no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung អាចនឹងបង្ហាញស្មាតហ្វូនបត់បាន Galaxy Z Flip តម្លៃធូរជាងមុននៅឆ្នាំក្រោយ

ចាប់តាំងពីក្រុមហ៊ុន Samsung បង្ហាញនូវស្មាតហ្វូនបត់បានជាលើកដំបូងបំផុតរបស់ខ្លួននោះ មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ក្រុមហ៊ុននេះ អាចនឹងការប្រកាសចេញនូវស្មាតហ្វូនបត់បានដែលមានតម្លៃទាបជាងមុននៅពេលដែលបច្ចេកវិទ្យានេះ អាចប្រើប្រាស់បានជាមួយនឹងសមាសភាគជាច្រើន ដែលមានតម្លៃធូរថ្លៃចាងមុន ប៉ុន្តែរឿងនេះ មិនទាន់កើតឡើងនោះទេ ប៉ុន្តែអាចនឹងកើតឡើងនៅក្នុងពេលឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បាននិយាយថា នាយកប្រតិបត្តិជាច្រើនរូបរបស់ក្រុមហ៊ុន Samsung បានប្រាប់ទៅកាន់អ្នកវិនិយោគជាច្រើន និងអ្នកសារព័ត៌មាននៅក្នុងអំឡុងពេលនៃការខលដោយគាត់បញ្ជាក់ថា ក្រុមហ៊ុនចង់បញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃធូរថ្លៃបន្តិចដូចនេះ អតិថិជនជាច្រើនអាចទិញប្រើប្រាស់ស្មាតហ្វូនបត់បាននេះ។ បើមើលទៅលើវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip និង Galaxy Z Fold នោះ អតិថិជនជាច្រើន គឺមានការពេញចិត្តក្នុងការប្រើប្រាស់ខ្លាំងមែនទែន។

 

ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយថាពេលណាដែលខ្លួនមានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បានដែលមានតម្លៃទាបជាងមុននោះទេ របាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន Galaxy Z Flip 7 FE នៅក្នុងពេលណាមួយនៅឆ្នាំក្រោយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Samsung និយាយថា ស្មាតហ្វូន Galaxy Z Fold Series នឹងមានទម្ងន់ស្រាលជាងមុន ស្លីមជាងមុន និងកាមេរ៉ាដែលប្រសើរជាងមុន។ នៅក្នុងពេលនេះ ស្មាតហ្វូន Galaxy Z Flip series នឹងមានការរចនាទៅលើ cover screen ដែលកាន់តែប្រណិតបំផុតសម្រាប់អ្នកប្រើប្រាស់។

គាត់បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Samsung ក៏បានធ្វើការនៅលើទម្រង់បត់ថ្មីដែលកាន់តែមានភាពទាក់ទាញ ធន់ក្នុងការប្រើប្រាស់ និងបទពិសោធន៍កាន់តែមានភាពច្នៃប្រឌិតខ្ពស់ទៅកាន់អ្នកប្រើប្រាស់។ មានការបង្ហើបថា ក្រុមហ៊ុននេះ អាចនឹងនាំយកនូវស្មាតហ្វូនបត់បានកាន់តែច្រើន ឡើងនៅក្នុងកម្រិតមួយដែលអតិថិជន នឹងពេញចិត្តទៅលើគុណភាពរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុននេះ អាចនឹងបញ្ចញនូវស្មាតហ្វូនបត់បានភ្លោះ ដែលអាចក្លាយជាថេប្លេតដ៏ធំបានថែមទៀតនៅពាក់កណ្តាលឆ្នាំក្រោយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម