នៅពេលនេះ ស្មាតហ្វូន Huawei Mate 70 ត្រូវបានគេប្រទះឃើញថា បានបែកធ្លាយរូបភាពនៅលើអ៊ីនធឺណិតហើយ។ ស្មាតហ្វូនលំដាប់ថ្នាក់ flagship ថ្មីនេះ គឺគ្រោងនឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងខែនេះហើយ។ នៅមុនព្រឹត្តិការណ៍សម្ពោធចូលមកដល់នេះ នៅពេលនេះ រូបភាពដ៍អាថ៌កំបាំងរបស់ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយចេញហើយ។ រូបភាពស្មាតហ្វូន Mate ថ្មីនេះ គឺពិតទាក់ទាញនូវការចាប់អារម្មណ៍ខ្លាំងមែនទែន។
បើតាមអ្នកទម្លាយដែលបានបង្ហោះរូបភាពនេះនៅលើ Weibo គឺមាមការបង្ហាញនូវរូបភាពជាច្រើនរបស់ស្មាតហ្វូន Huawei Mate 70 នេះ ដែលក្នុងនោះ មានទាំងរូបភាពផ្នែកខាងមុខរបស់ស្មាតហ្វូន ដែលបញ្ជាក់ពីការឌីស្សាញជាមួយនឹងរន្ធចំនួន 3 ទៀតផង។ សូមជំរាបថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនតែមួយគត់ដែលបានបញ្ចេញនូវការឌីស្សាញរន្ធប្រហោងចំនួន 3 នៅលើស្មាតហ្វូននេះ។ តាមរយៈរូបភាពរបស់ស្មាតហ្វូន Mate 70 នេះក៏មានភាពព្រាលៗផងដែរ។
មួយវិញទៀតលក្ខណៈពិសេសនៃរូបភាពពិតៗរបស់ស្មាតហ្វូន Mate 70 នេះ គឺក្រុមហ៊ុននេះ មានការប្រើប្រាស់នូវប៊ូតុងPower ធំជាងមុន ហើយនិងការឌីស្សាញអេក្រង់ 3 រន្ធ (signature three-hole layout)។ ជាមួយនិងការឌីស្សាញរន្ធ 3 គ្រាប់នេះ ក្រុមហ៊ុននេះ ក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា 3D face recognition នៅលើស្មាតហ្វូន Mate 70 ផងដែរ។ មម្យ៉ាងទៀតនៅលើរូបភាពនេះ ក៏មានការបង្ហាញនូវគែមធ្វើពីលោហធាតុនៅចំហៀងខាងស្តាំផងដែរ។ តួខ្លួនរបស់ស្មាតហ្វូននេះគឹមានកម្រាស់ស្តើងជាងមុនផងដែរ។
ក្រៅពីអេក្រង់ និងតួខ្លួនរបស់ស្មាតហ្វូននេះ រូបភាពនេះក៏ មានការបង្ហាញនូវសេនស័រស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ អ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍ថ្មីកាន់តែលឿនជាងមុនថែមទៀតក្នុងការដោះសោរថែមទៀត។ ដូចអ្វីដែលបានលើកឡើងមុននេះ ស្មាតហ្វូន Huawei Mate 70 series នេះនឹងមិនមានការ upgrade ច្រើនទៅលើការឌីស្សាញនោះទេ។ ស្មាតហ្វូន Mate 70 series នេះគ្រោងនឹងបង្ហាញខ្លួននៅពាក់កណ្តាលដល់ចុងខែវិច្ឆិកាខាងមុខនេះ។ ដើម្បីដឹងនូវព័ត៌មានលម្អិតនោះ យើងនឹងរង់ចាំរហូតដល់ការប្រកាសជាផ្លូវការនៅក្នុងពេលខាងមុខនេះ៕