no-alternative title
no-alternative title
no-alternative title
no-alternative title

Honor 300 Series ត្រៀមបង្ហាញខ្លួននៅប្រទេសចិន ក្រោយពីចុះបញ្ជីនៅលើវិញ្ញាបនបត្រ 3C

ក្រុមហ៊ុន Honor បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Honor 300 Series ថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិនក្នុងនាពេលពេលឆាប់ៗនេះ។ ស្មាតហ្វូន Honor 200 នេះ នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការប្រកាសជាផ្លូវការណ៌របស់ស្មាតហ្វូនថ្មីនេះនៅលើទីផ្សរប្រទេសចិននាឆ្នាំនេះរួចរាល់។ សម្រាប់ពេលនេះ បើមើលទៅលើវិញ្ញាបនបត្រថ្មីមួយ គឺមានការបង្ហាញអំពីព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហាញខ្លួននៅក្នុងប្រព័ន្ធទិន្នន័យ 3C Database បានបញ្ជាក់ថា ស្មាតហ្វូន Honor 300 នឹងមាន 4 ជម្រើស ដែលមានលេខម៉ូដែល AMP-AN00, AMP-AN10, AMM-AN00 និង AMG-AN00។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ពីលេខម៉ូឌែលឆ្នាំងសាក HN-200500C07, HN-200500C08 និង HN-200500C09 charging adapter ផងដែរ។ ឆ្នាំងាសាកនេះ មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 100W wired fast charging។ សម្រាប់ឈ្មោះផ្លូវការរបស់ស្មាតហ្វូន Honor 300 seriesនៅមិនទាន់ច្បាស់នោះទេ។

គួររំលឹកផងដែរថា ស្មាតហ្វូនជំនាន់ថ្មី Honor 200 គឺមាន 4 ម៉ូដែល រួមមានដូចជា Honor 200, Honor 200 Pro, Honor 200 Lite និង Honor 200 Smart។ មានរំពឹងថា ឆ្នាំនេះ ស្មាតហ្វូននេះ នឹងមានវត្តមានជាមួយនិងម៉ូដែល Honor 300, Honor 300 Pro, Honor 300 Lite និង  Honor 300 Smart ផងដែរ។ នៅក្នុងខែសីហាឆ្នាំ 2024 នេះ រូបភាពរបស់ស្មាតហ្វូន Honor 300 Pro ក៏ត្រូវបានទម្លាយនូវផ្នែកខាងក្រោយរបស់វាផងដែរ។ ស្មាតហ្វូននេះនឹងមានអេក្រង់គែមកោងថែមទៀតផង។ 

ខណៈពេលដែលស្មាតហ្វូន Honor 200 បានបង្ហាញខ្លួនជាមួយនឹងអេក្រង់ 6.7-អ៊ីង នោះ នៅពេលនេះ មានពាក្យចចាមអារ៉ាមថ្មីនិយាយថា Honor 300 អាចនឹងក្លាយជាស្មាតហ្វូនដែលមានរូបរាងតូច និងតម្លៃសមរម្យ។ របាយការណ៍នេះនិយាយថា ស្មាតហ្វូនថ្មីនេះ នឹងប្រកួតជាមួយនឹងស្មាតហ្វូន Galaxy S25 និង iPhone 16។ ក្រុមហ៊ុន Honor ក៏អាចនឹង បង្ហាញនូវស្មាតហ្វូនប្រភេទ mini ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម