no-alternative title
no-alternative title
no-alternative title
no-alternative title

Honor និយាយថា សមត្ថភាព Apple Intelligence មិនឈានដល់កម្រិតដូច Magic 7 AI នោះទេ!

យោងតាមព័ត៌មានជាច្រើនកន្លងមក បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 7 series នឹងក្លាយជាម៉ូដែលថ្មីមួយ ដែលមានការបំពាក់នូវមុខងារ AI ដ៏ខ្លាំងក្លាជាច្រើន ហើយក៏ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់់ថា អាចនឹងយកឈ្នះទៅលើបច្ចេកវិទ្យា Apple Intelligence ថែមទៀតផង។ បើតាមនាយកប្រតិបត្តិម្នាក់នៅក្នុងចំណោមនាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុននេះថ្មីៗនេះ ក៏បានចែករំលែកនូវព័ត៌មានលម្អិតអំពី AI Agent ដែលមានសមត្ថភាពខ្លាំងក្លាជាង និងអស្ចារ្យជាងបច្ចេកវិទ្យា AI ចេញពីក្រុមហ៊ុន Apple ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំនេះ គឺផ្តោតទៅលើបច្ចេកវិទ្យា AI។ យ៉ាងណាមិញសម្រាប់ស្មាតហ្វូន Honor Magic 7 series គឺនឹងផ្តល់នូវបទពិសោធន៍ AI ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ នាយកប្រតិបត្តិរូបនេះបានបន្ថែមថា កាលពីខែមុននេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញនូវបច្ចេកវិទ្យា Apple Intelligence AI របស់ខ្លួនដែលមានការផ្តោតទៅលើបច្ចេកវិទ្យា AI ដ៏អស្ចារ្យដូចគ្នា។

បច្ចេកវិទ្យា Apple Intelligence របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ ត្រូវបានគេមើលឃើញថា មានបញ្ហាមួយចំនួនផងដែរដោយសារតែបច្ចេកវិទ្យានេះអាចដំណើរការបានល្អ ជាមួយតែ System Apps ប៉ុណ្ណោះ។ សម្រាប់កម្មវិធីភាគីទី 3 គឺបានបង្កើតនូវបញ្ហាជារឿយៗ។ ដោយសារតែបញ្ហាជាច្រើននេះ គឺបានធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកប្រើប្រាស់ជាច្រើនផងដែរ។ ប៉ុន្តែសម្រាប់រឿងនេះ គឺមិនមែនជាបញ្ហាទៅលើ Honor AI Agent ។ ជំនួយការនេះ មិនត្រឹមតែទ្រទ្រង់ទៅលើកម្មវិធីភាគីទី 3 នោះទេ ប៉ុន្តែវាក៏អាចដំណើរការឆ្លងកម្មវិធី (cross-app) ថែមទៀតផង។ 

ស្មាតហ្វូន Magic 7 series នេះ នឹងបំពាក់នូវបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ដែលនឹងនាំយកនូវសមត្ថភាព AI ទៅកាន់កម្រិតខ្ពស់។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Honor Magic 7 series នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងខែនេះ។ ស្មាតហ្វូន Honor Magic 7 series នេះ នឹងមានមុខងារជាច្រើនដូចជា  AI task management, AI image assistant និង AI car connection ផងដែរ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការប្រចាំថ្ងៃបានយ៉ាងរលូន ការផ្ញើសារ និងការគ្រប់គ្រងទៅលើផលិតផលឆ្លាតវៃតាមរយៈការបញ្ជាដោយសំឡេង (Voice Commands) ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន