no-alternative title
no-alternative title
no-alternative title
no-alternative title

IM L6 EV បំពាក់កញ្ចប់អាគុយ Semi-Solid State សាកម្តងអាចបើកបានចម្ងាយផ្លូវជាង 1 ពាន់គីឡូម៉ែត្រ

ថ្មីៗនេះស្ថាប័ន MIIT របស់ចិនបានបង្ហាញចេញព័ត៌មានចុះបញ្ចីរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល IM L6 ដែលជាម៉ូដែល Light Year Edition របស់ក្រុមហ៊ុន IM Motors។ ឡានអគ្គិសនីស៊េរីថ្មីនេះបំពាក់នូវកញ្ចប់អាគុយប្រភេទ semi-solid state ទំហំ 123.7kWh មានទំងន់ 621kg ដែលផ្តល់ថាមពលសម្រាប់ការបើកបរបានចម្ងាយផ្លូវ 1,002km នៅពេលសាកភ្លើងពេញម្តង នេះបើតាមការបញ្ជាក់លើការធ្វើតេស្តពីស្ថាប័ន CLTC។ IM L6 Light Year Edition អាចនឹងមានតម្លៃចាប់ពីខ្ទង់ $47,600 ឡើងទៅនៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កញ្ចប់ថ្ម semi-solid state battery package ដែលប្រើនៅលើ IM L6 ត្រូវបានអភិវឌ្ឍន៍ផលិតរួមគ្នាដោយក្រុមហ៊ុន SAIC និង Suzhou Qingtao New Energy Technology (Qingtao Energy)។ នៅក្នុងឆ្នាំ 2023 ក្រុមហ៊ុនផលិតរថយន្ត SAIC បានបោះទុនវិនិយោគចំនួន 410.21 លានដុល្លារអាមេរិកក្នុងក្រុមហ៊ុន Qingtao Energy ហើយក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតដែលមានភាគហ៊ុន 15.29% នៅក្នុងក្រុមហ៊ុន Qingtao Energy។ រថយន្តអគ្គិសនី IM L6 Light Year Edition ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលមានកំលាំង 190kW និង 350kW ឬ 255 សេះ និង 469 សេះ ជាប្រមួយប្រព័ន្ធបើកបរ Four-wheel-drive។ 

រថយន្តអគ្គិសនីស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន quasi-900V ultra-fast charging technology ដែលសាកតែ12 នាទីអាចបើកបានចម្ងាយផ្លូវ 400km។ IM L6 Light Year Edition មានប្រវែងបណ្តោយ 4,931mm/ទទឹង 1,960mm/ កម្ពស់ 1,474mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm។ រថយន្តអគ្គិសនី Sedan ថ្មីនេះមានទំងន់សរុប 2,330kg។

ផ្នែកខាងក្រៅយរបស់ IM L6 Year Light Edition មានការឌីស្សាញឡើងយ៉ាងប្រណិតបែបគំរូរថយន្តនាពេលអនាគត ដោយក្នុងនោះរួមមានដៃទ្វារលាក់ចូលក្នុង Hidden-door handle, ដំបូលកាត់កំលាំងកកិតខ្យល់ Fastback roof, យ៉ាន់កង់រចនាប្រណិតបែប petal-shaped rims និងមានកន្ទុយ ducktail spoiler ដែលធ្វើឲ្យរថយន្តមួយនេះមើលទៅចេញរាងបែបរថយន្តស្ព័រ និងសាកសមបំផុតសម្រាប់យុវវ័យ។

ចូលមកផ្នែកខាងក្នុងវិញ IM L6 Year Light Edition មានបំពាក់នូវអេក្រង់បញ្ឍរនៅកណ្តាលទំហំធំ10.5-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 26.3-inch Liftable Screen រចនាបែបទ្រវែង និងដៃចង្កូតរចនាស្ទាយពាក់កណ្តាល ឬ half-moon steering wheel។ IM L6 Series បំពាក់នូវបន្ទឈីប Nvidia OrinX chip សម្រាប់គាំទ្រដំណើរការជាមួយមុខងារសុវត្ថិភាព, បន្ទះឈីប Snapdragon 8295 សម្រាប់ប្រព័ន្ធកម្សាន្ត និង NXP S32G សម្រាប់មុខងារ NOA (Navigation On Autopilot) សម្រាប់ជំនួយដល់ការបើកបរនៅក្នុងទីក្រុងដោយមិនចាំបាច់ប្រើប្រាស់ផែនទីនាំផ្លូវ។ កាលពីអំឡុងខែ វិច្ឆិកា កន្លងទៅ IM Motors លក់រថយន្តបានចំនួន 10,007 គ្រឿង កើនឡើងប្រមាណ 14.98% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ 2023 និងកើន 0.06% ធៀបការលក់ពីមួយខែទៅមួយខែ៕

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍