no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra អាចនឹងមានពណ៌ខ្មៅ បៃតង ទឹកបិក និង Tanium

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌កន្លងមកថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតនៃត្រកូល Galaxy S series នៅក្នុងខែមករាខាងឆ្នាំក្រោយនេះហើយ។ ខណៈពេលនេះ គឺនៅសល់ពេលជាង 3 ខែទៀតនោះ នៅថ្ងៃនេះមានការទម្លាយនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយស្មាតហ្វូននេះថែមទៀតហើយ។ យោងតាមការបែកធ្លាយកន្លងមក គឺមានការបញ្ចេញនូវគំនូសព្រាងនៃការឌីស្សាញទៅលើស្មាតហ្វូននេះ ហើយសម្រាប់ពេលនេះ គឺមានបញ្ចេញនូវជម្រើសពណ៌ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះវិញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយរបស់ Ice Universe ដែលជាប្រភពជឿជាក់បាននោះ គឺបានសសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា Samsung អាចនឹងប្រើប្រាស់ពណ៌ចំនួន 4 នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលពណ៌ទាំងនោះរួមមានដូច ជាពណ៌ខ្មៅ, បៃតង, ទឹកបិក ហើយនិង “titanium.”។

សម្រាប់ពណ៌ខ្មៅ និង Titanium ត្រូវបានគេនិយាយថា អាចនឹងពណ៌មួយដែលមានសស្រាប់ពីជំនាន់មុន S24 Ultra រួចហើយ ដែលពណ៌នេះ គឺត្រូវបានគេស្គាល់ឈ្មោះថា គឺជាពណ៌ Titanium Black ឬ Titanium Gray ឬក៏អាចហៅថាពណ៌ Natural Titanium ដែលដូចគ្នជាមួយនិងព័ណ៌របស់ iPhones កន្លងមកអញ្ចឹង។ ប៉ុន្តែសម្រាប់ពណ៌ ទឹកបិក និងបៃតង អាចជាពណ៌ថ្មី។

ទាក់ទងនឹងជម្រើសពណ៌នេះ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung ក៏នឹងមានជម្រើសពណ៌ផ្សេងទៀតផងដែរ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននេះ ប៉ុន្តែមានដាក់លក់នៅលើតែទីផ្សារមួយចំនួន ឬក៏ហាងអនឡាញផ្លូវការរបស់ខ្លួនតែប៉ុណ្ណោះ។ ស្មាតហ្វូន S25 Ultra ដែលចេញឆ្នាំនេះ គឺនឹងមានការបំពាក់នូវឈីប Snapdragon 8 Gen 4 និងរ៉េមទំហំធំដល់ទៅ 16GB ហើយក៏នឹងមានការពង្រីកកាមេរ៉ាទំហំ 50MP ទៅលើឡែន ultrawide ផដែរ។ S25 Ultra អាចនឹងមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 45W wired fast charging ដូចជំនាន់មុន S24 Ultra អញ្ចឹង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន