Nubia Z70 Ultra កំពូលស្មាតហ្វូនជំនាន់ថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ឆាប់នៅក្នុងប្រទេសចិន។ ហើយនៅមុនពេលបង្ហាញវត្តមានផ្លូវការណ៍មកដល់ ក្រុមហ៊ុនក៏បានធ្វើការបង្ហាញពីជម្រើសពណ៌ រួមនឹងគុណសម្បត្តិផ្នែកប្រព័ន្ធកាមេរ៉ា។ សម្រាប់មួយក្នុងចំនោមពណ៌របស់ Z70 Ultra ត្រូវបានគេដឹងថាជាប្រភេទពណ៌ដែលត្រូវបានគូសផាត់ដោយវិចិត្រករល្បីឈ្មោះ គឺលោក Van Gogh។
Nubia Z70 Ultra នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិននាថៃ្ងទី 21 ខែវិចិ្ឆការ ស្អែកនេះហើយនៅប្រទេសចិន។ ស្មាតហ្វូននេះមានជម្រើសពីរពណ៌ គឺខ្មៅហៅថា Black Seal និងពណ៌បែកទឹកមាសហៅថា Amber color។ ហើយនៅពេលនេះ ក៏មានការទម្លាយចេញនៅពណ៌ថ្មីដ៏ទាក់ទាញមួយទៀតត្រូវបានគេហៅថា Starry Night ដែលជាពណ៌យកតាមផ្ទាំងគំនូដែលបានគូសដោយវិចិត្រករល្បីឈ្មោះ គឺលោក Van Gogh។ ហើយការរចនានេះ គឺប្រហាក់ប្រហែលគ្នានឹងជំនាន់ Z60 Ultra Leading Edition ដែរ។
តាមផ្ទាំង Poster បានបង្ហាញថា កាមេរ៉ា Telephoto របស់ Z70 Ultra មានសមត្ថភាពអាចពង្រីកប្លង់ថតបែប Digital-zoom បាន 100 ដង ចំនែកលែនកាមេរ៉ាគោលវិញភ្ជាប់នូវសែនស័រខ្នាត 35mm ជាមួយមុខងារអាចកំណត់កម្រិត Aperture (adjustable physical aperture) ថែមទៀតផង។ Nubia Z70 Ultra នឹងបំពាក់កំពូលឈីប Snapdragon 8 Elite ហើយនិងភ្ជាប់ដោយរ៉េមទំហំធំដល់ 16GB រួមនឹងដំណើរការដោយប្រតិបត្តិការ Android 15 ចេញពីប្រអប់ស្រាប់ នេះបើតាមការបង្ហាញនៅលើបញ្ចី Geekbench ថ្មីៗនេះ។
កំពូលស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងបំពាក់អេក្រង់ទំហំ 6.85-inch OLED Display ល្បឿន 144Hz និងកម្រិតពន្លឺខ្ពស់ដល់ 2,000nits peak brightness ព្រមទាំងមានកាមេរ៉ាសែលហ្វីបង្កប់ក្រោមអេក្រង់ថែមទៀតផង។ បន្ថែមពីនេះ Z70 Ultra ក៏មានភ្ជាប់នូវប្រព័ន្ធឈីប Independent Pixel Driver និង AI Transparency Algorithm 7.0 ដើម្បីជំនួយដល់ការបង្ហាញចេញឲ្យបានកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែកផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងនឹងមានប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68/69 រួមនឹងប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ Ultrasonic fingerprint scanner ថែមទៀតផង៕