no-alternative title
no-alternative title
no-alternative title
no-alternative title

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងដែលកកើតឡើងពីការសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្តម៉ាក Chery និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ត្រូវបានដាក់ឲ្យដំណើរការជាមួយប្រព័ន្ធ Harmony Intelligent Mobility Alliance (HIMA) ទទួលបានការបញ្ជាទិញមុនចំនួន 30,000 គ្រឿងក្នុងរយះពេលប្រមាណ 33 ថ្ងៃដំបូងសម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនាមជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងដែលដំណើរការដោយប្រព័ន្ធ HIMA និងជារថយន្តម៉ូដែលទីពីរបន្ទាប់ពី Luxeed S7 ដែលជារថយន្ត Sedan, Luxeed R7 បានទទួលការបញ្ជាទិញមុនប្រមាណ 6,000 គ្រឿងក្នុងរយះពេល 24 ម៉ោង និងឡើងដល់ 20,000 គ្រឿងក្នុងរយះពេល 2 សប្តាហ៍នៃការបើកទទួលការបញ្ជាទិញលើកដំបូង។

Luxeed R7 ជាប្រភេទរថយន្ត Large Coupe-style SUV មានប្រវែងបណ្តោយ 4,956mm/ ទទឹង 1,981mm/ កម្ពស់ 1,634 mm និងគម្លាតចន្លោះកង់មុខក្រោយ 2,950mm។ រថយន្ត SUV នេះ មានការឌីស្សាញជាមួយ “On-Box” ដែលមានបង្កប់នូវខ្សែបន្ទាត់ចាប់សញ្ញា Lidar ចំនួន 192 នៅលើដំបូល ជាមួយជម្រើសទំហំយ៉ាន់កង់ 20-inch ឬ 21-inch និងមានជម្រើសពណ៌ចំនួន 6 ពណ៌ ដូចជា Phantom Purple, Sunlight Blue, Ceramic White, Deep Space Gray, Gilded Black, និង Metropolitan Red។

Luxeed R7 មានជម្រើសដំណើរការដោយប្រព័ន្ធ rea-wheel-drive (RWD) និង all-wheel-drive (AWD)។ សម្រាប់ម៉ូដែល RWD បំពាក់ម៉ូទ័រអគ្គីសនីមួយមានកំលាំង 215kW ចំនែកម៉ូដែល AWD បំពាក់ម៉ូទ័រអគ្គិសនីពីរមានកំលាំង 365kW ដែលអាចជាន់សន្ទុះល្បឿនពី 0km ទៅ 100km/h ចាយពេលខ្ទង់ 3.9 វិនាទី។ រថយន្ត SUV EV មួយនេះ គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 800-Volt ដែលសាក 15 នាទីអាចបើកបរបានចម្ងាយផ្លូវ 400km។ 

នៅខាងក្នុងរបស់ Luxeed R7 មានបំពាក់នូវប្រព័ន្ធអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 15.6-inch ដែលដំណើរការដោយប្រព័ន្ធ HarmonyOS4 របស់ Huawei។ រថយន្តនេះមានកន្លែងសាកថ្មឥតខ្សែ Wireless Charging។ នៅខាងក្នុងមានជម្រើសពណ៌ដូចជា ពណ៌ស (White Sand Apricot), ត្នោត (Amber Brown), ក្រហម (Feather Red), និង Truffle Brown។ នៅផ្នែកខាងក្រោយរបស់ Luxeed R7 អាចផ្ទុកទំងន់បានចំនុះ 837 លីត្រ និងដល់ 2,130 លីត្រនៅពេលបត់កៅអីជួរខាងក្រោយចុះ។ បន្ថែមពីនេះនៅផ្នែកក្បាលខាងមុខរថយន្តអាចផ្ទុកទំងន់បាន 52 លីត្រ។

 

សម្រាប់ម៉ូដែល Luxeed R7 Pro បំពាក់ថាមពលថ្មដែលសាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 667km ខណៈម៉ូដែល Max និង Ultra គឺបំពាក់កញ្ចប់ថ្មអគ្គិសនីទំហំ 100kWh ដែលអាចបើកបានចម្ងាយផ្លូវ 802km និង 736km នៅពេលសាកភ្លើងមួយពេញម្តង។

 

រថយន្តស៊េរីថ្មីនេះផលិតឡើងតាមប្រព័ន្ធ TuLing platform ជាមួយការបំពាក់នូវប្រព័ន្ធ intelligent vehicle state perception (iVSE) ដែលធ្វើឲ្យ Luxeed R7 អាចធ្វើការបើកបរបានតាមគ្រប់ស្ថានភាពផ្លូវ។ បន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ QianKun ADS 3.0 driving assistance របស់ Huawei បំពាក់នៅលើម៉ូដែល R7 Pro និងប្រព័ន្ធ lidar-based assistance នៅលើម៉ូដែល Max និង Ultra។

 

ជាងនេះទៅទៀត Luxeed R7 ក៏គាំទ្រនូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ដូចជា variable damping, air suspensions, double-wishbone front, និង multi-link rear suspension…ថែមទៀតផង។ ប្រព័ន្ធគ្រប់គ្រងពេលចុះចំណោតតាមពេលចុះចំណោត និងប្រព័ន្ធសន្សំថាមពលកាត់បន្ថយការប្រើប្រាស់ហ្វ្រាំង (adaptive downhill cruise control and energy recuperation systems reduce brake)  ដែលត្រូវបានក្រុមហ៊ុនអះអាងថា មានអនុភាពខ្ពស់ជាងប្រព័ន្ធនៅលើ Tesla Model Y និង BMW X6 ។

សម្រាប់ការចែកចាយម៉ូដែល Luxeed R7 Max និង Ultra ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី 15 ខែតុលា ដោយឡែកសម្រាប់ម៉ូដែល Pro ត្រូវបានគេរំពឹងថានឹងចេញនៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2024 ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម