no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពពិតៗរបស់ Galaxy Z Fold Special Edition ត្រូវបានទម្លាយចេញហើយ!

យោងតាមការសេចក្តីរាយការណ៌កន្លងមក បានបញ្ជាក់ថា Samsung នឹងមានការរៀបចំព្រឹត្តិការណ៌មួយនៅថ្ងៃនេះហើយ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងមានការប្រកាសចេញនូវផលិតផលអ្វីនៅឡើយទេ។ មានការព្យាករណ៌ថា ក្រុមហ៊ុននេះនឹងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនថ្មីមួយទៀតដែលមានឈ្មោះថា Galaxy Z Fold Special Edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីខែមុនេះ ធ្លាប់មានការទម្លាយចេញនូវរូបភាពរបស់ស្មាតហ្វូនថ្មីនេះម្តងរួចហើយ។ សម្រាប់ថ្ងៃនេះ គឺមានការ ចែកចាយរូបភាពថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយម្តងនេះ គឺជារូបភាពពិតៗតែម្តង។ រូបភាពថ្មីនេះត្រូវបានបង្ហោះនៅលើបណ្តាញ X តាមរយៈ @Jukanlosreve ដោយរូបភាពនេះ គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ដែលនឹងមានលក់នៅលើទីផ្សារប្រទេសចិន។

 

មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានឈ្មោះថា “Samsung Galaxy W25.”។ ការសន្និដ្ឋានបែបនេះ គឺដោយសារនៅលើរូបភាពនេះ គឺមានការសសេរអក្សរចិននៅលើស្លាកឡូហ្កូនៅផ្នែកខាងក្រោម។ សម្រាប់ទីផ្សារប្រទេសកូរ៉េវិញ ស្មាតហ្វូនថ្មីនេះ គឺនឹងមានឈ្មោះថា Galaxy Fold Special Edition។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយពីស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានកម្រ៉ាស់ស្តើងជាងម៉ូដែលស្តង់ដាររបស់ Z Fold 6។

ប្រភពកន្លងមកបានរាយការណ៌ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង ធំជាងម៉ូដែលស្តង់ដារ Z Fold 6 ដែលមានទំហំត្រឹមតែ 7.6 ប៉ុណ្ណោះ។ ហើយចំពោះអេក្រង់ខាងក្រៅវិញ គឺនឹងមានទំហំ 6.5 អ៊ីងខណៈដែលម៉ូដែលមុនមានទំហំត្រឹមតែ 6.3 អ៊ីង។ បន្ថែមពីនេះស្មាតហ្វូននេះក៏នឹងមានកាមេរ៉ាទំហំ 200MP ផងដែរ។ យោងតាមការទម្លាយចេញពី Ice Universe, បានអោយដឹងថា កាមេរ៉ាស្មាតហ្វូន នឹងមានសមត្ថភាពដូចគ្នាទៅនឹង Galaxy S24 Ultra អញ្ចឹង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន