no-alternative title
no-alternative title
no-alternative title
no-alternative title

លេចធ្លាយទំហំតួខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25, S25+ និង S25 Ultra

គិតមកទល់នឹងថ្ងៃនេះ ព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series ត្រូវបានគេទម្លាយចេញនៅលើអនឡាញអស់ជាច្រើនរួចមកហើយ។ បើតាមដំណឹងមិនផ្លូវការណ៌ដែលបានទម្លាយកន្លងមង គឺមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅត្រីមាសទី 1 ដើមឆ្នាំ 2025 ខាងមុខនេះ។ ទាក់ទងនឹងរូបរាងរបស់ស្មាតហ្វូនថ្មីៗទាំងនេះ គឺមានការលេចធ្លាយរូបភាពថ្មីៗចំនួនពីរ ដែលគេមើលឃើញថា ការឌីស្សាញស្មាតហ្វូននេះ គឺមានកម្រ៉ាស់ស្តើង និងមានគែមអេក្រង់តូចជាងមុនថែមទៀត។ រូបទីមួយគឺបន្ទះការពារអេក្រង់ និងរូបភាពទីពីរ គំរូ Aluminum Dummy របស់ស្មាតហ្វូននិមួយៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរូបភាពខាងលើនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung ហាក់មានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Galaxy S25 និង S25 Plus ខណៈដែលម៉ូដែល Ultra ត្រូវគេមើលឃើញថា មានការផ្លាស់ប្តូរការឌីស្សាញរូបរាងច្រើនគួរអោយកត់សំគាល់។ Galaxy S25 មានទំហំរួម 146.94x70.46x7.25mm, Galaxy S25 Plus មានទំហំរួម 158.44x75.79x7.35mm និង Galaxy S25 Ultra មានទំហំ 162.82x77.65x8.25mm។

ប្រភពខាងលើនេះបានបន្តថា ជាមួយនិងវត្តមាន S25 Ultra នៅឆ្នាំក្រោយនេះ គឺនឹងក្លាយជាស្មាតហ្វូនម៉ូដែលដំបូងគេរបស់ក្រុមហ៊ុន Samsung ដែលមានការប្រើប្រាស់នូវអេក្រង់រាបស្មើរ ដែលនឹងផ្តល់នូវភាពងាយស្រួលជាងមុនសម្រាប់ការបិទបន្ទះអេក្រង់ ហើយថែមទាំងមានការការពារអេក្រង់បានល្អជាងមុន ជាពិសេសគឺទៅលើការប៉ះបញ្ជាមុខងារនិមួយនៅលើអេក្រង់តែម្តង។

Galaxy S25 Ultra នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ឬ Snapdragon 8 Elite ដែលមានការតម្លផងនូវបច្ចេកវិទ្យា AI ច្រើនជាងជំនាន់មុន។ ប៉ុន្តែបន្ទះឈីបនេះ គឺមានតម្លៃខ្ពស់ជាងមុន។ បន្ថែមពីនេះ សម្រាប់ម៉ូដែលស្តង់ដារ និងម៉ូដែល Plus ត្រូវបានគេរំពឹងថា គឺអាចនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ផងដែរ។ គួរបញ្ជាក់ថា ថ្មីៗនេះមានរបាយការណ៌ Sammy Fans បាននិយាយថា បន្ទះឈីប Snapdragon នឹងមានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25, S25+ និង S25 Ultra ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន