no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Bao 8 រថយន្ត off-road PHEV ប្រកាសចេញលក់នៅលើទីផ្សារក្នុងស្រុកតម្លៃជាង 5 ម៉ឺនដុល្លារ

Fang Cheng Bao Bao ដែលជាម៉ាករថយន្តស្ថិតក្រោមការគ្រប់គ្រងរបស់ BYD បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មី Bao Bao 8 ដែលជាប្រភេទរថយន្តផ្សងព្រេង off-road SUV។ រថយន្តស៊េរីថ្មីនេះមានប្រវែង 5.2m មានកម្ពស់ពីផ្ទៃដីមកបាតរថយន្តប្រមាណ 310mm និងមានកំលាំងអូសទាញរថយន្តដល់ទៅ 737 សេះ។ Bao 8 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់ $52,500។ Bao 8 ត្រូវបានគេស្គាល់ថាជា Leopard 8 សម្រាប់ទីផ្សារសកល និងចេញលក់នៅលើទីផ្សារអឺរ៉ុបស្ថិតនៅក្រោមស្លាកយីហោរថយន្ត Denza។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Fang Cheng Bao គឺជាស្លាកយីហោរថយន្តផ្សងព្រេង ឬ off-road ដែលត្រូវបានប្រកាសដោយ BYD កាលពីឆ្នាំ 2023។ រថយន្តស្ថិតក្រោមស្លាកឈ្មោះនេះដំបូង គឺជាម៉ូដែល Bao 5 ឬ Leopard 5 ដែលត្រូវបានប្រកាសចេញលក់កាលពីខែវិច្ឆិកា ឆ្នាំ 2023 ហើយមកទល់និងពេលនេះ គឺមានរយះពេលមួយឆ្នាំទើប BYD សម្រេចបញ្ចេញម៉ូដែលទីពីរ ដែលជា Fang Cheng Bao Bao 8 ដែលជាប្រភេទរថយន្ត Flagship Plug-in-hybrid off-roader SUV។ ការរចនារូបរាងរបស់ Bao 8 គឺមានភាពរឹងមាំ និងអំណាចសាកសមបំផុតជារថយន្ត off-road ជាពិសេស គឺមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាប្រព័ន្ធចាប់សញ្ញាឆ្លាតវៃ LiDAR Sensor នៅលើដំបូលមុខជាដើម។

រថយន្ត off-road SUV នេះមានប្រវែងបណ្តោយខ្លួន 5,195mm/ទទឹង 1,994mm/ កម្ពស់ 1,875mm និងគម្លាតចន្លោះកងមុខទៅកង់ក្រោយ 2,920mm។ Fang Cheng Bao 8 បំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ DiSus-P suspension system ដែលប្រព័ន្ធនេះអាចជួយលើកតួររបស់ Bao 8 ឲ្យឡើងខ្ពស់ដល់ 310mm ដែលល្អបំផុតសម្រាប់ការបើកបរនៅលើផ្លូវមានឧបសគ្គដូចជាផ្លូវភ្នំជាដើម។ ចំនែកផ្នែកខាងក្នុងវិញ គឺមានការរចនារៀបចំតុបតែងបែបទំនើបនិយមតែម្តងជាមួយកាប៊ីនធំទូលាយ រួមជាមួយការបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មានដូចជា អេក្រង់ LCD Instrument Panel ទំហំ 12.3-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 17.3-inch និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីខាងមុខទំហំ 12.3-inch។ 

អ្វីដែលកាន់តែទំនើបជាង ក្រៅពីអេក្រង់ទាំងបីនេះទៅ Bao 8 នៅមានមុខងារបាញ់លើកញ្ចក់ដំបូលមុខ AR-HUD ដែលអាចបង្ហាញចេញក្នុងទំហំធំដល់ទៅ 50-inch។ សម្រាប់ប្រព័ន្ធដំណើរការទាំងអស់នៅលើ Bao Bao 8 គឺត្រូវបានគ្រប់គ្រងទាំងស្រុងដោយបន្ទះឈីប BYD9000 ដែលផលិតដោយ BYD ផ្ទាល់តែម្តង។ Fang Cheng Bao Bao 8 គឺជារថយន្ត BYD ដំបូងគេដែលអាចភ្ជាប់ការប្រើប្រាស់ជាមួយទូរស័ព្ទ Huawei ដូចជាការប្រើប្រាស់នូវប្រព័ន្ធ UWB Huawei Mobile phone car key ជាដើម ដោយអនុញ្ញាតិឲ្យម្ចាស់ Bao 8 អាចធ្វើការភ្ជាប់បញ្ចូនកម្មវិធីប្រើប្រាស់ពីស្មាតហ្វូន Huawei ទៅកាន់អេក្រង់កម្សាន្តរបស់រថយន្តបានយ៉ាងរលូន។

 

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Bao Bao 8 មានពោងសុវត្ថិភាពចំនួន 14 គ្រាប់, រួមជាមួយប្រព័ន្ធជំនួយការបើកបរ  ADS 3.0 driving assistance system ដែលរួមមានមុខងារចូលចតស្វ័យប្រវត្តិ Self-parking និងមុខងារនាំផ្លូវ Navigation highway ជាដើម។ Bao 8 ជារថយន្ត Full-sized off-road SUV ដែលមានជម្រើស 7 និង 6 កៅអី។ ក្នុងរថយន្ត Bao 8 មានទូរទឹកកករ, ប្រព័ន្ធភ្លើងតាមកាប៊ីន Ambient lighting, ប្រព័ន្ធ fragrance system និងប្រព័ន្ធបំពងសំឡេងចំនួន 18 គ្រាប់។

 

ចូលមកផ្នែកកំលាំងម៉ាស៊ីនវិញ Fang Cheng Bao 8 បានប្រើប្រាស់នូវប្រព័ន្ធ DMO powertrain ដែលគាំទ្រនៅប្រព័ន្ធ parallel plug-in hybrid system ដំណើរការនៅលើម៉ាស៊ីន 2.0-Liter ICE និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដែលអាចផលិតកំលាំងសរុបបានដល់ 550kW ឬប្រមាណ 737 សេះ។

Bao 8 គាំទ្រនូវប្រព័ន្ធដំណើរការ low-speed 4WD mode និងប្រព័ន្ធចាក់សោរប៉ុងស្វ័យប្រវត្តិ three automatic differential locks។ បន្ថែមពីនេះ វាក៏មានមុខងារកំនត់តម្រូវតាមការបើកបរលើផ្លូវផ្សេងៗគ្នាផងដែរដូចជា ផ្លូវ snow, sand, mud, mountain, rock, និង wading ជាដើម។ សម្រាប់កញ្ចប់ថ្មវិញ Bao 8 ប្រើប្រាស់នូវ LFP battery package on-board ទំហំ 36.8kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 100km ដោយប្រើថាមពលថ្មសុទ្ធ និងអាចបើកបានដល់ 1,200km នៅពេលប្រើជាមួយម៉ាស៊ីន។ សម្រាប់កម្រិតស៊ីសាំងវិញ គឺ 8.5L/100km។ ហើយការជាន់សន្ទុះល្បឿនវិញ គឺពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.8 វិនាទីប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម