no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S25+ បង្ហាញវត្តមានសារជាថ្មីម្តងទៀតជាមួយបន្ទះឈីប Exynos

គិតមកទល់នឹងពេលនេះ គឺពេលវេលានៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S25 Series កាន់តែកៀកហើយ ខណៈដែលកន្លងមកមានការបញ្ជាក់ជាច្រើនស្តីពីការប្រើប្រាស់បន្ទះឈីបតែមួយប៉ុណ្ណោះនៅលើស្មាតហ្វូនថ្នាក់ប្រណិតមួយនេះ។ យោងតាមការជជែកនៅលើបណ្តាញសង្គមនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅមិនទាន់អាចសន្មត់ទេថា តើត្រូវប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite នៅលើស្មាតហ្វូនទាំងអស់នៃ Galaxy S25 flagships ឬក៏ប្រើប្រាស់ឈីបផ្សេងនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមុននេះ អ្នកទម្លាយដ៏ល្បីមួយរូបបានចេញមកបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite គ្រប់ម៉ូដែលទាំងអស់។ ប៉ុន្តែនៅថ្ងៃនេះមានការបែកធ្លាយជាថ្មីនៅលើបញ្ជី Geekbench ដោយបានបង្ហាញថា ស្មាតហ្វូន Samsung Galaxy S25+ ធ្វើតេស្តជាមួយនិងបន្ទះឈីប Exynos 2500 SoC។ នៅបញ្ជីនេះបង្ហាញថា Samsung Galaxy S25+ មានលេខកូដ SM-S936B, និងរត់នៅលើ Android 15 ផ្អែកជាមួយរ៉េមទំហំ 12GB។ 

តាមរយៈនៃការធ្វើតេស្តនៅលើបញ្ជីនេះ បញ្ជាក់ថា ស្មាតហ្វូននេះទទួលបាននូវពិន្ទុ 2,358 និង 8,211 ទៅលើការតេស្ត single និងដែលដូចគ្នាទៅនឹងលទ្ធផលនៃការធ្វើតេស្តនៅលើ Geekbench នេះ កាលពីដើមខែវិច្ឆិកានេះអញ្ចឹងដែរ គឺទទួលបានពិន្ទុ 2,359 និង 8,141។ សូមជំរាបថា ជាមួយនិងការបែកធ្លាយខាងលើនេះ គឺមិនមែនប្រាកដថា Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូន S25+ ជាមួយឈីប Exynos នោះទេ។ ពីព្រោះថា ស្មាតហ្វូន Galaxy S25 Series ត្រូវបានគេបញ្ជាក់ហើយថា គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite គ្រប់ម៉ូដែល។ ឯកសារខាងលើរបស់ Galaxy S25+ នេះ អាចជាការបង្ហោះសារជាថ្មីប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម