Galaxy Z Fold Special Edition (SE) ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ទើបតែប្រកាសជាផ្លូវការណ៌នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីប៉ុន្មានសប្តាហ៍មុននេះប៉ុណ្ណោះ ហើយស្មាតហ្វូនម៉ូដែល នេះ ក៏បានលក់ជាផ្លូវការណ៌នៅរយៈពេលប៉ុន្មានថ្ងៃក្រោយមកផងដែរ។ បើតាមសេចក្តីរាយការណ៌មុននេះ បានិយាយថា សម្រាប់ការលក់ស្មាតហ្វូនបត់បាននេះ ជើងទី 1 បានលក់អស់នៅក្នុងពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ ហើយមកដល់ពេលនេះ គឺជាការលក់ជាលើកទី 3 ហើយ ដោយស្មាតហ្វូននេះ គឺនៅតែបន្តនលក់ដាច់អស់លឿនដដែល គឺជាងមុនទៀតផង។
គួរបញ្ជាក់ថា បន្ទាប់ពីការលក់ជើងទី 2 នៃស្មាតហ្វូនបត់បាន Galaxy Z Fold Special Edition ត្រូវលក់អស់នៅក្នុងពេលត្រឹមតែ 5 នាទី ហើយក្រុមហ៊ុន Samsung ក៏បានផលិតស្មាតហ្វូនបត់បានច្រើនជាងមុនថែមទៀតសម្រាប់ការលក់ជើងទី 3 នេះ។ ស្មាតហ្វូនអេក្រង់បត់បាននេះ បានលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញនេះ ហើយលើកនេះ ស្មាតហ្វូននេះគឹលក់អស់ត្រឹមតែ 3 នាទីប៉ុណ្ណោះ។ បើទោះបីជាការលក់ស្មាតហ្វូនជើងទី 3 នេះ មានចំនួនច្រើនជាងមុនក៏ដោយ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold SE នេះ គឺនៅតែលក់អស់នៅក្នុងល្បឿនដូចទៅនឹងការលក់នៅជើងទី 2 អញ្ចឹង ដែរ។
ការលក់អស់លឿនៗបែបនេះ គឺជាសញ្ញាល្អសម្រាប់ក្រុមហ៊ុន Samsung ដែលស្មាតហ្វូន Galaxy Z Fold SE នេះ គឺមានតម្លៃថ្លៃជាងស្មាតហ្វូន Galaxy Z Fold 6 ដែលមានតម្លៃខ្ពស់។ ស្មាតហ្វូន Galaxy Z Fold SE នេះមានតម្លៃ KRW 2,789,600 (~$2,024) ហើយនឹងមានជម្រើសពណ៌ Shadow Black ។ ស្មាតហ្វូននេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ក្នុងនោះក៏មានទំហំ 1TB ផងដែរ។ សម្រាប់ម៉ូដែលនេះក៏អាចរកទិញបាននៅក្នុងប្រទេសចិនជាមួយនឹងឈ្មោះហៅថា W25 ។ នេះគឺជាស្មាតហ្វូនបត់បានដែលមានភាពប្រណិតបំផុត។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង Dynamic AMOLED 2x cover screen និងអេក្រង់ខាងក្រៅមានទំហំ 8-អ៊ីង Dynamic AMOLED 2x foldable screen ហើយអេក្រង់ទាំងពីរនេះ គឺរត់បានជាមួយល្បឿនកម្រិត 120Hz variable refresh rate ហើយនិងមានការគាំទ្រដោយពន្លឺ 2,600 nits peak brightness ក៏ដូចជាមុខងារចាក់ពណ៌ HDR10+ ផងដែរ។ ស្មាតហ្វូននេះ មានកម្រាស់ 10.6mm និងទម្ងន់ 236g។ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោល ទំហំ 200MP និងកាមេរ៉ាមុខទំហំ 4MP selfie។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 6 អញ្ចឹងដែរ៕