នៅថ្ងៃនេះ លោក Richard Yu ដែលជាអគ្គនាយកគ្រប់គ្រងរបស់ Huawei បានចេញមកបញ្ជាក់យ៉ាងច្បាស់ហើយថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series គឺមានការប្រើប្រាស់ឈីបរបស់ចិន 100% តែម្តង គឺមិនមានការប្រើប្រាស់បន្ទះឈីបដែលនាំចូលពីបរទេសទៀតនោះទេ។
ការប្រកាសចេញនូវដំណឹងថ្មីនេះ គឺបានធ្វើឡើងនៅក្នុងកំឡុងពេលដែលោកចូលរួមធ្វើបទបាឋកថាស្តីពីបច្ចេកវិទ្យា និងការបង្កើតថ្មីនៅសាលារៀន Baoan Middle ដែលក្នុងប្រទេសចិន។ លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Huawei គឺបានសម្រេចនូវគោលដៅរបស់ខ្លួនហើយ។
នៅក្នុងពេលនេះ លោក Richard Yu ដែលជាអគ្គនាយកគ្រប់គ្រងរបស់ Huawei ក៏បានធ្វើការបង្ហាញចេនូវស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series ទៅកាន់សិស្ស និស្សិត ដែលចូលរួមក្នុងព្រឹត្តិការណ៌នេះផងដែរ។ លោកបានបន្តថា លោកពិតជាមានមោទនភាពខ្លាំងណាស់ ដែលនៅលើស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីបថ្មីមួយដែលមានការឌីស្សាញដោយប្រទេសចិន 100%។
នៅលើស្មាតហ្វូន Mate 70 Series នេះ លើកលែងតែម៉ូដែលស្តង់ដារ គឺមានាករប្រើប្រាស់នូវបន្ទះឈីប Kirin 9020។ បន្ទះឈីបថ្មីនេះ គឺមានការពង្រឹងសមត្ថភាពទៅលើកម្លាំងខ្លាំងជាងមុន 40% ហើយនិងទៅលើដំណើរការ ក៏ដូចជាការសន្សំសំចៃថាមពល 20% ប្រៀបធៀបជាមួយនិងបន្ទះឈីបជំនាន់មុន។ លោក លោក Richard Yu បានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល 5 ឆ្នាំនេះ ក្រុមហ៊ុន Huawei ធ្វើការអភិវឌ្ឍយ៉ាងខ្លាំងទៅលើការផលិតឈីបថ្មី ដោយសម្រេចបាននូវបន្ទះឈីបថ្មីនេះសម្រាប់នៅលើប្រើប្រាស់ Mate 70 series ដែលជាម៉ូដែល flagship នេះ។