បន្ទាប់ពីការជូនដំណឹងពីការប្រកាសជាផ្លូវការណ៌នូវវត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិត iQOO 13 កាលពីពេលថ្មីៗនេះ រួចមក នៅថ្ងៃក្រុមហ៊ុន iQOO បានបញ្ជាក់នូវការ ខ្លួនគ្រោងនឹងបង្ហាញចេញនូវស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែធ្នូខាងមុខនេះហើយ។ នៅមុនព្រឹត្តិការណ៍នៃការសម្ពោធនេះ ក្រុមហ៊ុន iQOO ក៏បានបញ្ចេញនូវជម្រើសពណ៌ថ្មីចំនួន 2 របស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងព័ត៌មាន ដែលទម្លាយនៅលើ Amazon ក្នុងប្រទេសឥណ្ឌានោះ ស្មាតហ្វូន iQOO 13 នេះ នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ Nardo Grey និង Legend Edition ។
សម្រាប់ពណ៌ Nardo Grey គឺមានការជម្រុញពីទីលានប្រណាំងមួយនៅក្នុងប្រទេសអ៊ីតាលី ដែលបង្ហាញអំពីថាមពល និងល្បឿនដ៏លឿនរបស់វា។ ទន្ទឹមនឹងនេះ សម្រាប់ពណ៌ Legend Edition គឺបង្ហាញអំពីភាពជាដៃគូរបស់ក្រុមហ៊ុន iQOO ជាមួយនឹងក្រុមហ៊ុន BMW M Motorsport ដែលបង្ហាញអំពីភាពទាន់សម័យ និងការឌីស្សាញបែបស្ព័រថែមទៀត។
លក្ខណៈសម្បត្តិស្មាតហ្វូន iQOO 13
បើមើលទៅលើលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូន iQOO 13 នៅក្នុងប្រទេសឥណ្ឌានេះ នឹងមានរូបរាងដូចទៅនឹងម៉ូឌែល iQOO 13 នៅក្នុងប្រទេសចិអញ្ចឹងដែរ មិនផ្លាស់ប្តូររូបរាងការឌីស្សាញនោះទេ។ សម្រាប់ម៉ូដែលនៅក្នុងប្រទេសឥណ្ឌានេះ គឺមានអេក្រង់ទំហំ 6.78-អ៊ីង Quad HD+ ទ្រទ្រង់ដោយបន្ទះអេក្រង់គែមកោងរបស់ក្រុមហ៊ុន BOE Q10 LTPO AMOLED display ដែលមានការបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 3168×1440 នៅខ្នាត 20:9 aspect ratio, HDR10+ និងមានល្បឿន 144Hz refresh rate។ អេក្រង់ស្មាតហ្វូននេះមានពន្លឺខ្ពស់ដល់ទៅ 4500 nits (1800 nits នៅក្នុងHBM mode) និង 2592Hz PWM dimming។
ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8 Elite 3nm ភ្ជាប់មកជាមួយនូវជម្រើសរ៉េមទំហំ 12GB ឬ 16GB LPDDR5X RAM និងម៉េមូរីទំហំ 256GB ឬ 512GB UFS 4.0 ។ ស្មាតហ្វូន iQOO 13 នេះនឹងដំណើរការនូវ Android 15 ជាមួយនឹង Funtouch OS 15 សម្រាប់ Global version។ និយាយពីកាមេរ៉ាថតវិញ ស្មាតហ្វូននេះមានកាមេរ៉ាគោល 50MP គាំទ្រនូវសិនស័រ (1/1.49″ Sony IMX921) ហើយក៏មានការទ្រទ្រង់ជាមួយនូវកម្រិត f/1.88 aperture ហើយនិងមានមុខងារ OIS និង LED flash។
សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ultra-wide lens150° FoV គាំទ្រជាមួយនឹងកម្រិត f/2.0 aperture ខណៈដែលនគ្រាប់ទីបីមានទំហំ 50MP Telephoto មានមុខងារ OIS ទ្រទ្រង់ជាមួយនូវការថតមុំ 119.4° FoV មានកម្រិត f/1.85 aperture ប្រើប្រាស់នូវសិនស័រ IMX816 ហើយនិងអាចហ៊្សូមបាន 4x lossless zoom ទៀតផង។
នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងការភ្ជាប់មកនូវមុខងារថ្មីៗជាច្រើន ក្នុងនោះមានដូចជា ការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ Ultrasonic fingerprint sensor, 5G connectivity, Wi-Fi 6E, Bluetooth 5.3, GPS, NFC និង USB Type-C ជាដើម។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6150mAh គាំទ្រនូវកម្លាំងសាក 120W fast charging ទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មាន infrared sensor, stereo speakers, Hi-Fi audio និង IP68/IP69 សម្រាប់ការពារធូលី និងទឹកផងដែរ៕