no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT 7 Pro ទ្រទ្រង់នូវការថតក្រោមទឹក និងមានមុខងារហ៊្សូម 3x optical ហើយនិង 120x digital

លោក Xu Qi Chase ដែលជាអនុប្រធានរបស់ក្រុមហ៊ុន realme និងជាប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន realme នៅថ្ងៃនេះ បានទម្លាយលម្អិតនៃកាមេរ៉ា periscope telephoto ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro។ បន្ថែមពីនេះក្រុមហ៊ុន realme បានចែករំលែកនូវកាមេរ៉ារូបភាពដែលថតដោយស្មាតហ្វូននេះ ដែលមានការបង្ហាញនូវសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូនជាពិសេសគឺកាមេរ៉ាថតក្រោមទឹក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Xu Qi Chase បានទម្លាយថា ស្មាតហ្វូន realme GT 7 Pro នេះបានពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ា Telephoto ដែលមានកម្រិត native focal length ដែលអាចបង្កើនបានចាប់ពី 65mm ទៅ 73mm។ ជាមួយនឹងបច្ចេកវិទ្យា AI super-resolution telephoto algorithm ក៏មានការបញ្ជាក់ពីលទ្ធផល ពិតជាគួរអោយចាប់អារម្មណ៍មែនទែន។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននេះ ស្មាតហ្វូនជំនាន់ថ្មី GT 7 Pro នេះនឹងមានកាមេរ៉ា 50-megapixel periscope telephoto ។

ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមថា កាមេរ៉ានេះ មានការទ្រទ្រង់ទៅលើមុខងារហ៊្សូម 3x optical zoom និង 6x lossless zoom ហើយនិងមុខងារ 120x digital zoom ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូន  GT 7 Pro នេះក៏ទ្រទ្រង់ទៅលើការថតរូបភាពក្រោមទឹកដោយសារតែវាប្រើប្រាស់នូវ IP68/IP69 សម្រាប់ការពារការជ្រាបទឹកបានផងដែរ។ ខាងក្រោមនេះ គឺជារូបភាពគំរូនៃការថតរបស់ស្មាតហ្វូន GT 7 Pro ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកន្លងមក បាននិយាយថា កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន realme GT 7 Pro នេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel សិនស័រ Sony IMX906 និងមានមុខងារ OIS ហើយនិងមានកាមេរ៉ាទីពីរទំហំ 8-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីទំហំ 50-megapixel periscope telephoto។ 

realme GT 7 Pro នឹងមានការបំពាក់អេក្រង់ Samsung OLED panel ដែលប្រើប្រាស់នូវថាមពលកម្រិតទាបបំផុត។ អេក្រង់នេះមានទំហំ 6.78-អ៊ីង និងមានការទ្រទ្រង់នូវកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងពន្លឺអេក្រង់ 6,000nits។ ស្មាតហ្វូន GT 7 Pro នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite និងថាមពលថ្ម 6,500mAh silicon-carbon anode technology ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 120W rapid charging។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើ realme UI 6.0 ផ្អែកនៅលើ Android 15 ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម