no-alternative title
no-alternative title
no-alternative title
no-alternative title

សេចក្តីរាយការណ៌ថ្មី៖ Galaxy S26 Ultra នឹងមានល្បឿនលឿនជាង Galaxy S25 Ultra

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនបញ្ចេញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីត្រកូល Galaxy S ជំនាន់ថ្មី Galaxy S25 Series នៅដើមឆ្នាំក្រោយនេះហើយ។ កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ មានដូចជា Galaxy S25, S25 Plus និង S25 Ultra ហើយស្មាតហ្វូនថ្មីៗទាំងនេះ ត្រូវបានគេបញ្ជាក់ច្បាស់ហើយថា គឺប្រើបន្ទះឈីបកំពូលរបស់ Qualcomm ជំនាន់ Snapdragon 8 Elite ដែលក្រុមហ៊ុនទើបតែប្រកាសចេញផ្លូវការណ៍ថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលជាមួយគ្នានេះដែរថ្មីៗនេះមានប្រភពពីគណនី Weibo មួយដែលមានឈ្មោះថា “The Undead” បានធ្វើការបង្ហាញចេញនូវល្បឿន over-clock របស់បន្ទះឈីបនាគរាជជំនាន់ថ្មីដែលនឹងត្រូវបង្ហាញចេញនៅឆ្នាំ 2025 គឺ Snapdragon 8 Gen 5។ ប្រភពខាងលើនេះបាននិយាយថា Snapdragon 8 Gen 5 នឹងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធអង្គគណនា (CPU) 2+6 ដូចគ្នានឹងជំនាន់ Snapdragon 8 Elite ដែលប្រកាសចេញថ្មីៗនេះអញ្ចឹងដែរ។

 

ប្រភពដដែលនេះបញ្ជាក់ទៀតថា សម្រាប់ល្បឿន over-clock នៃអង្គ CPU ដែលជា Dual-Performance core គឺឡើងដល់ 5GHz និង Six-Efficiency core មានល្បឿន 4GHz។ ដែលនេះនឹងធ្វើឲ្យល្បឿនដំណើរការរបស់ស្មាតហ្វូនដែលចេញនៅចុងឆ្នាំ 2025 និងឆ្នាំ 2026 ដូចជា Samsung Galaxy S26 Ultra ជាដើម គឺមានអនុភាពខ្លាំងក្លាបំផុតសម្រាប់ការដំណើរការកម្មវិធី និងបច្ចេក វិទ្យាថ្មីៗទំនើបចុងក្រោយ។ The Undead បានបញ្ជាក់បន្ថែមទៀតថា Snapdragon 8 Gen 5 នឹងក្លាយជាឈីប Snapdragon ដំបូងគេរបស់ Qualcomm ដែលត្រូវផលិតឡើងផ្អែកទៅលើប្រព័ន្ធដំណើរការ 3nm (N3P) process node ជំនាន់ទីបីរបស់ក្រុមហ៊ុន TSMC។

ដោយឡែកបើតាមប្រភពព័ត៌មានផ្សេងទៀត បានទម្លាយថា Snapdragon 8 Gen 5 នឹងត្រូវធ្វើការផលិតតាមប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន TSMC និង Samsung Foundry។ ដោយឈីបដែលផលិតដោយ Samsung នឹងប្រើប្រាស់នូវប្រព័ន្ធ 2nm (SF2) process node។

 

សូមជំរាបថា គិតចាប់ពីជំនាន់ឈីប Snapdragon 8 Gen 1 មក Qualcomm បានពឹងផ្អែកលើដំណើរការផលិតស្តង់ដាររបស់ក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីបកំពូលរបស់ខ្លួន ដែលបានផ្តល់នូវអនុភាពភាព និងប្រសិទ្ធភាពដំណើរការខ្ពស់ដែលបន្តពីមួយជំនាន់។ យ៉ាងណាមិញក្រុមហ៊ុនផលិតបន្ទះឈីប Samsung Foundry របស់កូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា អាចនឹងទទួលបានការគាំទ្រសម្រាប់ដំណើរការផលិតបន្ទះឈីប Snapdragon 8 Gen 5 របស់ Qualcomm បន្ទាប់ពី TSMC៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម