no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 17 ដែលចេញនៅឆ្នាំក្រោយ នឹងមានអេក្រង់ល្បឿន 120Hz LTPO displays

យោងតាមរបាយការណ៌ថ្មីចេញពី ETNews នៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូន iPhone 17 lineup នឹងមានការប្រើប្រាស់អេក្រង់ដូចគ្នារវាងម៉ូដែល Pro និងម៉ូដែលស្តង់ដារ។ មានន័យថា ម៉ូដែលទាំងអស់នៃ iPhone 17 Series ដែលរួមមានទាំង iPhone 17 Air/Slim គឺអាចនឹងមានការប្រើប្រាស់អេក្រង់ល្បឿន 120Hz ProMotion displays ដែលមានការគាំត្រនូវ LTPO technology កាន់តែប្រសើរជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថ មុននេះ មុខងារ ProMotion គឺមានការប្រើប្រាស់តែនៅលើស្មាតហ្វូន iPhone 13 Pro Series ប៉ុណ្ណោះ សម្រាប់ម៉ូដែលស្តងដារ គឺមានការប្រើប្រាស់ល្បឿនត្រឹមតែ 60Hz ប៉ុណ្ណោះ។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Apple នៅពេលនេះ គឺនឹងធ្វើអោយលែងមានគំលាតខ្លាំងទៅលើការប្រើប្រាស់អេក្រង់នៅលើស្មាតហ្វូនជំនាន់ថ្មីនៃ iPhone ទៀតហើយ។ បន្ថែមពីនេះ ការផ្លាស់ប្តូរនេះ ក៏នឹងធ្វើអោយមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនិងស្មាតហ្វូន Android flagships របស់ក្រុមហ៊ុនដៃគូមួយចំនួនផងងដែរ ទាក់ទងនឹង high refresh rates នេះ។ 

 

ប្រភពខាងលើនេះ និយាយថា ការដាក់បញ្ចូលនូវបច្ចេកវិទ្យាអេក្រង់ LTPO displays នៅលើស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ iPhone 17 series នេះ គឺពិតជាល្អមែនទែន ពីព្រោះថា LTPO នេះ នឹងផ្តល់នូវកម្រិត variable refresh rate ខ្ពស់ ដែលមានន័យថា អេក្រង់នេះ អាចធ្វើការបង្ហាញទៅលើមាតិកាបានយ៉ាងរលូនតាមរយៈមាតិកានិមួយ។ ជាពិសេស គឺវាមិនត្រឹមតែជួយសន្សំសំចៃថាមពលថ្ម បានកាន់តែប្រសើរជាងមុននោះទេ គឺជួយអ្នកប្រើប្រាស់អាចធ្វើការបញ្ជាអេក្រង់បានកាន់តែរលូនថែមទៀតផង។  

 

សម្រាប់អេក្រង់ ProMotion displays នេះ គឺថែមទាំងអាចធ្វើការបង្ហាញនូវមាតិកាបានចាប់ពី 1Hz នៅលើស្មាតហ្វូន iPhone 14 Pro models ថែមទៀតផង។ ខណៈពេលនេះ គេនៅមិនទាន់មានការបញ្ជាក់ថា iPhone 17 និង iPhone 17 Air នឹងអាចរត់បានចាប់ពី 1Hz និងអាចបង្កើនបានដល់ទៅ 120Hz refresh rate ដូចគ្នាបាននៅឡើយទេ។ ប៉ុន្តែជាមួយនិងការផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើអោយស្មាតហ្វូនជំនាន់ថ្មីនេះ កាន់តែមានការចាប់អារម្មណ៌ជាងមុន សម្រាប់អ្នកប្រើប្រាស់ទៅលើការបញ្ជាអេក្រង់បានកាន់តែរលូន និងការទស្សនាលើអេក្រង់ជាមួយនិងបទពិសោធន៌ថ្មីកាន់តែសំបូរបែប។

កាលពីមុននេះ អ្នកវិភាគ Ross Young ក៏ធ្លាប់បាននិយាយថា ស្មាតហ្វូនម៉ូដែលស្តងដារស្ថិតនៅក្នុង iPhone 17 series ក៏នឹងមានការប្រើប្រាស់នូវអេក្រង់ល្បឿន 120Hz panels នេះផងដែរ។ ដូច្នេះជាមួយនិងដំណឹង ETNews នេះ អាចនិយាយបានថាស អេក្រង់ iPhone 17 lineup នឹងមានការអាប់ដែតខ្លាំងជាងរាល់ឆ្នាំ។ iPhone 17 ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅរដូវស្លឹកជ្រុះឆ្នាំ 2025 ហើយក៏នឹងមានការប្រកាសចេញនូវឈីប Apple Wi-Fi 7 ដែលមានការឌីស្សាញដោយ  TSMC 7nm ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏បាននឹងកំពុងតែធ្វើការនៅលើ 5G modem ផ្ទាល់ខ្លួមសម្រាប់ iPhone SE ជំនាន់ថ្មីដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍