no-alternative title
no-alternative title
no-alternative title
no-alternative title

បញ្ចីស្ថាប័ន FCC បង្ហាញថា Samsung Galaxy S25 Series គឺគាំទ្រកំលាំងសាកភ្លើងដូចជំនាន់មុនដដែល

Samsung ត្រៀមប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មី Galaxy S25 Series ដែលមាន Galaxy S25, S25+ និង S25 Ultra នៅដើមឆ្នាំក្រោយនេះ។ ប៉ុន្តែ មាននៅមុនថ្ងៃប្រកាសចេញមកដល់ មានការទម្លាយចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះជាហូរហែរមិនដាច់ឡើយ។ បើតាមដំណឹងចុងក្រោយ និងនៅលើបញ្ចីរបស់ស្ថាប័ន FCC បានបញ្ជាក់ថា កំពូលស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មីនេះ នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែមករា ឆ្នាំ 2025 ដែលជាពេលដូចគ្នានៃការបង្ហាញវត្តមានរបស់ត្រកូល Galaxy S24 កាលពីដើមឆ្នាំនេះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ បើតាមដំណឹងរស៊ើបជាច្រើនបាននិយាយថា នៅឆ្នាំក្រោយនេះ Samsung ក៏នឹងមានការណែនាំម៉ូដែលថ្មីមួយបន្ថែមទៀតផងដែរ ដែលមានឈ្មោះថា Galaxy S25 Slim ស្របពេលដែលលេចលឺដំណឹងថា Apple ក៏នឹងមានការប្រកាសចេញ iPhone ម៉ូដែលថ្មី មានឈ្មោះថា iPhone 17 Slim ឬ 17 Air នៅឆ្នាំក្រោយនេះដូចគ្នា។ ដោយឡែកងាកមកចាប់អារម្មណ៍នៅលើព័ត៌មានរបស់ FCC វិញម្តង ដែលបានបង្ហាញចេញនូវបច្ចេកវិទ្យាសាកភ្លើងរបស់បងប្អូនកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series។

នៅលើបញ្ចីរបស់ FCC បង្ហាញថា Galaxy S25 Series គឺមានលេខកូដ SM-931U, SM-936U, និង SM-938U ហើយម៉ូដែលទាំងបី គឺគាំទ្រនូវប្រព័ន្ធសេវា 5G, Bluetooth, NFC, GNSS, និង dual band Wi-Fi។ បន្ថែមពីនេះ នៅលើបញ្ចីក៏បានបង្ហាញថា ម៉ូដែលប្អូន Galaxy S25 គឺប្រើប្រាស់នូវឆ្នាំងសាកដែលមានលេខកូដ EP-TA800 ដែលបញ្ជាក់ម៉ូដែលនេះ គឺគាំទ្រកំលាំងសាកភ្លើង 25W ដូចជំនាន់ Galaxy S24 ដដែល។ នេះបានបង្ហាញថា Samsung នៅតែដើរយឺតជាងក្រុមហ៊ុនដៃគូប្រកូតរបស់ខ្លួនទៅលើបច្ចេកវិទ្យាសាកថ្មស្មាតហ្វូន សូម្បីតែ Apple ក៏ដើរលឿនជាងផងដែរ។

ហើយសម្រាប់ Galaxy S25+ និង Galaxy S25 Ultra វិញ នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងជាមួយឆ្នាំងសាកកំលាំង 45W។ ទន្ទឹងនឹងនេះ Samsung ត្រូវបានគេរាយការណ៍ថា ក៏នឹងមានការទម្លាក់កំលាំងសាកភ្លើង Wireless charging ផងដែរ ដោយ Galaxy S25 នឹងគាំទ្រកំលាំងសាកភ្លើង Wireless Charging ត្រឹម 9W ដែលបន្ថយពី 15W នៅលើជំនាន់មុន។ ទោះជាយ៉ាងណា នេះគ្រាន់តែជាដំណឹងបឋមប៉ុណ្ណោះ សម្រាប់គុណសម្បត្តិជាក់លាក់យ៉ាងណាយើងមានតែរងចាំអ៊ុតមើលទាំងអស់គ្នានៅថ្ងៃនៃការបង្ហាញខ្លួនរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅដើមឆ្នាំក្រោយតែប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ASUS Zenbook S 14 ដំណើការជាមួយស៊ីភីយូ Intel, Copilot+ AI ដំបូងបំផុត បានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

ASUS Zenbook S 14 ដំណើការជាមួយស៊ីភីយូ Intel, Copilot+ AI ដំបូងបំផុត បានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
ស្មាតហ្វូនលេងហ្គេមស្តើងបំផុត ដែលជាសហការរវាង Infinx និង ហ្គេម Free Fire នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនលេងហ្គេមស្តើងបំផុត ដែលជាសហការរវាង Infinx និង ហ្គេម Free Fire នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន
HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី PAD X8a នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃធូថ្លៃ និងមានការផ្តល់ជូនពិសេសបំផុត

HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី PAD X8a នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃធូថ្លៃ និងមានការផ្តល់ជូនពិសេសបំផុត

ដោយ ប៉េងលីន
Ford Ranger MS-RT រថយន្ត Pickup រចនាបែបស្ព័របានប្រកាសចេញលក់នៅទីផ្សារប្រទេសថៃ

Ford Ranger MS-RT រថយន្ត Pickup រចនាបែបស្ព័របានប្រកាសចេញលក់នៅទីផ្សារប្រទេសថៃ

ដោយ ប៉េងលីន
បញ្ចីស្ថាប័ន FCC បង្ហាញថា Samsung Galaxy S25 Series គឺគាំទ្រកំលាំងសាកភ្លើងដូចជំនាន់មុនដដែល

បញ្ចីស្ថាប័ន FCC បង្ហាញថា Samsung Galaxy S25 Series គឺគាំទ្រកំលាំងសាកភ្លើងដូចជំនាន់មុនដដែល

ដោយ ប៉េងលីន
Galaxy S25 Slim នឹងក្លាយជាសមាជិកថ្មីនៃ Galaxy S25 Series ដែលបង្ហាញខ្លួននៅលើទីផ្សារសកល

Galaxy S25 Slim នឹងក្លាយជាសមាជិកថ្មីនៃ Galaxy S25 Series ដែលបង្ហាញខ្លួននៅលើទីផ្សារសកល

ដោយ ប៉េងលីន