កាលពីថ្ងៃទី 20 តុលា ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Deepal S05 ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ រថយន្ត Compact SUV ស៊េរីថ្មីនេះមានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងប្រភេទ EREV ជាមួយតម្លៃចាប់ពីខ្ទង់ $16,900 ឡើងទៅ។
អ្វីដែលជាពិសេស គឺនៅថ្ងៃបង្ហាញវត្តមានរបស់ Deepal S05 ម្សិលមិញនេះ ក្រុមហ៊ុន Deepal ដែលបុត្រសម្ព័ន្ធរបស់ Changan បានប្រារព្ធព្រឹត្តិការណ៍អបអរសារទរនៃការលក់រថយន្តចំនួន 300,000 គ្រឿងរបស់ខ្លួនផងដែរ។ ម៉ាកយីហោរថយន្ត Deepal ត្រូវបានប្រកាសផ្លូវការណ៍៍ដោយ Changan នៅក្នុងខែមេសា ឆ្នាំ 2022។ Deepal S05 មានការរចនារូបរាងឡើងតាមម៉ាកយីហៅ “interstellar flying wing” និងមានជម្រើសពណ៌ចំនួន 5។
រថយន្តស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,620mm/ ទទឹង 1,900mm/ កម្ពស់ 1,600mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,880mm។ Deepal S05 បំពាក់នូវប្រព័ន្ធកាមេរ៉ាឆ្លាតវៃកម្រិតខ្ពស់ Deepal 4K intelligent gimbal camera ដែលមានទំហំផ្ទុកទិន្នន័យ 64GB ដែលអាចផ្ទុករូបភាពបានដល់ 21,000 រូប និងវីដេអូអាចថតបានដល់ 12 ម៉ោង។
នៅផ្នែកដំបូងមុខមានបំពាក់នូវប្រព័ន្ធបញ្ចាំងរូបភាពឆ្លាតវៃកម្រិត 1.3 million pixels intelligent headlight ដែលអាចបញ្ចាំងបានទំហំ 120-inch ដោយមានជំនួយពីប្រព័ន្ធ Huawei xPixel។ សម្រាប់ម៉ូដែល Deepal S05 Entire Series មានបំពាក់នូវប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ចំនួន 5 គ្រាប់ ប្រព័ន្ធរ៉ាដាចាប់សញ្ញាកម្រិត millimeter-wave radars ចំនួន 5 គ្រាប់ រួមនឹង Ultrasonic radar ចំនួន 12 គ្រាប់។
ប្រព័ន្ធរ៉ាដាទាំងអស់នៅ គឺរួមគ្នាដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត advanced driving assistant ដែលរួមមានដូចជា មុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ adaptive cruise control, មុខងាររក្សារថយន្តនៅក្នុងគន្លង lane centering control, និងមុខងារជំនួយការចូលចតឆ្លាតវៃ intelligent parking assist ជាដើម។ បន្ថែមពីនេះ Deepal S05 ប្រើប្រាស់យ៉ាន់កង់គុណភាពខ្ពស់ធន់រឹងមាំប្រភេទ high-strength steel-aluminum body រួមនឹងប្រព័ន្ធពោងសុវត្ថិភាពចំនួន 6 គ្រាប់។
សម្រាប់ម៉ូដែល Deepal S05 EREV បំពាក់នូវម៉ាស៊ីនសាំង 1.5L range-extender system ដែលមានកំលាំង 97 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ឬ 215 សេះ និងកំលាំងរមូល 320Nm និងកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate battery pack ទំហំ 27.28kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 200km នេះបើតាមការធ្វើតេស្តពីស្ថាប័ន CLTC។
ស្ថាប័ននេះក៏បានបញ្ជាក់ទៀតថា សម្រាប់ការចាក់សាំងមួយពេញ បូករួមនឹងថាមពលអាគុយអាចឲ្យ Deepal S05 មានលទ្ធភាពអាចបើកបរបានចំងាយផ្លូវដល់ 1,234km ជាមួយការជាន់ល្បឿនលឿនបំផុតដល់ 175km/h និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 7.9 វិនាទី។ រថយន្តអគ្គិសនី Compact SUV ស៊េរីថ្មីនេះ គាំទ្របច្ចេកវិ់ទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 30% ទៅ 80% ប្រើពេលប្រមាណ 20 នាទី។
ចំនែកម៉ូដែល Deepal S05 ប្រើអគ្គិសនីសុទ្ធបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលបំពាក់នៅផ្នែកភ្លៅក្រោយរបស់រថយន្តដែលមានកំលាំង 175kW ឬស្មើរនឹង 235 សេះ និងកំលាំងរមូល 320Nm រួមនឹងកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate battery pack ទំហំ 56.12kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 510km តាមរបាយការណ៍បញ្ជាក់ពី ស្ថាប័ន CLTC។ ម៉ូដែលនេះអាចជាន់ល្បឿន Top Speed បានដល់ 180km/h ហើយអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 7.3 វិនាទី។ Deepal S05 EV គាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 3C Fast Charging System ដែលសាកភ្លើងចូលពី 30% ទៅ 80% ប្រើពេលប្រមាណតែ 15នាទីប៉ុណ្ណោះ។
នៅផ្នែកខាងក្នុងរបស់ Deepal S05 មានជម្រើសបីពណ៌ គឺទឹកក្រូច ខៀវស្រាល និងប្រផេះ។ រថយន្តនេះមានអេក្រង់កម្សាន្តទំហំ 15.4-inch គាំទ្រកម្រិតបង្ហាញ 2.5K ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ដំណើរការដោយប្រតិបត្តិការ Deepal OS3.0, មានមុខងារបាញ់បង្ហាញលើកញ្ចក់អេក្រង់មុខ AR-HUD, ដៃចង្កូតរចនាជារាងអក្សរ D (D-Shaped Steering Wheel)។ នៅផ្នែកកណ្តាលរវាងកៅអីតៃកុង និងអ្នករួមដំណើរមានទូរទឹកកកចំនុះ 13 លីត្រ។
បន្ថែមពីនេះ Deepal S05 មានកន្លែងសម្រាប់ដាក់អីវ៉ាន់ចំនួន 35 កន្លែង, ដំបូលបើក Panoramic ទំហំ 1.9 ម៉ែត្រការ៉េ, មានម៉ាស៊ីនត្រជាក់ខាងក្រោយ, អំពូលភ្លើងកាប៊ីនចំនួន 64 ពណ៌, ប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់, កៅអីដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចដែលអាចកំណត់បានចំនួន 8 របៀប, កៅអី queen co-pilot seat និង កន្លែងសាកភ្លើងឥតខ្សែ wireless charging កំលាំង 50W។ នៅផ្នែកក្បាលខាងមុខមានកន្លែងដាក់អីវ៉ាន់បានចំនុះ 159 លីត្រ និងខាងក្រោយចំនុះ 492 លីត្រ។
នេះជាតម្លៃរបស់ Deepal S05 តាមជម្រើសម៉ូដែលនីមួយៗ
-510 Pro EV តម្លៃខ្ទង់ $16,900
-510 Plus EV តម្លៃខ្ទង់ $17,700
-510 Max EV តម្លៃខ្ទង់ $19,100
-510 Ultra EV តម្លៃខ្ទង់ $20,500
-200 Max EREV តម្លៃខ្ទង់ $19,700
-200 Ultra EREV តម្លៃខ្ទង់ $21,100៕