no-alternative title
no-alternative title
no-alternative title
no-alternative title

សេចក្តីរាយការណ៌ថ្មីបញ្ជាក់ថា Galaxy S25 Ultra នឹងមានអេក្រង់ពន្លឺភ្លឺច្បាស់ជាងមុន

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Galaxy S25 series នៅដើមឆ្នាំ 2025 ខាងមុខនេះហើយអ។ ថ្មីៗនេះយោងតាមការទម្លាយពីប្រភពជឿជាក់បាននោះ បាននិយាយថា Galaxy S25 Ultra នឹងមានការអាប់ដែតទៅលើផ្នែកជាច្រើនបើប្រៀបធៀបជាមួយនិងស្មាតហ្វូន Galaxy S24 Ultra ដែលបានចេញលក់កាលពីឆ្នាំមុន។ នៅក្នុងនោះមានដូចជាអេក្រង់ កម្លាំងម៉ាស៊ីន និងការឌីស្សាញជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងព័ត៌មាននេះ ICE Universe បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាខ្ពស់ជាងមុន មាន peak brightness ពន្លឺភ្លឺច្បាស់ និងមានការបញ្ជាក់នូវពណ៌បានត្រឹមត្រូវ ហើយនិងមានផ្ទៃវបង្ហាញចេញទំហំធំជាងមុនថែមទៀតផង។ ប៉ុន្តែអ្នកទម្លាយរូបនេះមិនមានការបញ្ជាក់ពីទំហំ និងកម្រិតពន្លឺច្បាស់លាស់នៅឡើយ។

បើតាមការបញ្ជាក់កន្លងមក គឺបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី S25 Ultra នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់រាបស្មើរ ឬហៅថា Refreshed Flat Display ហើយក៏មានការបន្ថែមទៀតថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.86-អ៊ីងធំជាងម៉ូដែលមុន S24 Ultra ដែលមានអេក្រង់ទំហំត្រឹមតែ 6.8-អ៊ីងប៉ុណ្ណោះ។

 

នៅក្នុងរបាយការណ៌របស់អ្នកទម្លាយរូបនេះ ថែមទាំងមានបញ្ជាក់ទៀតថា អេក្រង់ថ្មីនេះ អាចនឹងមានបង្កើនពន្លឺខ្ពស់ជាមុនចន្លោះពី 20%–30% ហើផយនិងពីកម្រិត 3100 nits ទៅ 3400 nits ដែលមានការអាប់ដែតពីជំនាន់មុនមានត្រឹមតែ 2600-nit peak brightness ប៉ុណ្ណោះ។  ស្មាតហ្វូននេះអាចនឹងមានការប្រើប្រាស់អេក្រង Samsung new M14 OLED ដែលមានការបញ្ចេញនូវកម្រិតពណ៌ច្បាស់ និងមានពន្លឺខ្ពស់ ហើយនិងមានការបង្ហាញចេញបានធំជាងមុនទៀតផង។

Galaxy S25 Ultra នឹងមានការឌីស្សាញរូបរាងថ្មី ខុសពីម៉ូដែលមុន មានគែមកោងនៅជ្រុងទាំង 4។ បើមើលទៅលើរូបភាព Aluminum Dummy បង្ហាញថា ស្មាតហ្វូននេះ នឹងមានភាពងាយស្រួលក្នុងការកាន់។ ស្មាតហ្វូននេះ មឹហមានកម្រ៉ាស់ត្រឹមតែ 8.25mm ដែលស្តើងជាងម៉ូដែលមុនមានកម្រ៉ាស់ 8.6mm ហើយនិងមានតួខ្លួនតូចត្រឹម 77.6mm ខណៈដែលម៉ូដែលមុនទំហំ79mm។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏នឹងទម្ងន់ស្រាល់ត្រឹម 221 grams ប្រៀបធៀបជាមួយនិងជំនាន់មុនទម្ងន់ 232 grams។

 

Galaxy S25 Ultra ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប “For Galaxy” edition នៃ Snapdragon 8 Elite ដែលដំណើរការដោយបច្ចេកវិទ្យា TSMC 3nm មានការពង្រឹងខ្លាំងទៅលើសមត្ថភាព និងការសន្សំសំចៃថាមពលបានល្អជាងមុន។ ស្មាតហ្វូននេះនឹងមានថ្ម 5000mAh កម្លាំងសាក 45W។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម