no-alternative title
no-alternative title
no-alternative title
no-alternative title

ការនាំចេញរថយន្ត Geely Zeekr 7X ឈានដល់ចំនួន 20,000 គ្រឿងក្នុងរយះពេល 50 ថ្ងៃបន្ទាប់ពីការប្រកាសចេញលក់

Zeekr 7X គឺជារថយន្ត Crossover ស៊េរីថ្មីរបស់ក្រុមហ៊ុន Geely ដែលបានប្រកាសចេញលក់ជាផ្លូវការណ៍លើទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញទៅកាន់ដៃអតិថិជនបានចំនួន 20,000 គ្រឿងរួចហើយបន្ទាប់ពីការប្រកាសចេញលក់បានរយះពេល 50 ថ្ងៃ។ សម្រាប់តម្លៃម៉ូដែលស៊េរីខ្ពស់បំផុតរបស់ Zeekr 7X គឺខ្ទង់ $32,000 ដែលបានក្លាយជារថយន្ត Crossover ដែលមានតម្លៃល្អបំផុត និងលក់ដាច់បំផុតរបស់ក្រុមហ៊ុន Geely។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zeekr គឺជាម៉ាករថយន្តថាមពលថ្មី (New Energy Vehicle ឬ NEV) ថ្នាក់ប្រណិតមួយក្នុងប្រទេសចិនដែលបានប្រកាសដោយក្រុមហ៊ុន Geely កាលពីឆ្នាំ 2021។ នៅក្នុងខែឧសភាឆ្នាំ 2024 នេះ Zeekr បានឡើងទីផ្សារភាគហ៊ុន New York IPO ជាមួយទ្រព្យសម្បត្តិក្រុមហ៊ុន 441 លានដុល្លារអាមេរិក។ ក្នុងពេលបច្ចុប្បន្ននេះ Zeekr មានរថយន្តចំនួន 6 ស៊េរីដាក់លក់នៅលើទីផ្សារ។ បើគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ 2024 ការលក់រថយន្តម៉ាក Zeekr របស់ Geely សរុបមានចំនួន 167,922 គ្រឿង។ រថយន្តម៉ាក Zeekr ដែលលក់ដាច់ជាងគេនាពេលបច្ចុប្បន្ន គឺម៉ូដែល Zeekr 001។ ហើយសម្រាប់ម៉ូដែល Zeekr 7X ដែលទើបប្រកាសចេញលក់ថ្មីៗនេះ ក៏បានក្លាយជាម៉ូដែលកំពុងតែលក់ដាច់ខ្លាំងផងដែរ។

Zeekr 7X ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 ហើយបើតាមរបាយការណ៍ក្រុមហ៊ុនបញ្ជាក់ថា រថយន្តម៉ូដែលថ្មីនេះទទួលបានការកក់មុនចំនួន 6,000 គ្រឿងក្នុងរយះពេល 24 ម៉ោង។ រយះពេល 10 ថ្ងៃបន្ទាប់ពីការប្រកាសចេញមានរថយន្តចំនួន 5,000 គ្រឿងត្រូវបាននាំចេញទៅដល់ដៃអតិថិជនជាលើកដំបូង។ មួយសប្តាហ៍បន្ទាប់ទៀត Geely បានប្រកាសថា Zeekr 7X បានទទួលការបញ្ជាទិញមុនចំនួន 20,000 គ្រឿងបន្ថែមទៀត។

 

រយះពេល 50 ថ្ងៃបន្ទាប់ពីការប្រកាសចេញលក់ គឺនៅថ្ងៃទី 11 ខែវិច្ឆិកា Zeekr បានប្រកាសថា 7X ចំនួន 20,000 គ្រឿងត្រូវបានធ្វើការនាំចេញទៅដល់ដៃអតិថិជននៅចិនដីគោក។ ដែលនេះ គឺជាដំណើរការលក់ដ៏ល្អបំផុតសម្រាប់រថយន្តស៊េរីថ្មី Geely Zeekr 7X។ Zeekr 7X គឺជារថយន្ត mid-sized Crossover SUV 5-កៅអី ដែលមានបណ្តោយ 4,825mm/ ទទឹង1,930mm /កម្ពស់ 1,656mm និងគន្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,925mm។ ចូលមកផ្នែកខាងក្នុងត្រូវបានរៀបចំតុបតែងឡើងប្រណិតទំនើបនិយមជាមួយអេក្រង់កម្សាន្តធំទំហំ 15-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 13-inch Instrument Cluster។ ផ្នែកខាងក្រោយរបស់ Zeekr 7X អាចផ្ទុកទំងន់បានចំនុះ 765 លីត្រ។

រថយន្តស៊េរីថ្មីនេះ មានជម្រើសកំលាំងថាមពល (Powertrain) ចំនួនពីរ ដោយម៉ូដែល Entry-Level ឬ RWD មានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 1 ស្ថិតនៅផ្នែកខាងក្រោយមានកំលាំង 310kW ឬស្មើរនឹង 416 សេះ។ ចំនែកម៉ូដែល High-end level ឬ 4WD វិញ មានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកំលាំងសរុបបាន 475kW ឬស្មើរនឹង  637 សេះ។ សម្រាប់កញ្ចប់ថាមពលថ្មអគ្គិសនីវិញ គឺមានពីរទំហំ និងពីរស៊េរី ក្នុងនោះមានស៊េរីថ្មប្រភេទ  LFP ទំហំ 75kw សាកភ្លើងមួយពេញម្តងកាន់ថាមពលអាចបើកបរបានចម្ងាយផ្លូវ 605kmនិងថ្មប្រភេទ ternary NMC មានទំហំ 100kW សាកភ្លើងមួយពេញម្តងកាន់ថាមពលអាចបើកបរបានចម្ងាយផ្លូវ 780km។ សម្រាប់តម្លៃ Zeekr 7X នៅទីផ្សារប្រទេសចិន គឺខ្ទង់ចាប់ពី $32,000 ដល់ $37,500៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម