no-alternative title
no-alternative title
no-alternative title
no-alternative title

កម្ពុជា គឺជាទីផ្សារដំបូងគេនៅក្នុងតំបន់អាស៊ានដែលមានលក់រថយន្ត BYD Shark 6 PHEV Pickup Truck

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD បានរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការប្រកាសចេញរថយន្ត Pick up truck ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Shark 6។ រថយន្ត Pick up Truck PHEV (Plug-in-hybrid) ស៊េរីថ្មីនេះមានតម្លៃខ្លួនខ្ទង់ $56,700 នៅទីផ្សារប្រទេសកម្ពុជាយើង។ ប្រទេសកម្ពុជា គឺជាទីផ្សារដំបូងក្នុងប្រទេសអាស៊ានដែល BYD Shark បានចេញលក់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Shark 6 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងទីផ្សារប្រទេសម៉ិចស៊ិកូក្នុងខែឧសភាឆ្នាំ 2024 និងមិនទាន់បានចេញលក់នៅទីផ្សារប្រទេសចិននៅឡើយទេមកទល់នឹងពេលនេះ។ សម្រាប់ការប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា BYD បានសហការជាមួយក្រុមហ៊ុន Harmany Auto ដែលជាដៃគូចែកចាយរថយន្តម៉ាក BYD តែមួយគត់ក្នុងប្រទេសកម្ពុជា។

 

ក្នុងឪកាសនេះ ក្រុមហ៊ុនក៏បានធ្វើការថែមជួនកាតសាំងដែលមានតម្លៃ $500, ផ្តល់ជូនការថែទាំរថយន្តដោយឥតគិតថ្លៃរយះពេល 3 ឆ្នាំ ឬ 50,000 គីឡូម៉ែត្រ, ឆ្នាំងសាកដែលមានកំលាំង 7kW និងការធានាដល់ទៅ 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រសម្រាប់ការកក់មុនត្រឹមតែ $1,000។

នៅអំឡុងនៃព្រឹត្តិការណ៍ប្រកាសចេញលក់ BYD Shark 6 ក្នុងទីផ្សារប្រទេសកម្ពុងជា ក្រុមហ៊ុនក៏បានធ្វើការណែនាំបង្ហាញចេញនូវមុខងារ VTOL (Vehicle to Load) នៅលើរថយន្ត Pickup truck ស៊េរីថ្មីនេះផងដែរ។ ដែលមុខងារនេះ គឺអនុញ្ញាតិឲ្យ BYD Shark 6 ផ្ទេរថាមពលទៅកាន់ឧបករណ៍ជាច្រើនបាន។

 

មុខងារនេះអាចផ្គត់ផ្គង់ថាមពលដល់ឧបករណ៍សម្រាប់ការបោះជំរុំ ប្រភពថាមពលសង្គ្រោះបន្ទាន់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត។ BYD Shark ផលិតឡើងដោយប្រើនៅប្រព័ន្ធ DMO របស់ BYD ដែលដូចគ្នាទៅនឹងរថយន្ត off-road របស់ក្រុមហ៊ុនដូចជា ម៉ូដែល Fan Cheng Boa Bao 5 និង Boa។

ប្រព័ន្ធ DMO ផ្តល់នូវអាទិភាពដល់ប្រសិទ្ធភាពថាមពល និងអនុញ្ញាតឱ្យមានលទ្ធភាពបិទខ្ពស់សម្រាប់ការបើកបរនៅលើផ្លូវលំបាក (off-road) ដោយវាមានភាពឆ្លាតវៃក្នុងការបែកចែកកម្លាំងបង្វិលជុំរវាងកង់ខាងមុខ និងខាងក្រោយដាច់ដោយឡែកពីគ្នាតម្រូវតាមស្ថានភាពបើកបរ។ BYD Shark 6 មានប្រវែងបណ្តោយ 5,457mm/ ទទឹង 1,971mm / កម្ពស់ 1,925 mm និងគម្លាតចន្លោះកង់មុខក្រោយ 3,260mm។ រថយន្ត Plug-in-hybrid Pickup truck នេះអាចផ្ទុកទម្ងន់បាន 835kg និងបន្ទុកទំងន់ខាងក្រោយបាន 1,450 លីត្រ ជាមួយសមត្ថភាពអាចអូសសណ្តោងទម្ងន់បាន 2,500kg។

សម្រាប់ប្រព័ន្ធ Plug-in-Hybrid របស់ Shark 6 គឺដំណើរការជាមួយម៉ាស៊ីនសាំង 1.5T Engine កំលាំង 170kW។ រថយន្តនេះមានបំពាក់នៅប្រព័ន្ធម៉ូទ័រខាងមុខដែលអាចកំលាំង 170kW និងកំលាំងរមូល 310Nm និងម៉ូទ័រខាងក្រោយកំលាំង  150kW ជាមួយកំលាំងរមូល 340Nm។ ដែលសរុបថាមពលម៉ូទ័រអគ្គិសនីទាំងពីរបញ្ចូលគ្នាអាចឲ្យ Shark 6 ផលិតកំលាំងបានដល់ 320kW និងកំលាំងរមូល 650Nm។

 

ចំពោះកញ្ចប់ថ្មអគ្គិសនីវិញ BYD Shark 6 ប្រើប្រាស់នូវប្រភេទកញ្ចប់ថ្ម lithium iron phosphate Blade Battery ទំហំ 29.58kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលថ្មសុទ្ធមិនប្រើម៉ាស៊ីនបានចំងាយ 100km។ Shark 6 អាចបើកបានចង្ងាយផ្លូវ 840km នៅពេលចាក់សាំង និងសាកថ្មមួយពេញម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម