នៅក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចែករំលែកចក្ខុវិស័យដ៏មហិច្ឆតារបស់ក្រុមហ៊ុន Apple សម្រាប់ថ្ងៃអនាគត ដោយលោកបានបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់ក្រុមហ៊ុន Apple លើបញ្ញាសិប្បនិម្មិតដែលហៅថា “AI” ឬ Apple Intelligent រួមជាមួយនឹងការច្នៃប្រឌិតផ្នែក life-saving health របស់ខ្លួនថែមទៀតផង ។
នាយកប្រតិបត្តិក្រុមហ៊ុនដ៏មានឥទ្ធិពលក្នុងវិស័យបច្ចេកវិទ្យារបស់អាមេរិកមួយនេះ បានបង្ហាញថា Apple បានធ្វើកិច្ចការងារលើ AI ដោយបានចាប់ផ្តើមឡើងកាលពីឆ្នាំ 2017 នៅពេលដែលក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនបានធ្វើការលើប្រព័ន្ធ neural engines ដែលជាក្រុមការងារដែលត្រូវបានបង្កើតឡើងដើម្បីធ្វើការលើការអភិវឌ្ឍបច្ចេកវិទ្យារថយន្តឆ្លាតវៃ ហើយក៏បានជំរុញឱ្យឆ្ពោះទៅការអនុវត្តការទៅលើម៉ាស៊ីន learning machine សម្រាប់ប្រើនៅក្នុងផលិតផល Apple ។
លោក Cook បានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តរបស់ Apple ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនឥទ្ធិពលផលិតផល និងការពារសុវត្ថិភាពអ្នកប្រើប្រាស់។ ដែលទាំងអស់នេះ ត្រូវបានចាប់ផ្តើមឡើយជាមួយនឹងនាឡិកាដៃឆ្លាតវៃ Apple Watch ដែលមានមុខងារត្រួតពិនិត្យចង្វាក់បេះដូង ហើយឥឡូវនេះ អ្នកប្រើប្រាស់អាចតាមដានកម្រិតនៃការគេង monitor sleep apnea ជាមួយនឹង Apple Watch ផងដែរ។ CEO រូបនេះបានពន្យល់ថា "បច្ចេកវិទ្យាគួរតែបម្រើមនុស្សជាតិ ហើយ AI អាចជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការធ្វើឱ្យវាកើតឡើង" ។
ផ្នែកមួយដែល Apple ចាប់អារម្មណ៍ជាពិសេសលើការប្រើប្រាស់ AI គឺផ្នែកសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។ តាមរយៈការប្រើប្រាស់ប្រព័ន្ធ Learning Machine ធ្វើឲ្យឧបករណ៍របស់ Apple អាចផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងរង្វាស់សុខភាព។ Apple Intelligent ដំណើរការដោយពឹងផ្អែកលើឧបករណ៍ដែលដំណើរការតាមទិន្នន័យក្នុងមូលដ្ឋាន ដោយធានាថា ព័ត៌មានអ្នកប្រើប្រាស់មានសុវត្ថិភាព។
ក្រៅពីមុខងារតាមដានសុខភាព លោក Cook បានណែនាំពីរបៀបដែល AI កំពុងផ្លាស់ប្តូរផ្នែកផ្សេងទៀតនៃប្រព័ន្ធអេកូរបស់ Apple។ AI កំពុងក្លាយជាផ្នែកមួយដ៏សំខាន់ ប៉ុន្តែវាហាក់មិនទាន់ទាញបាននូវបទពិសោធន៍ប្រើប្រាស់នៅលើផលិតផលរបស់ Apple បានពេញលេញនៅឡើយទេក្នុងពេលបច្ចុប្បន្ន។ លោក Tim Cook បានធានាថាការវិនិយោគរបស់ Apple នៅក្នុងបច្ចេក វិទ្យា AI នឹងបន្តផ្តោតលើកម្មវិធីជាក់ស្តែងដែលបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ដោយមិនប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើឡើយ៕