no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់រថយន្ត Ford Ranger 4x4 នៅទីផ្សារអូស្ត្រាលី បានចំនួនជិត 5 ម៉ឺនគ្រឿង គិតត្រឹមខែតុលានេះ!

យោងតាមការចុះផ្សាយពី whichcar បានបញ្ជាក់ថា ក្រុមហ៊ុន Ford លក់រថយន្ត Ford Ranger 4x4 ប្រចាំឆ្នាំសរុបបានចំនួន 49,028 គ្រឿងគិតត្រឹមខែតុលាឆ្នាំ 2024 កន្លងទៅនេះ ដែលមានចំនួនកើនឡើងប្រមាណ 9.2% ធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុន (2023) ដែលលក់បានចំនួន 44,902 គ្រឿង។ ដោយឡែកសម្រាប់រថយន្ត 4x4 របស់ក្រុមហ៊ុនជប៉ុន គឺ Toyota HiLux 4x4 វិញតាមពីក្រោយរថយន្ត Ford Ranger ដោយលក់បានចំនួនជាង 40,000 គ្រឿង ដែលនេះ គឺជាតួលេខលក់ដ៏គួរចាប់អារម្មណ៍សម្រាប់ប្រភេទរថយន្ត Pickup ក្នុងការលក់ប្រចាំឆ្នាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះរថយន្តរបស់ក្រុមហ៊ុនជប៉ុន Isuzu D-MAX 4x4 ក៏ជារថយន្ត Pickup ដែលលក់ដាច់ខ្លាំងលំដាប់ទីបីក្នុងខែតុលា និងប្រចាំឆ្នាំផងដែរ ដោយម៉ូដែលនេះលក់បានចំនួន 1,884 គ្រឿងក្នុងខែតុលា និងលក់បានចំនួនសរុបចំនួន 20,233 គ្រឿង គិតត្រឹមខែតុលាឆ្នាំនេះ។ ហើយសម្រាប់រថយន្តប្រភេទ Full-sized SUV របស់ Ford ម៉ូដែល Everest គឺជារថយន្តដែលលក់ដាច់ខ្លាំងផងដែរនៅទីផ្សារប្រទេសអូស្ត្រាលី ដោយម៉ូដែលនេះ លក់បានចំនួន 2,668 គ្រឿង ក្នុងខែតុលា ដោយបាននាំមុខរថយន្តម៉ូដែល Isuzu MU-X ដែលលក់បានចំនួន 1,356 គ្រឿង និង LandCruiser 300 Series លក់បានចំនួន 1,190 គ្រឿង។

ចំពោះរថយន្តម៉ាក Nissan Patrol V8 Wagon ក៏បានជាប់នៅក្នុងតារាងរថយន្តលក់ដាច់បំផុត Top 10 ផងដែរ ជាមួយការលក់បានចំនួន 813 គ្រឿងក្នុងខែតុលា កើនឡើងប្រមាណ 10.9% ធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ 2023។ សម្រាប់រថយន្តម៉ូដែល Volkswagen Amarok និង Nissan Navara បានធ្លាក់ចេញពីតារាង Top 10 រថយន្ត 4x4 នៅក្នុងខែតុលា ដោយទទួលបានការចុះបញ្ចីលក់ត្រឹមតែ 626 គ្រឿង និង 620 គ្រឿងលក់រៀងៗខ្លួនតែប៉ុណ្ណោះ។

 

ទន្ទឹងនឹងនេះ រថយន្តប្រភេទ Ute របស់ GWM ក៏ជាប្រភេទរថយន្តដែលលក់ដាច់ខ្លាំងផងដែរក្នុងខែតុលា ដោយលក់បានចំនួន 586 គ្រឿង នាំមុខរថយន្ត LDV T60 ដែលលក់បានចំនួន 530 គ្រឿង និង SsangYong Musso ដែលលក់បានចំនួន 231 គ្រឿង។

 

ចំពោះរថយន្តប្រភេទ Plug-in-hybrid ដូចជាម៉ូដែល GWM Cannon Alpha Ultra Hybrid ទទួលបានការចុះបញ្ចីលក់ចំនួន 174 គ្រឿង, Chevrolet Silverado ដែលរួមមានម៉ូដែល HD Model លក់បានចំនួន 331 គ្រឿង នាំមុខការលក់របស់ RAM 1500 ដែលលក់បានចំនួន 258 គ្រឿង និង Ford F-150 ដែលលក់បានចំនួន 247 គ្រឿងក្នុងខែតុលាកន្លងទៅ។

ទោះជាយ៉ាងណា សម្រាប់ការលក់ប្រចាំខែ បានធ្លាក់ចុះទាំងរថយន្តប្រភេទ SUV និង LCV  បើធៀបនឹងខែតុលា ឆ្នាំ 2023 ដែលធ្លាក់ចុះប្រមាណ 5.2% និង 13.7% ភាគរយរៀងគ្នា។ បើទោះបីជាការលក់រថយន្តថ្មីប្រចាំឆ្នាំក្នុងទីផ្សារប្រទេសអូស្ត្រាលីបានចំនួនលើសពីមួយលានគិតត្រឹមខែតុលាក៏ដោយ ក៏ការលក់រថយន្តសរុបបានធ្លាក់ចុះប្រមាណ 7.9% បើធៀបនឹងខែតុលា ឆ្នាំ 2023៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍