no-alternative title
no-alternative title
no-alternative title
no-alternative title

8 ចំនុចដែលស្មាតហ្វូនអេក្រង់បត់អាចធ្វើបានលើសពី iPhone

ស្មាតហ្វូនប្រភេទអេក្រង់បត់ គឺពិតជាទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ តែភាពប្រណិតបែបទំនើប និងមានភាពច្នៃប្រឌិតខ្ពស់ និងទាក់ទាញសម្រាប់ការប្រើប្រាស់បើធៀបនឹងស្មាតហ្វូនធម្មតា ជាពិសេសសូម្បីតែឧបករណ៍ទំនើបៗកម្រិតខ្ពស់ដូចជា ទូរស័ព្ទ iPhone ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងសមត្ថភាពនៃអេក្រង់បត់ដែលមានទំហំធំ អាចដំណើរការកិច្ចការងារបានច្រើន មានតម្លៃសមរម្យ និងភាពទំនើបជាមួយបច្ចេកវិទ្យាអេក្រង់បត់របស់ពួកវា។ ហើយខាងក្រោមនេះ គឺជាចំនុចទាំង 7 ដែលស្មាតហ្វូនអេក្រង់បត់ទទួលបានប្រជាប្រិយភាពជាងទូរស័ព្ទ iPhone៖

1-អេក្រង់ធំធ្វើកិច្ចការងារបានច្រើន

អត្ថប្រយោជន៍ចម្បងមួយនៃទូរស័ព្ទបត់អេក្រង់បាន គឺសមត្ថភាពក្នុងការពង្រីកទំហំអេក្រង់ទៅជាអេក្រង់ទំហំដូចអេក្រង់ថេប្លេត។ ស្មាតហ្វូនដូចជា Samsung Galaxy Z Fold series និង Vivo X Fold series ផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ពីរ ដែលជាទូរស័ព្ទស្តង់ដារដែលអាចលាតចេញជាអេក្រង់ធំ ល្អសម្រាប់ការអាន ការលេងហ្គេម និងកិច្ចការងារជាច្រើនផ្សេងទៀត។ ខណៈពេលដែរ iPhone ជាទូរស័ព្ទដែលមានគុណភាពបង្ហាញដ៏ល្អឥតខ្ចោះ ប៉ុន្តែ ផ្តល់ជូនតែអេក្រង់តែមួយ។

2-ស្មាតហ្វូនអេក្រង់បត់បែប Flip 

សម្រាប់ស្មាតហ្វូនប្រភេទ Flip ដូចជា Samsung Galaxy Z Flip Series, Motorola Razr 50 Series, Honor Magic Flip និង Huawei Pocket Series ជាដើម គឺត្រូវបានរចនាឡើងពិសេសជាមួយទំហំតូចនៅពេលងាយស្រួលក្នុងការទុកដាក់ក្នុងហោប៉ៅ ប៉ុន្តែ នៅពេលពន្លាយមិនបត់ទទួលបានអេក្រង់ធំល្មមសម្រាប់ការប្រើប្រាស់ដូចស្មាតហ្វូនទូទៅដែរ។ ហើយបើធៀបនឹងអេក្រង់របស់ iPhone 6 និង iPhone 6 Pro ដែលមានទំហំ 6.3-inch ដូចជា Motorola Razr 50 Ultra គឺមានអេក្រង់ទំហំដល់ 6.9-inch ហើយនិងមានអេក្រង់ខាងក្រៅធំដែលអាចប្រើប្រាស់កម្មវិធីជាច្រើនបានយ៉ាងរលូនដូចអេក្រង់ស្មាតហ្វូនទូទៅដែរ។ នេះជាចំនុចពិសេសមួយទៀតដែលស្មាតហ្វូនអេក្រង់បត់មានភាពល្អប្រសើរជាង iPhone។

3-អេក្រង់ធំបើកកម្មវិធីប្រើប្រាស់ច្រើនក្នុងពេលតែមួយ

ដូចអ្វីដែលបានបញ្ជាក់ក្នុងចំនុចទីមួយអីចឹង…ស្មាតហ្វូនអេក្រង់បត់ដូចជា Samsung Galaxy Z Fold Series គឺមានអេក្រង់ធំនៅពេលពន្លាមិនបត់ ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចបើកដំណើរការកម្មវិធីក្នុងពេលតែមួយដូចជាបើកកម្មវិធីបណ្តាញសង្គមនានា ទស្សនាវីដេអូលើបណ្តាញ Youtube, ឆែកសារ e-mail ក៏ដូចជាការបើកគេហទំព័រផ្សេងៗជាដើម ខណៈអេក្រង់របស់ iPhone គឺអាចបើកកម្មវិធីបានតែមួយប៉ុណ្ណោះ។

4-ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ស្ថានភាព

សឹងតែគ្រប់ស្មាតហ្វូនអេក្រង់បត់ទាំងអស់ គឺសុទ្ធតែគាំទ្រមុខងារ Flex Mode ដែលអាចបត់អេក្រង់ឡើងពាក់កណ្តាលសម្រាប់ការប្រើប្រាស់ទៅតាមតម្រូវការផ្សេងដូចជាការទស្សនាវីដេអូ អូសលេងបណ្តាញសង្គម អានអត្ថបទ ក៏ដូចជាការថតរូប ឬវីដេអូជាដើម ដោយមិនចាំបាច់ត្រូវការជើងទម្រ ដែលមុខងារមួយនេះមិនមាននៅលើ iPhone នោះទេ។

5-ផ្តល់បទពិសោធន៍ក្នុងការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល

ស្មាតហ្វូនអេក្រង់បត់ដូចជា Samsung Galaxy Z Fold 6 និង Honor Magic V3 គឺសុទ្ធតែគាំទ្រការប្រើប្រាស់ជាមួយនឹងប៊ិច Stylus Pen ដែលផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់សម្រាប់ការគូស កត់ចំណាំ និងបង្កើតនូវឯកសារផ្សេងៗបានលឿនរហ័ស ដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដូចជាសិល្បករ អ្នករចនា ជាងគំនូ និងអ្នកជំនួញជាដើម។ ចំនែក iPhone  គឺជាស្មាតហ្វូនដែលល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែ មិនអាចធ្វើការងារទាំងអស់នេះបាននៅឡើយ។

6-ល្អបំផុតសម្រាប់ការលេងហ្គេម និងការកម្សាន្ត

សម្រាប់អ្នកចូលចិត្តលេងហ្គេម និងអ្នកចូលចិត្តការទស្សាការចាក់ផ្សាយកម្មវិធីកម្មកម្សាន្តផ្សេងៗ ស្មាតហ្វូនអេក្រង់ គឺផ្តល់នូវបទពិសោធន៍កម្សាន្តដែលមិនអាចប្រៀបផ្ទឹមបាន។ អេក្រង់ធំជាងមុនរបស់ពួកគេផ្តល់នូវបទពិសោធន៍កាន់តែស៊ីជម្រៅ ហើយស្មាតហ្វូនម៉ូដែលមួយចំនួនថែមទាំងបានពង្រឹងមុខងារគ្រប់គ្រងភាពត្រជាក់ និងថាមពលថ្មសម្រាប់ការលេងហ្គេមដែលមិនមានការរំខាន។ ទំហំអេក្រង់ធំទូលាយ និងមុខងារបន្ថែមនេះ ធ្វើឱ្យស្មាតហ្វូនអេក្រង់បត់ចូលបានជាជម្រើសដ៏ល្អសម្រាប់អ្នកដែលផ្តល់អាទិភាពដល់ការកម្សាន្ត លើសពីអ្វីដែល iPhone ផ្តល់ជូននៅលើអេក្រង់តែមួយ។

7-ផលិតភាពក្នុងការប្រើប្រាស់កាមេរ៉ាថតរូប

លក្ខណៈពិសេសរបស់ស្មាតហ្វូនអេក្រង់បត់ គឺទៅលើការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូតែម្តង។ ក្នុងន័យនេះ គឺចង់បង្ហាញពីការថតរូបសែលហ្វីជាមួយនឹងកាមេរ៉ាខាងក្រោយរបស់ពួកវាតែម្តង ព្រោះតែលទ្ធភាពអាចបត់អេក្រង់បាន គឺផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់កាមេរ៉ាសម្រាប់ការថតរូបសែលហ្វីជាមួយគុណភាពរូបភាព និងវីដេអូដ៏ល្អបំផុតបើធៀបនឹងកាមេរ៉ាខាងមុខ។ ដូចជា Galaxy Z Flip 6 គឺមានអេក្រង់តូចមួយនៅខាងក្រោយដែលល្អបំផុតសម្រាប់ការប្រើប្រាស់កាមេរ៉ាក្រោយសម្រាប់ការថតរូបសែលហ្វី ដែលល្អជាង iPhone គឺអាចប្រើបានតែកាមេរ៉ាខាងមុខសម្រាប់ថតរូប និងវីដេអូសែលហ្វី។

8-កត្តាតម្លៃ

បច្ចុប្បន្ន iPhone 16 Pro Max គឺមានតម្លៃដ៏ទៅជាង $2,000 សម្រាប់ម៉ូដែលមានម៉េមូរីទំហំ 1TB បើធៀបនឹង Samsung Galaxy Z Fold 6 ដែលមានតម្លៃក្រោម $2,000 (~$1,961) សម្រាប់ម៉ូដែលមានម៉េមូរី 256GB និងរ៉េមទំហំ 12GB។ ខណៈ vivo X Fold 3 Pro មានតម្លៃប្រហែល $1,901 និង OnePlus Open ដែលមានរ៉េម 16GB+មេម៉ូរីទំហំ 256GB មានតម្លៃប្រហែល $1,664៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម