iQOO 13 ដែលជាស្មាតហ្វូនជំនាន់ថ្មី គ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែធ្នូខាងមុខនេះ គឺនឹងបំពាក់នូវភាពច្នៃប្រឌិតថ្មីៗជាច្រើនដោយថែមទាំងមានជាមួយនឹងការបង្កើនសមត្ថភាពម៉ាស៊ីនកាន់តែខ្លាំងក្លាទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងការឌីស្សាញរូបរាងស្រស់ស្អាត និងមានការបច្ចេកវិទ្យាអេក្រង់ដ៏អស្ចារ្យ ហើយថែមទាំងមានមុខងារ កាមេរ៉ាកាន់តែសម្បូរបែបទៀតផង។ បន្ថែមពីនេះ ក៏មានការព្យាករណ៌ថា ស្មាតហ្វូន iQOO 13 នេះ នឹងអាចប្រកួតប្រជែងបានជាមួយ realme GT 7 Pro ដោយសារតែស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដូចគ្នា។
នៅមុនព្រឹត្តិការណ៍នៃការសម្ពោធនេះ ក្រុមហ៊ុន iQOO ក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន iQOO 13 ផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន iQOO 13 ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite គឺមានពិន្ទុលើស 3 លាននៅលើ AnTuTu ។ ជាមួយនិងដំណើរការនៅលើបន្ទះឈីបដ៏ខ្លាំងក្លានេះ ក្រុមហ៊ុននេះ ក៏មានការតម្លើងនូវបន្ទះឈីប Supercomputing Q2, 2K Game Super Resolution និង 144 FPS game frame interpolation ផងដែរ ដែលពិតជាល្អមែនទែនសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ស្មាតហ្វូននេះមានផ្ទៃត្រជាក់ដល់ទៅ 7000mm² VC Cooling System ដែលធានាទៅលើការគ្រប់គ្រងនៃសីតុណ្ហភាពបានត្រជាក់ល្អផងដែរ។
ស្មាតហ្វូន iQOO 13 នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ BOE Q10 Ultra Eyecare Display ដំបូងបំផុតរបស់ពិភពលោកជាមួយនឹងល្បឿន 144Hz LTPO panel ហើយនិងមានកម្រិត 2K resolution ទៀតផង។ ស្មាតហ្វូននេះក៏មានការអាប់ដេតទៅលើកម្មវិធី software បានយូរផងដែរ។ ស្មាតហ្វូននេះនឹងអាចអាប់ដេតទៅកាន់ OS Android 16, 17 និង 19 ដែលសរុបទៅគឺដល់ទៅ 5 ឆ្នាំ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,000mAh និងកម្រាស់ 8.13mm ។ស្មាតហ្វូននេះក៏មានបច្ចេកវិទ្យា120W rapid charging ។
បើមើលទៅលើប្រព័ន្ធកាមេរ៉ាវិញនោះស្មាតហ្វូន iQOO 13 នេះមានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX921 និងគ្រាប់ទីពីរមានទំហំ 50-Megapixel Sony 100mm portrait lens គាំទ្រជាមួយនឹងមុខងារហ៊្សូម 4x lossless zoom ខណៈដែលគ្រាប់ទីបីក៏មានទំហំ 50-Megapixel ultrawide lens ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខវិញ គឺមានទំហំ 32-Megapixel មានសមត្ថភាបថតវីដេអូបាន 4K នៅក្នុងកម្រិត 60fps។ នៅលើស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ Monster Halo lighting effect ដ៏ទាក់ទាញផងដែរ។ ទៅលើភាពធន់វិញ នៅលើស្មាតហ្វូន iQOO 13 គឺមានបំពាក់នូវបច្ចេកវិទ្យាទឹក និងធូលីកម្រិត IP68/69៕