no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung នាំមុខ Apple ជាថ្មីលើការនាំចេញស្មាតហ្វូននៅលើទីផ្សារប្រទេសឥណ្ឌានាត្រីមាសទី 3 នេះ

នៅពេលនេះ ប្រទេសឥណ្ឌា បានក្លាយជាជាទីផ្សារដែលរកប្រាក់ចំណេញបានច្រើន សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ហើយពេលនេះក្រុមហ៊ុន Samsung ក៏បានគ្រងទៅលើចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងប្រទេសនេះផងដែរ។ អ្វីដែលចាប់អារម្មណ៌ថែមទៀតនោះ គឺក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមចំណែកទីផ្សារដ៏ធំ ទៅលើប្រាក់ចំណេញស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា ដែលក្រុមហ៊ុន Samsung សម្រេចបាននូវសមិទ្ធិផលនេះ ជាថ្មីម្តងទៀតនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមទិន្នន័យទីផ្សារចុងក្រោយបំផុត បានបង្ហាញថា ក្រុមហ៊ុន Samsung ទទួលបាននូវចំណែកទីផ្សារនៅក្នុងចំណាត់ថ្នាក់កំពូលជាមួយនឹងប្រាក់ចំណេញនៃការលក់ស្មាតហ្វូនបានចំនួន 22.8% នៅក្នុងប្រទេសឥណ្ឌា នៅក្នុងត្រីមាសមុននេះ។ ចំនួននេះ គឺមានការកើនឡើងពី  22.6% ដែលក្រុមហ៊ុន Samsung ទទួលបាននៅក្នុងត្រីមាសទី ៣ ឆ្នាំ 2023 នេះ។

សមិទ្ធិផលដ៏អស្ចារ្យនៃការលក់របស់ក្រុមហ៊ុន Samsung បានធ្វើអោយក្រុមហ៊ុននេះ នាំមុខគេនៅលើទីផ្សារខណៈពេលដែលក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានចំណែកទីផ្សារនៃប្រាក់ចំនេញចំនួន 21.6% ។ ក្រុមហ៊ុន Apple មើលឃើញថាប្រាក់ចំនេញរបស់ខ្លួនមានការធ្លាក់ចុះចំនួន 0.2% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ 

បើតាមរបាយការណ៍ចុងក្រោយបំផុតចេញពី Counterpoint Research ក៏បានបង្ហាញដែរថា សម្រាប់ក្រុមហ៊ុន OEMs ជាច្រើនទៀតរបស់ចិន ដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់មានដូចជា Vivo, Oppo និង Xiaomi ដែលមានចំណែកទីផ្សារចំនួន 15.5%, 10.8% និង 8.7% នេះ។ ស្មាតហ្វូន Galaxy របស់ក្រុមហ៊ុន Samsung គឺមានចំនួន 15.8% នៃទីផ្សារទាំងមូលដែលមានការធ្លាក់ចុះពីចំណែកទីផ្សារ 17.2% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2023 នេះ។ សូមជំរាបថា សម្រាប់ការលក់សរុបទាំងមូលរបស់  Samsung នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 កន្លងទៅនេះ គឺមានការធ្លាក់ចុះនោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏នៅតែអាចមានចំនែកទីផ្សារខ្ពស់ដដែល ដោយសារតែប្រាក់ចំនេញនៃស្មាតហ្វូនត្រកូល Galaxy S series ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម