no-alternative title
no-alternative title
no-alternative title
no-alternative title

ថាមពលថ្មនៅលើ Find X8 Pro មានសមត្ថភាពខ្ពស់ជាងថ្ម iPhone 16 Pro Max

OPPO Find X8 Series គឺជាស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មី ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 24 ខែតុលា ខាងមុខនេះហើយ។ ថ្មីៗនេះបន្ទាប់ពីការធ្វើតេស្តជាមួយនិងឆ្នាំងសាកជំនាន់ថ្មី Dual-Port 120W Charger រួចមក ក្រុមហ៊ុន OPPO បានបញ្ជាក់ពីទំហំថាមពលថ្ម និងរយៈពេលនៃកាន់ថ្មនៅលើស្មាតហ្វូននេះហើយ។ ថាមពលថ្មនេះ គឺមានសមត្ថភាពខ្ពស់ជាងការរំពឹងទុក។ OPPO Find X8 Pro នឹងមានថ្មទំហំ 5910mAh ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Glacier Battery Tech ដែលមានទំហំកើនឡើង 18% ទៅលើទំហំ និងកាត់បន្ថយទៅលើកម្រ៉ាស់ 13%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងបច្ចេកវិទ្យាថាមពលថ្មជំនាន់ថ្មី ហើយនិងការបង្កើននូវទំហំថ្មនេះ នឹងផ្តល់អោយស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានសមត្ថភាពខ្ពស់ជាងមុន។ យោងតាមការទម្លាយពីក្រុមហ៊ុន OPPO បានអោយដឹងថា Find X8 Pro អាចទស្សនាវីដេអូDolby Vision HDR video កម្រិត -20℃ បានចំនួន 5.3 ម៉ោង ខណៈ iPhone 16 Pro Max គឺបានរលត់មុន 10 នាទី។ សម្រាប់ការទស្សនាវីដេអូធម្មតាគឺបានរយៈពេល 7.2 ម៉ោងខ្ពស់ជាង iPhone អាចធ្វើបានត្រឹមតែ 5.0 ម៉ោងប៉ុណ្ណោះ។

 

ស្មាតហ្វូននេះថ្មី ក៏មានសមត្ថភាពខ្ពស់នៅក្នុងការទស្សនាវីដេអូផងដែរ ដោយអាចធ្វើបានដល់ទៅរយៈពេល 29.3 ម៉ោង ប្រៀបធៀបជាមួយនិង iPhone 16 Pro Max គឺអាចធ្វើបានតែ 27.7 ម៉ោងប៉ុណ្ណោះ។ និយាយពីរូបរាងរបស់ Find X8 Pro គឺមានកម្រ៉ាស់ 8.24mm ស្តើងជាង Find X7 Ultra ដែលមានកម្រ៉ាស់ 9.5mm។ សម្រាប់ម៉ូដែលស្តង់ដារគឺមានកម្រ៉ាស់ 8.7mm។ ស្មាតហ្វូនទាំងពីរនេះ គឺមានថ្មទំហំ 5000mAh។ 

Find X8 Pro មានអេក្រង់ទំហំ 6.78 អ៊ីង ជាអេក្រង់រាបស្មើរ និងមានប៊ូតុង quick-start button នៅជ្រុងខាងស្តាំនៃស្មាតហ្វូន។ Find X8 និង Find X8 Pro គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន