កាលពីចុងខែមុននេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវស្មាតហ្វូន 2024 Flagship របស់ខ្លួន។ សម្រាប់មុខងារសំខាន់មួយនៅក្នុងចំណោមលក្ខណៈសម្បត្តិជាច្រើន របស់ស្មាតហ្វូនម៉ូដែល Find X8 Pro គឺការបំពាក់នូវកាមេរ៉ា Dual 50MP periscope telephoto ជាមួយនឹងកម្រិត 3x និង 6x zoom។ នៅពេលនេះ លោក Zhou Yibao របស់ក្រុមហ៊ុន OPPO ទើបតែចែករំលែកនូវរូបភាព samples មួយចំនួនរបស់ស្មាតហ្វូននេះដែលមានការបង្ហាញនូវសមត្ថភាពនៃកាមេរ៉ា periscope telephoto ផងដែរ។
ក្រៅពីការប្រៀបធៀបនៃការថតកម្រិត 3x និង 6x periscope lenses នោះ សម្រាប់រូបភាពទាំងនេះ បង្ហាញនូវភាពលម្អិតនៃរូបភាពបានយ៉ាងច្បាស់។ ក្រុមហ៊ុន OPPO ក៏ផ្តោតទៅលើបច្ចេកវិទ្យា AI តាមរយៈការបន្ថែមនូវភាពលម្អិតនៅក្នុងការថត Zoom ផងដែរ។ ជាក់ស្តេង រូបភាពគំរូថតចេញពីស្មាតហ្វូនថ្មីនេះ ដូចអ្វីដែលក្រុមហ៊ុន OPPO បាននិយាយថា សម្រាប់ជំនាន់ថ្មីនៃដំណោះស្រាយ AI super-resolution algorithm និងការឌីស្សាញ optical structure ផ្តល់នូវភាពច្បាស់ និងអស្ចារ្យនៅក្នុងសករាជថ្មីនៃការថតរូបភាពនេះ។
សម្រាប់ស្មាតហ្វូន Find X8 Pro នេះមានកាមេរ៉ាខាងក្រោយ 50MP ចំនួន 3 គ្រាប់ និងកាមេរ៉ាខាងមុខទំហំ 32MP selfie ។ ខណៈពេលដែលការ Zoom នេះ គឺស្រដៀងគ្នាទៅនឹងម៉ូដែល Ultra កាលពីឆ្នាំមុននេះ វាក៏មានល្បឿន Shutter speed លឿនជាងមុនផងដែរ។ ជាក់ស្តែង ស្មាតហ្វូនថ្មីនោះគឺ OnePlus 13 ក៏មានការពង្រឹងទៅលើគុណភាពនៃការថតរូបភាពកាន់តែប្រសើរផងដែរ។
ក្រុមហ៊ុន OPPO បានធ្វើទីផ្សារទៅលើប្រព័ន្ធ image processing system ថ្មីនេះ អោយទៅជា ‘Ultra-high-speed shadowless capture’ ដែលអាចអ្នកប្រើប្រាស់លើកដៃរបស់ពួកគេ និងចុចនៅលើប៊ូតុង Control Camera ដើម្បីថតរូបភាពបានច្បាស់បំផុត។ ការផលិតរូបភាពថ្មីនេះ ក៏មានការសហការជាមួយនឹង Hasselblad ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានបន្ទះឈីប Dimensity 9400 ហើយវាក៏មានការពង្រឹងទៅលើ CPU, GPU និង AI ផងដែរ៕