានបែកធ្លាយនេះខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការភ្ជាប់ជាមួយនឹងពាក្យថា “see you next week” ដែលស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ។

ស្មាតហ្វូន OnePlus 13 នេះ នឹងមានការបន្ទះអេក្រង់ទំហំ 6.8-អ៊ីងដែលជាកញ្ចក់ BOE X2 LTPO AMOLED display គាំទ្រជាមួយនឹងកម្រិតពន្លឺខ្ពស់ដល់ទៅ 6,000 nits ហើយនិង កម្រិត 1,600 nits នៅលើការទស្សនា high brightness mode (HBM)។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,000mAh, មានបច្ចេកវិទ្យា IP68/69 កម្លាំងសាក 100W fast charging ហើយនិងបច្ចេកវិទ្យាសាកឥតខ្សែរ 50W magnetic wireless charging។ 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 ឬ Snapdragon 8 Elite។ នៅក្នុងការតេស្តនៅលើ Benchmarks កន្លងមក បង្ហាញថា បន្ទះឈីបថ្មីនេះ ត្រូវបានគេទម្លាយ នឹងមានសមត្ថភាពអាចយកឈ្នះទៅលើបន្ទះឈីប A18 Pro ដែលប្រើនៅលើ iPhone 16 Pro ទៀតផង។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការ Upgrade ប្រព័ន្ធស្កែនម្រាមដៃទៅកាន់ ultrasonic fingerprint sensor ផងដែរ។ បច្ចេកវិទ្យានេះ ក៏មានការប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy S24 Ultra និង Pixel 9 Pro ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន