no-alternative title
no-alternative title
no-alternative title
no-alternative title

realme Neo7 នឹងបំពាក់អេក្រង់ BEO S2 LPTO គែមស្តើងត្រឹម 1.49mm និងមានកម្រិតពន្លឺខ្ពស់ដល់ 6,000nits

ក្រុមហ៊ុន realme នឹងប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី realme Neo 7 នៅថ្ងៃទី 11 ខែធ្នូ នេះ។ ហើយនៅថ្ងៃដែរ ក្រុមហ៊ុនក៏បានធ្វើការប្រកាសចេញពីគុណសម្បត្តិនៃអេក្រង់ដែលត្រូវបំពាក់នូវលើ realme Neo 7 និងពណ៌របស់វាផងដែរ។ តាមការបញ្ជាក់ពី Realme បានឲ្យដឹងថា បច្ចេកវិទ្យាអេក្រង់របស់ Neo 7 គឺជា BEO S2 ដែលជាបច្ចេកវិទ្យាអេក្រង់ថ្មីល្អបំផុតសម្រាប់ការលេងហ្គេម និងការបង្ហាញកម្រិតទឹកពណ៌បានច្បាស់ដិតបែបធម្មជាតិជាមួយកម្រិតពន្លឺខ្ពស់ដល់ 6,000nits peak brightness។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យាអេក្រង់ BOE S2 LTPO OLED ថ្មីនេះ គាំទ្រមុខងារ HDR និងសំពាធសំគាល់ខ្ពស់ដល់ 2,600Hz touch response engine ជាមួយនឹងគែមអេក្រង់ស្តើងត្រឹម 1.49mm ដែលផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់ និងការទស្សនាកាន់តែអស្ចារ្យ។

 

បន្ថែមពីនេះ BOE S2 ក៏មានភ្ជាប់នូវមុខងារ full-brightness DC dimming ជាមួយមុខងារការពារភ្នែក Smart Eye Protection 3.0 ដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland ថែមទៀតផង។ បើតាមការបង្ហាញនៅលើបញ្ចីរបស់ស្ថាប័ន TENAA បញ្ជាក់ថា realme Neo 7 គឺមានទំហំ 6.78-inch គាំទ្រកម្រិតបង្ហាញ 1.5K និងគាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ផងដែរ។

បើតាមការរូបភាពដែលបានបង្ហាញបញ្ជាក់ថា realme Neo 7 មានជម្រើសពណ៌ដូចជា ពណ៌សហៅថា Starship, ពណ៌ខ្មៅហៅថា Meteorite Black, និងពណ៌ខៀវហៅថា Submarine Blue។ សម្រាប់កំលាំងម៉ាស៊ីនវិញ realme Neo 7 នឹងប្រើបន្ទះឈីប MediaTek Dimensity 9300 Plus ភ្ជាប់ដោយរ៉េមធំបំផុតដល់ 16GB និងម៉េមូរីទំហំធំដល់ 1TB។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានថ្មទំហំធំដល់ 7,000mAh គាំទ្រកំលាំងសាកភ្លើង 80W Wired Fast Charging, មានកាមេរ៉ាមុខទំហំ 16MP និងកាមេរ៉ាក្រោយទំហំ 50MP+8MP៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម