no-alternative title
no-alternative title
no-alternative title
no-alternative title

លេចធ្លាយតម្លៃ OPPO Find X8 Pro នៅលើទីផ្សារអឺរ៉ុប មុនសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 21 វិច្ឆិកានេះ

Find X8 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ OPPO ដែលនឹងមានការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលនាពេលឆាប់ៗនេះ ដែលរួមមានទាំងប្រទេសឥណ្ឌា និងទីផ្សាអឺរ៉ុបផងដែរ។ បើតាមការផ្សព្វផ្សាយថ្មីៗនេះបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងមានការប្រកាសចេញនៅថ្ងៃទី 21 ខែវិច្ឆិកានេះ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ នៅថ្ងៃនេះមុនការសម្ពោធមកដល់ មានការទម្លាយថ្មីមួយបានបង្ហាញពីតម្លៃ ហើយនិងការឌុឌីស្សាញស្មាតហ្វូននេះសម្រាប់ទីផ្សារអឺរ៉ុបហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមការចែកចាយព័ត៌មានរបស់អ្នកទម្លាយ Sudhanshu Ambhore នៅលើបណ្តាញ X បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Pro នឹងមានរ៉េមទំហំ 16GB ហើយនិងមានអង្គចងចាំទំហំ 512GB ព្រមទាំងគ្រោងនឹងដាក់លក់ជាមួយតម្លៃ €1199 យូរ៉ូ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមាន 2 ពណ៌ គឺមានពណ៌ខ្មៅ និងពណ៌ស។ ជាមួយនិងរបាយការណ៌ខាងលើនេះ អ្នកទម្លាយរូបនេះ មិនមានការបញ្ជាក់ពីព័ត៌មានទូទៅទាក់ទងជាមួយនិងស្មាតហ្វូនថ្មីនេះនៅឡើយទេ។

បើតាមការបញ្ជាក់កន្លងមក បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Pro នឹងមានេអក្រង់ទំហំ 6.8-អ៊ីង LTPO AMOLED display រត់បានជាមួយនិងល្បឿន 120Hz adaptive refresh rate ហើយនិងមានកម្រិត peak brightness ដល់ទៅ 4500 nits។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 រ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 1TB។

សម្រាប់ការថតរូបវិញនៅលើស្មាតហ្វូន Find X8 Pro ថ្មីនេះ នឹងមានការតម្លើងនូវប្រព័ន្ធកាមេរ៉ាថ្មី ដែលមានសិនស័រ Dual Periscope មានទំហំ 50MP ចំនួន 2 គ្រាប់ ដោយមួយគ្រាប់អាចហ៊្សូម 3x និងមួយគ្រាប់ទៀតមានទំហំ 6x optical zoom។ បន្ថែមពីនេះនៅលើកាមេរ៉ានេះ ក៏នូវមានការតម្លើងនូវមកនូវបច្ចេកវិទ្យា AI ទ្រទ្រង់ទៅលើ Telescope Zoom ហើយនិង HyperTone Image Engine រួមជាមួយនិងប្រព័ន្ធកាមេរ៉ា Hasselblad’s image processing technology សម្រាប់ជំនួយដល់ការថតរូប និងថតវីដេអូផងដែរ។

 

ស្មាតហ្វូននេះ នឹងមនថ្មទំហំ 5910mAh ហើយនិងមានការទ្រទ្រង់នូវកម្លាំងសាក 80W wired រួមនិង 50W wireless ហើយក៏មាននូវ 10W reverse wireless charging ផងដែរ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម