no-alternative title
no-alternative title
no-alternative title
no-alternative title

ROG Phone 9 Pro នឹងបំពាក់បន្ទះអេក្រង់ថ្មីល្បឿន 185Hz និងបង្កើនប្រសិទ្ធិប្រព័ន្ធ Cooling នៅលើឈីប Snapdragon 8 Elite

យោងតាមប្រភពព័ត៌មានចុងក្រោយបញ្ជាក់ថា Asus នឹងមានការប្រកាសចេញកំពូលស្មាតហ្វូនហ្គេមីងជំនាន់ថ្មី ROG Phone 9 Series នៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2024។ ហើយបើតាមប្រភពស្មាតហ្វូនហ្គេមីងរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ គឺនឹងមានការ Upgrade ចំនុចសំខាន់ៗពិសេសថ្មីមួយចំនួនពីរជំនាន់មុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការចេញផ្សាយដោយគណនីទម្លាយព័ត៌មានល្បីឈ្មោះ Digital Chat Station បានបង្ហើបថា Asus នឹងមានការបង្កើនសមត្ថ ភាពទៅលើល្បឿន refresh rate អេក្រង់របស់ ROG Phone 9 Series កាន់តែខ្ពស់ជាងជំនាន់មុន។ ក្រុមហ៊ុន Asus ត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញចេញនៅបច្ចេកវិទ្យាអេក្រង់ LTPO ដែលមានល្បឿន refresh rate 185Hz ដែលជាការ Upgrade ពីអេក្រង់ល្បឿន 165Hz ដែលប្រើនៅលើជំនាន់ ROG Phone 8 Pro បច្ចុប្បន្ន។ បច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានប្រើនៅលើម៉ូដែល ROG Phone 9 Pro ហើយម៉ូដែលស្តង់ដារ ROG Phone 9 ក៏អាចនឹងទទួលបានការបំពាក់អេក្រង់ LTPO 185Hz ថ្មីនេះផងដែរ។

 

ស្មាតហ្វូនហ្គេមីងជំនាន់ថ្មីទាំងពីរនេះ ក៏នឹងបំពាក់នូវប្រព័ន្ធឈីបដែល (SoC Center Design) ដែលរចនាដោយ Asus ដើម្បីជួយរក្សាតុល្យភាពនៃភាពត្រជាក់នៃបន្ទះឈីប Snapdragon 8 Elite ថែមទៀតផង។ ទៅលើការរចនារូបរាងខាងក្រៅរបស់ ROG Phone 9 និង ROG Phone 9 Pro ត្រូវបានគេដឹងផងដែរថា នឹងមានរក្សាទម្រង់ស្រដៀងគ្នានឹងជំនាន់ ROG Phone 8 Series ដដែល។ បន្ថែមពីនេះ បើតាមការទម្លាយតាមរយះ GSMA Database បង្ហាញថា ROG Phone 9 Series ក៏មានម៉ូដែលទីបីមួយទៀតផងដែរ ដោយម៉ូដែលនេះ គឺប្រើបន្ទះឈីប Snapdragon 8 Gen 3។

 

បើតាមប្រភពព័ត៌មានបែកធ្លាយនាពេលកន្លងមកបាននិយាយថា Asus ROG Phone 9 នឹងបំពាក់អេក្រង់ទំហំ 6.78-inch AMOLED Display ជាមួយល្បឿន refresh rate 165Hz និងគាំទ្រកម្រិតបង្ហាញ FHD+ ទំហំ 2,400x1,080px។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ ROG Phone 9 នឹងមានកាមេរ៉ាមុខទំហំ 32MP និងប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 50MP, កាមេរ៉ា Ultrawide ទំហំ 13MP និង Macro ទំហំ 5MP ជាលែនជំនូសឲ្យលែន Telephoto ដែលមាននៅលើ ROG Phone 8។

សម្រាប់ទំហំថ្មវិញ ROG Phone 8 នឹងមានថ្មធំជាងមុនឡើងដល់ 5,800mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 65W Wired Charging ទោះជាយ៉ាងណាគេមិនទាន់ច្បាស់ថា ម៉ូដែលនេះគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតប្រើខ្សែដែល ឬអត់ទេ។ ROG Phone 9 នឹងរក្សារន្ធដោតកាសខ្នាត 3.5mm ដែលគាំទ្រនូវបច្ចេកវិទ្យាសំឡេង Hi-Fi DAC ដែលធ្វើឲ្យគុណភាពសំឡេងមានគុណភាពខ្ពស់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម