no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 17 'Air' នឹងមានកម្រាស់ស្តើងជាង iPhone 16 Pro ប្រហែលជា 2mm

ក្រុមហ៊ុន Apple ត្រូវបានគេទម្លាយថា នឹងមានការបន្ថែមនូវសមាជិកថ្មីរបស់ iPhone ដែលនឹងបង្ហាញវត្តមានជាមួយ iPhone 17, iPhone 17‌ Pro និង iPhone 17‌ Pro Max សម្រាប់ឆ្នាំ 2025 ខាងមុខនេះ។ បើតាមការបញ្ជាក់ចេញពី Mark Gurman ដែលជាអ្នកវិភាគរបស់សារព័ត៌មាន Bloomberg បានអោយដឹងថា ស្មាតហ្វូន  iPhone 17‌ "Air" ថ្មីនេះនឹងមានកម្រាស់ស្តើងជាង iPhone 16 Pro ដែលកំពុងតែមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះចំនូន 2mm។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា iPhone 16 Pro គឺមានកម្រាស់ 8.25mm ដូចនេះផ្អែកតាមការទម្លាយខាងលើនេះ បញ្ជាក់ថា iPhone 17 នឹងមានកម្រាស់ប្រហែលជា 6.25mm ប៉ុណ្ណោះ។ បើមើលទៅលើកម្រាស់ត្រឹមតែ 6.25mm ប៉ុណ្ណោះ គឺនឹងធ្វើអោយ iPhone 17‌ Air ថ្មីនេះ ក្លាយជា iPhone ដែលមានកម្រាស់ស្តើងជាងគេបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple។ គួរបញ្ជាក់ថា iPhone ដែលមានកម្រាស់ស្តើងបំផុតនោះ គឺ iPhone 6។ ស្មាតហ្វូនេះ មានកម្រាស់ 6.9mm។ បើមើលទៅលើស្មាតហ្វូនចាប់ពី iPhone X និងម៉ូឌែលក្រោយៗនោះ ក្រុមហ៊ុន Apple ក៏បង្កើនទៅលើកម្រាស់ដើម្បីបន្ថែមនូវកន្លែងសម្រាប់ថ្ម កាមេរ៉ា Face ID និងជាច្រើនទៀតផង។

 

ជាមួយនិងវត្តមាន iPhone 17‌ Air នេះ ក្រុមហ៊ុន Apple នឹងបំពាក់នូវបន្ទះឈីប  5G modem នៅលើស្មាតហ្វូននេះផងដែរ។ ហើយសម្រាប់បន្ទះឈីបនេះ ក៏នឹងមានទំហំតូចជាង 5G modem របស់ក្រុមហ៊ុន Qualcomm ថែមទៀតផង។ លោក Gurman បាននិយាយថា ក្រុមហ៊ុន Apple ក៏មានការផ្តោតទៅលើការបង្កើតនូវបន្ទះឈីបសម្រាប់ប្រើប្រាស់ជាមួយនឹងសមាសភាគជាច្រើនទៀតដែលឌីស្សាញដោយក្រុមហ៊ុន Apple ទៅលើស្មាតហ្វូន iPhone នេះ។

គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមជាច្រើនមុននេះ មានការទម្លាយថា iPhone 17‌ Air នេះនឹងមានកម្រាស់នៅចន្លោះពី 5mm និង 6mm។ ស្មាតហ្វូន iPhone 17‌ Air នេះ នឹងមានអេក្រង់ដែលមានទំហំ 6.6 អ៊ីងពនិងកាមេរ៉ាខាងក្រោយ 1 គ្រាប់។ iPhone 17‌ Air នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមឧបករណ៍ទាំង 3 របស់ក្រុមហ៊ុន Apple ដែលបំពាក់នូវបន្ទះឈីប Apple modem នៅក្នុងឆ្នាំ 2025 នេះ ហើយក្រុមហ៊ុន Apple នឹងនាំយកនូវបន្ទះឈីបនេះទៅកាន់ស្មាតហ្វូន iPhone SE និង iPad តម្លៃសមរម្យផងដែរ។ ជាមួយគ្នានេះក៏មានការទម្លាយថា ក្រុមហ៊ុន Apple ក៏អាចនឹងបញ្ចេញនូវ system-on-a-chip ដែលមាន processor, modem, Wi-Fi chip និងសមាសភាគជាច្រើនទៀតដែលនឹងជួយសន្សំទៅលើទំហំបន្ថែមទៀតផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម