no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi Note 14 Series នឹងសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលសប្តាហ៌ក្រោយនេះហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីរបស់ក្រុមហ៊ុន Xiaomi នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានត្រៀមខ្លួននៅក្នុងការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Redmi Note 14 series នៅលើទីផ្សារប្រទេសឥណ្ឌានាសប្តាហ៌ក្រោយនេះហើយ។ បើតាមការប្រកាសពីក្រុមហ៊ុននេះ បានអោយយដឹងថា ព្រឹត្តិការណ៌នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី 9th ខែធ្នូខាងមុខនេះ ហើយនឹងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានវត្តមាននៅលើទីផ្សារចំនួន 3 ម៉ូដែល រួមមានដូចជា Redmi Note 14, Redmi Note 14 Pro និង Redmi Note 14 Pro+។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសចេញស្មាតហ្វូនជំនាន់ Note 14 series នេះនៅលើទីផ្សារប្រទសេចិនផងដែរ។ សម្រាប់វត្តមាននៅលើទីផ្សារសកលនេះ ត្រូវបានគេរំពឹងថា ស្មាតហ្វូនទាំងនេះ នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅដូចគ្នាជាមួយនិងស្មាតហ្វូនដែលមានលក់នៅលើទីផ្សារប្រទេសចិនអញ្ចឹង។ 

 

ទាក់ទងជាមួយនិងការប្រកាសនេះដែរ លោក Anuj Sharma ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi ក៏មានការបង្ហោះនៅលើបណ្តាញសង្គមផងដែរ ដោយបានបញ្ជាក់ពីសមត្ថភាណខ្ពស់នៃស្មាតហ្វូនថ្មីនេះថែមទៀតផង។ បើតាមអ្វីដែលលោកលើកឡើងនោះ គឺបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Note series នេះ គឺជាម៉ូដែលមួយដែលមានការផ្តោតខ្លាំងទៅលើភាពប្រណិត និងមានសមត្ថភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់បានរយៈពេលយូរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម