no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Reno 13 និង Reno 13 Pro ប្រើប្រាស់ឈីបដូចគ្នា នេះបើតាមការបង្ហាញលើបញ្ជី Geekbench

នៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន OPPO នឹងមានការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Reno 13 និង Reno 13 Pro ហើយ។ យោងតាមការទម្លាយព័ត៌មានថ្មីដែលបានបង្ហាញនៅលើបញ្ជី Geekbench នាពេលកន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Reno 13 Pro គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8-Series។ នៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីហើយតែម្តងនេះ គឺសម្រាប់ម៉ូដែលស្តង់ដារ OPPO Reno 13។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នៅលើរូបភាព Screenshots បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីររបស់ OPPO នេះ គឺមានការប្រើប្រាស់នូវលេខម៉ូដែល PKM110 និង PKK110 ដែលនេះ គឺជាស្មាតហ្វូន Reno 13 និង Reno 13 Pro សម្រាប់ទីផ្សារប្រទេសចិន។ ចំពោះស្មាតហ្វូនដែលនឹងមានលក់នៅលើទីផ្សារសកល នឹងមានការប្រើប្រាស់នូវលេខម៉ូដែលផ្សេងគឺ CPH2689 ហើយនិង CPH2697។ ជាមួយនិងការបង្ហាញវត្តមាននៅលើបញ្ជី Geekbench នេះ បានបញ្ជាក់ថា Reno 13 Pro នឹងប្រើប្រាស់ឈីប Dimensity 8300 SoC។ នៅពេលនេះមានការបង្ហាញថា ស្មាតហ្វូន Reno 13 ក៏នឹងមានការប្រើប្រាស់ឈីបនេះដូចគ្នា។ 

បើតាមរបាយការណ៌ខាងលើនេះ បានបញ្ជាក់ថា Reno 13 series នឹងមានការប្រើប្រាស់ឈីបស៊េរី Dimensity 8350 SoC។ ឈីបនេះគឺនឹងមានដំណើរការ CPU និង GPU ដូចគ្នាទៅនឹង D8300 អញ្ចឹងដែរ។ នៅលើបញ្ជីខាងលើនេះ ក៏មានការបង្ហាញដែរថា Reno 13 និងReno 13 Pro មានរ៉េមទំហំ 12GB និង 16GB ហើយនិងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 15 OS ដូចគ្នា។

មុននេះ OPPO ក៏ធ្លាប់បានចេញមកបញ្ជាក់ហើយថា ស្មាតហ្វូន Reno 13 និង 13 Pro គឺនឹងមានជម្រើស 12GB+256GB, 12GB+512GB, 16GB+512GB ហើយនិង 16GB+1TB។ សម្រាប់ម៉ូដែលស្តង់ដារ នឹងមានទំហំ 16GB+256GB។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញវត្តមានជាមួយពណ៌ Midnight Black និង Butterfly Purple colors។ ប៉ុន្តែក៏អាចនឹងមានជម្រើសពណ៌ផ្សេងទៀតដែលមានឈ្មោះថា Galaxy Blue និង Starlight Pink ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម