no-alternative title
no-alternative title
no-alternative title
no-alternative title

Red Magic 10 Pro នឹងបំពាក់អេក្រង់ Full-Screen BOE OLED Display កម្រិតបង្ហាញ 1.5K

ក្រុមហ៊ុនផលិតស្មាតហ្វូនហ្គេម Red Magic បានបញ្ជាក់ថ្ងៃប្រកាសចេញស្មាតហ្វូនហ្គេមីងជំនាន់ថ្មី Red Magic 10 Series នៅទីផ្សារប្រទេសចិននាថ្ងៃទី 13 ខែវិច្ឆិកា ខាងមុខនេះ។ Gaming Phone ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានម៉ូដែល Red Magic 10 Pro, Red Magic 10 Pro+ និង Red Magic 10 Ultra។ នៅមុនថ្ងៃប្រកាសចេញមក ក្រុមហ៊ុនក៏បានធ្វើការបង្ហោះនូវផ្ទាំង Poster បង្ហាញពីគុណសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបង្ហាញថ្មីនេះបានបញ្ជាក់ថា Red Magic 10 Pro គឺប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ Wukong Screen ហើយ Red Magic បញ្ជាក់ថា ជំនាន់ថ្មីនេះ គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុនដែលមានកម្រិតបង្ហាញ 1.5K។ តាមរូបភាពបង្ហាញថាអេក្រង់របស់ Red Magic 10 Pro គឺមានផ្ទៃលាតពេញតែម្តងដោយគ្មានរន្ធទំលុះអេក្រង់ ដែលនេះបង្ហាញច្បាស់ថា Red Magic ជំនាន់ថ្មី គឺប្រើប្រាស់សែនស័រកាមេរ៉ាសែលហ្វីក្រោមអេក្រង់។ បន្ថែមពីនេះអេក្រង់របស់ Red Magic 10 Pro គឺមានគែម Bezel តូចស្តើងមែនទែន។ ផ្ទៃអេក្រង់របស់ Red Magic 10 Pro នឹងមានកម្រិតផ្ទៃបង្ហាញពេញដល់ 95.3% screen-to-body ratio។

 

Wukong Screen គឺជាបច្ចេកវិទ្យាអេក្រង់ OLED ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន BOE ដែលអេក្រង់នឹងនឹងបង្ហាញវត្តមានជាមួយនឹងកំពូលស្មាតហ្វូនហ្គេមីង Red Magic 10 Pro Series។ ហើយសម្រាប់ម៉ូដែល Nubia Z70 Ultra ក៏នឹងទទួលបានការបំពាក់បច្ចេកវិទ្យាអេក្រង់ថ្មីនេះផងដែរ។

 

បើតាមការបង្ហាញនៅលើបញ្ចីតេស្តកំលាំងម៉ាស៊ីនស្មាតហ្វូន Geekbench បានបង្ហាញថា Red Magic 10 Pro គឺប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ Snapdragon 8 Elite។ សម្រាប់ម៉ូដែល Red Magic 10 Pro+ ត្រូវបាន គេដឹងថានឹងមានអេក្រង់ទំហំធំដល់ទៅជាង 7-inch ជាប្រភេទអេក្រង់ OLED Display គាំទ្រកម្រិតបង្ហាញ 2688 x 1216px ជាមួយល្បឿន 144Hz និងមានកាមេរ៉ាសែលហ្វីបង្កប់ក្រោមអេក្រង់ទៀតផង។

Red Magic 10 Pro Series ក៏នឹងមានបំពាក់បន្ថែមនៅបន្ទះឈីបជំនួយ Gaming Chip និងប្រព័ន្ធបន្សាបកំដៅកម្រិត PC level cooling system។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថ្មទំហំយក្សដល់ទៅ 7,050mAh ហើយអាចនឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 120Hz Wired Fast Charging៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម