ក្រុមហ៊ុនផលិតនាឡិកាម៉ាកល្បី Casio បានធ្វើការប្រកាសចេញនាឡិកាដៃស៊េរីថ្មីម៉ូដែលពិសេសដែលមានឈ្មោះថា G-SHOCK & BABY-G Watch ដែលត្រូវបានរចនាឡើងយ៉ាងពិសេសបង្កប់នូវអត្ថន័យបង្ហាញពីក្តីស្រឡាញ់សម្រាប់ដៃគូស្នេហា និងជាកាដូរសម្រាប់រំលឹងពីខួបនៃចំណងអនុស្សាវរីយ៍ពីទំនាក់ទំនងស្នេហារបស់ពួកគេ។ នាឡិកាដៃគូស្នេហ៍ស៊េរីថ្មីនេះ នឹងមានចេញលក់នៅទីផ្សារប្រទេសជប៉ុននៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2024។
GA-110 G-SHOCK & BA-110 BABY-G models ត្រូវបានរចនាឡើងដោយបំផុសគំនិតឡើងជាមួយផ្កាកុលាបពណ៌ស។ ទ្រនិចចង្អុលម៉ោង និងនាទីត្រូវបានរចនាឡើងជាមួយផ្កាឈូលយ៉ាងស្រស់ស្អាត។ នៅលើនាឡិកានីមួយៗត្រូវបានរំលេចដោយផ្កាកុលាបចំនួនបីដែលតំណាងឱ្យ "ខ្ញុំស្រឡាញ់អ្នក" និងផ្កាកុលាបសរុបចំនួនប្រាំមួយនៅទូទាំងគូដើម្បីបង្ហាញពីអត្ថន័យថា "I’m crazy about you" ។
សម្រាប់ប្រអប់វ៉ិចខ្ចប់ខាងក្នុងបានបង្ហាញនូវផ្កាកុលាបចំនួន 11 ដែលតំណាងឱ្យពាក្យ “Most Beloved” ឬ "ជាទីស្រឡាញ់បំផុត" ជាភាសាផ្កា ខណៈពេលដែលការរចនាឈុតទាំងមូលរួមបញ្ចូលនូវផ្កាកុលាបចំនួន 99 ទង ដែលជាចំនួន ទូទៅទាក់ទងនឹងសេចក្តីស្រឡាញ់ដ៏អស់មហាធំធេង។
សម្រាប់ម៉ូដែល G-SHOCK GA-110 មានរាប់បញ្ចូលនូវមុខងារ ធន់នឹងការឆក់ និងម៉ាញ៉េទិច ធន់នឹងទឹកជម្រៅ 200 ម៉ែត្រ និង 1/1000-second stopwatch ខណៈដែល BABY-G BA-110 ផ្តល់នូវភាពធន់ស្រដៀងគ្នា ប៉ុន្តែអាចធន់នឹងទឹកបានជម្រៅ 100 ម៉ែត្រ និងការជូនដំណឹងប្រចាំថ្ងៃជាច្រើនទៀត។
នាឡិកាដៃម៉ូដែលពិសេស Limited Edition ទាំងពីរម៉ូដែលនេះមានអេក្រង់ជាប្រភេទ LED Lighting, គាំទ្រម៉ោងតាមតំបន់នៅលើពិភពលោកចំនួន 29, មុខងារ countdown timers និងមុខងារប្រតិទិនដែលមានរយះពេលដល់ឆ្នាំ 2099។ សម្រាប់តម្លៃវិញ គឺខ្ទង់ប្រហែល $256 ហើយនិងមានលក់ដំបូងនៅទីផ្សារជប៉ុន ហើយនិងទីផ្សារមួយចំនួនទៀតនៅតំបន់អាស៊ី៕