នៅថ្ងៃនេះ បុគ្គលិកផ្នែកលក់របស់ Huawei Smart Life Center បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 series បានដឹកមក ដល់ស្តុកផ្លូវការណ៌ហើយ ប៉ុន្តែចំនួនស្មាតហ្វូនថ្មីនេះអាចនឹងមានចំនួនកំណត់។ ទាក់ទងនឹងចំនួនស្តុកនេះ ក្រុមហ៊ុន Huawei អាចនឹងមានការបង្កើនបន្ថែមទៀតនៅមួយថ្ងៃបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការណ៌។ សូមជំរាបថា ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការដាក់អោយមានការបញ្ជាទិញមុនតាម Online និង Offline តាំងតែពីថ្ងៃទី 19 ខែវិច្ឆិកាមកម្លេះ។ នៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ត្រូវបានគេរាយការណ៌ថា បានដឹកមកដល់ហាងជាផ្លូវការណ៌ហើយ។
បុគ្គលិកដែលលក់នៅហាង Huawei Smart Life Center បាននិយាយថា ទាំងស្មាតហ្វូន Mate 70 Series និង Mate X6 គឺបានមកដល់ហាងដូចគ្នា ប៉ុន្តែស្តុកគឺមានកំណត់។ ជាមួយគ្នានេះ បើតាមអ្នកលក់រាយនៅទីក្រុងប៉េកាំងបាននិយាយដែរថា នៅពលនេះ ការបញ្ជាទិញ Mate 70 នៅតាមហាង Third-Party Retailers គឺបានបើកហើយដោយស្មាតហ្វូតហ្វូននេះ គឺតម្រូវអោយមានការកក់មុន 1000 យ៉ន់។ អ្នកដែលបានកក់ នឹងទទួលបានស្មាតហ្វូនននេះនៅថ្ងៃបន្ទាប់ពីការសម្ពោធជាផ្លូវការណ៌។ លោកបានបន្តថា តម្លៃស្មាតហ្វូន Mate 70 នេះ គឺដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនដែរ។
មកដល់ថ្ងៃនេះ គឺមានមនុស្សជាច្រើនបានមកតំរង់ជួររង់ចាំធ្វើការបញ្ជាទិញទៅលើស្មាតហ្វូនថ្មីនេះ ក៏ដូចជាម៉ូដែល Mate 60 ផងដែរ។ ហើយបន្ថែមពីនេះ ក៏មានអ្នកដែលលេងបណ្តាញសង្គមមួយចំនួនបានធ្វើការបង្ហោះនូវប្រអប់របស់ស្មាតហ្វូន Huawei Mate 70 នៅក្នុងហាងនេះទៀតផង។ គិតមកដល់ថ្ងៃនេះ ការបញ្ជាទិញទៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series បានកើនដល់លើស 2 លានគ្រឿងហើយ ខណៈដែលការព្យាករណ៌បានរំពឹងថា នឹងអាចឡើងដល់ 3 លានគ្រឿងនៅពេលខាងមុខនេះ។
សូមជំរាបថា ក្រុមហ៊ុន Huawei បានធ្វើការងារច្រើនមែនទែនបន្ទាប់ពីមានភាពជោគជ័យទៅលើស្មាតហ្វូន Mate 60 នាពេលកន្លងមក។ ហើសម្រាប់ការដាក់លក់ម៉ូដែលថ្មីនេះទៀតសោធ ក្រុមហ៊ុននេះ ក៏បានសន្យាថា នឹងធ្វើអោយមានភាពរលូនជាងម៉ូដែលមុន ដោយមិនធ្វើអោយមានបញ្ហាទៅលើការផលិត និងស្តុករបស់អ្នកបញ្ជាទិញនោះទេ។ ក្រុមហ៊ុននេះនឹងបង្កើនការផលិតកាន់តែច្រើនបន្ទាប់ពីការប្រកាសជាផ្លួវការណ៌។ Mate 70 series នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះហើយ។