no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei នាំមុខគេនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បានក្នុងប្រទេសចិន នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ

យោងតាមរបាយការណ៌ថ្មីរបស់ក្រុមហ៊ុន IDC នៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei បានក្លាយជាអ្នកនាំមុខគេទៅលើស្មាតហ្វូនអេក្រង់បត់បានក្នុងប្រទេសចិននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ ជ័យជំនះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ត្រូវបានគេបញ្ជាក់ថា គឺដោយសារតែក្រុមហ៊ុននេះបានធ្វើការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនម៉ូដែល Mate XT ដែលមកដល់ពេលនេះ នៅតែមានតម្រូវខ្ពស់ដដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានឈរលើកំពូលតារាងជាមួយនិងចំណែកទីផ្សារចំនួន 41.0% បន្ទាប់ពីការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Mate XT។ ស្មាតហ្វូននេះ គឺមានការឌីស្សាញឡើងជាមួយនិងអេក្រង់ 3 ដែលមានរាងជាអក្សរ Z ដែលស្មាតហ្វូនអេក្រង់បត់បាន 3 តង់ដំបូងគេបំផុតនៅលើពិភពលោក។ បើតាមរបាយការណ៌ពី IDC បានបន្ត ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ដំបូងគេនេះ នឹងធ្វើអោយទីផ្សារស្មាតហ្វូនអេក្រង់បត់កាន់តែមានសន្ទុះខ្ពស់ឡើងនៅពេលខាងមុខ។ 

សម្រាប់ក្រុមហ៊ុនដែលឈរនៅលើលេខរៀងទី 2 គឺក្រុមហ៊ុន Honor ដោយបានគ្រប់គ្រងចំណែកទីផ្សារបានចំនូន 21.9%។ ក្រឡេកមកមើលក្រុមហ៊ុនដែលមានលេខរៀង 3 វិញ គឺជាក្រុមហ៊ុន Xiaomi។ ក្រុមហ៊ុននេះបានគ្រប់គ្រងចំណែកទីផ្សារបានចំនួន 17.2%។ សម្រាប់ក្រុមហ៊ុន Samsung ដែលគ្រប់គ្នាស្គាល់ថា គឺជាអធិរាជស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារពិភពលោកនោះ គឺធ្វើមិនបានល្អទេនៅក្នុងទីផ្សារប្រទេសចិន ដោយនៅត្រីមាសទី 3 នេះ មានការនាំចេញស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនបានត្រឹមតែ 7.7% ប៉ុណ្ណោះ។ 

នៅក្នុងរបាយការណ៌ដដែលនេះ បានបន្ថែមថា ការនាំចេញស្មាតហ្វូនអេក្រងបត់បាននៅលើទីផ្សារប្រទេសចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ គឺមានចំនួន 2.23 លានគ្រឿង ដែលតួរលេខនេះ គឺមានកើនឡើងបើប្រៀបធៀបជាមួយនិងឆ្នាំមុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម