no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy Z Fold 6 Special Edition បង្ហាញវត្តមានជាមួយកាមេរ៉ាគោលទំហំ 200MP និងមានតម្លៃ $2,040 ដុល្លារ

នៅពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយទៀតនៃម៉ូដែល Galaxy Z Fold 6 នៅលើទីផ្សារប្រទេសកូរ៉េ ដែលស្មាតហ្វូននេះត្រូវបានគេដាក់ឈ្មោះថា Special Edition។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃស្មាតហ្វូនអេក្រង់បត់បាននៃត្រកូល Galaxy Z Fold series។ យោងតាមការរបាយការណ៌មុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន ប៉ុន្តែមានឈ្មោះថា Samsung Galaxy W25។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Special Edition ថ្មីនេះ នឹងមានការប្រកាសដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 25 ខែតុលាខាងមុខនេះ ជាមួយនិងតម្លៃ KRW 2,789,600 វ៉ុន ដែលប្រហែលជា $2,040 ដុល្លារ។ សម្រាប់ការប្រកាសចេញនេះ ស្មាតហ្វូន Galaxy Z Fold 6 Special Edition គឺមានតែមួយទំហំប៉ុណ្ណោះ គឺរ៉េម 16GB និងអង្គចងចាំទំហំ 512GB ព្រមទាំងមានជម្រើសពណ៌ខ្មៅ Black Shadow។ 

Galaxy Z Fold 6 Special Edition ក៏នឹងមានការដាក់លក់នៅលើហាងអនឡាញរបស់ក្រុមហ៊ុន Samsung រួមជាមួយនិងក្រុមហ៊ុន KT, U+ ហើយនិង Direct Shop នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ផ្អែកលើការលើកឡើងនេះ ស្មាតហ្វូននេះ នឹងមានការដាក់លក់នៅ Offline របស់ក្រុមហ៊ុន South Korean telecom operators, SK Telecom, KT Corporation ក៏ដូចជា LG U+ ទៀតផង។ 

Galaxy Z Fold 6 Special Edition នឹងមានកម្រ៉ាស់ត្រឹមតែ 10.6 mm នៅពេលបត់ ហើយនិងមានទម្ងន់ 236 grams, ដែលស្តើងជាងមុន 1.5mm និងស្រាលជាងមុន 3grams ប្រៀបធៀបជាមួយនិង Galaxy Z Fold 6។ ស្មាតហ្វូនអេក្រង់បត់បាននេះមានអេក្រង់ខាងក្នុងទំហំ 8-អ៊ីងគាំទ្រដោយខ្នាត 20:18 aspect ratio ហើយនិងមានការទ្រទ្រងនូវ widest screen ថែមទៀតផង។ ចំពោះអេក្រង់ខាងក្រៅនៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានទំហំ 6.5 អ៊ីង នៅលើខ្នាត 21:9 aspect ratio ដែលបានផ្តល់នូវការបង្ហាញរូបភាពចេញបានកាន់តែសំបូរបែប។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនឌីស្សាញជាមួយស៊ុមជុំវិញពីទីតានៀម និងមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus 2 ទាំងមុខ និងទាំងក្រោយ។

Galaxy Z series, the Special Edition គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12-Megapixel ultra-wide lens មានមុខងារ Autofocus and  ហើយនិងគ្រាប់ទីបីមានទំហំ 10-Megapixel telephoto camera ហ៊្សូមបាន 3x optical zoom។ សម្រាប់កាមេរ៉ាមុខមានទំហំ 4-Megapixel under-display camera ស្ថិតនៅលើអេក្រង់ខាងក្នុង និងទំហំ 10-Megapixel selfie camera នៅលើអេក្រង់ខាងក្រៅ។ ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានសមត្ថភាពអាចថតវីដេអូបាន 4K ល្បឿន 60fps video recording និងកាមេរ៉គោលអាចថតបាន 8K កម្រិត 30fps video recording។

 

Galaxy Z Fold 6 Special Edition គឺមានបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 for Galaxy រត់នៅលើស្បែកមុខកម្មវិធី One UI 6.1.1 ផ្អែកលើ Android 14 ហើយថែមទាំងមានបច្ចេកវិទ្យា Galaxy AI ទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានការអាប់ដែតទៅកាន់ One UI 7.0 និង Android 15 នាដើមឆ្នាំ 2025 ផងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 4,400mAh គាំទ្រនូវកម្លាំងសាក 25W wired និង 15W wireless charging។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូននេះ គឺមានដូចជា Dual SIM គាំទ្រនូវ e-SIM, 5G, Wi-Fi 7, Bluetooth 5.3, NFC, UWB និងរន្ធ USB-C។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន