no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei និង Apple នាំមុខទីផ្សារស្មាតហ្វូនប្រណិតៗនៅប្រទេសចិនក្នុងត្រីមាសទី 3 ឆ្នាំ 2024

នៅថ្ងៃនេះ ក្រុមហ៊ុន Canalys ទើបតែបញ្ចេញនូវរបាយការណ៍មួយនៃទីផ្សារស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 ដែលមានការបង្ហាញអំពីក្រុមហ៊ុន Huawei និង Apple។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei និង Apple បាននាំមុខទៅលើទីផ្សារស្មាតហ្វូនប្រណិតរបស់ចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ សោយ iPhone ស្ថិតនៅចំណាត់ថ្នាក់កំពូល ខណៈដែលស្មាតហ្វូនរបស់ចិន គឺនបានតាមពីក្រោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei ហាក់ដូចជាមានសន្ទុះខ្លាំងឡើងវិញនៅលើទីផ្សារ ខណៈពេលដែលក្រុមហ៊ុន Apple មានការលក់ធ្លាក់ចុះទៅលើ iPhone។ ការលក់របស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei លើសតម្លៃ $600 គឺមានការកើនឡើង 34% បើធៀបទៅនឹងឆ្នាំមុននេះ នៅក្នុងខែកញ្ញាឆ្នាំនេះ។ ស្មាតហ្វូននេះ បានជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងស្មាតហ្វូនថ្នាក់ប្រណិតដែលមានចំណែកទីផ្សារចំនួន 33% ។ ក្រុមហ៊ុននេះ នៅតែបន្តក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងអស្ចារ្យបំផុតជាច្រើនម៉ូឌែលថែមទៀត។

ក្រុមហ៊ុន Huawei បានបោះជំហានដ៏ធំមួយទៀតនៅក្នុងទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនកាលពីឆ្នាំមុននេះជាមួយនឹងវត្តមានរបស់ស្មាតហ្វូន  Mate 60 series ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះក៏បន្តទទួលបានការគាំទ្រកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងប្រទេសចិនផងដែរ។ ព័ត៌មានលម្អិតជាច្រើនទៀតទម្លាយថា ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបានប្រហែលជា 1.12 លានគ្រឿងទៅលើស្មាតហ្វូនបត់បានរបស់ខ្លួនចាប់ពីខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ។ 

 

សម្រាប់ស្មាតហ្វូនMate XT – ដែលជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុននេះ ក៏បានជួយបង្កើនការលក់នៅក្នុងទីផ្សារស្មាតហ្វូនបត់បានផងដែរនៅក្នុងប្រទេសចិន។ ផលិតផលនេះមានការបំពាក់នូវភាពច្នៃប្រឌិតជាច្រើនដែលទាក់ទាញអ្នកប្រើប្រាស់ជាច្រើននៅក្នុងទីផ្សារនៃប្រទេសនេះ។ សម្រាប់ក្រុមហ៊ុន Apple គឹមានការធ្លាក់ចុះទៅលើការលក់ចំនួន 5% ទៅលើការនាំចេញស្មាតហ្វូន iPhone ។ ក្រុមហ៊ុននេះបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងទីផ្សារស្មាតហ្វូនប្រណិតដែលមានចំណែកទីផ្សារធំបំផុតដល់ទៅ 52%។

 

បើទោះបីជាស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកនេះក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើននៅក្នុងការលក់ស្មាតហ្វូន iPhone នៅក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះក៏ចាប់ផ្តើមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសចិន។ មួយវិញទៀតនោះ ស្មាតហ្វូន  “AI-less” iPhone 16 series ហាក់ដូចជាមិនមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារនេះទេ។ 

របាយការណ៌ខាងលើនេះ បញ្ជាក់ថា ស្មាតហ្វូន iPhone 15 Pro Max បាននាំមុខគេនៅក្នុងទីផ្សារស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិន ខណៈពេលដែលស្មាតហ្វូន Pura 70 series ទទួលបាននូវចំណាត់ថ្នាក់លេខ 6 នៅក្នុងទីផ្សារស្មាតហ្វូន high-end នៅក្នុងប្រទេសចិន។ សម្រាប់ស្មាតហ្វូន Honor គឺមានចំណែកទីផ្សារចំនួន 5% ដែលមានការកើនឡើង 30% ធៀបទៅនឹងឆ្នាំមុនេះ ហើយក្រុមហ៊ុន Xiaomi គឺមានកំណើនប្រចាំឆ្នាំដល់ទៅ 88% ខណៈពេលដែលក្រុមហ៊ុន Samsung មានការធ្លាក់ចុះ 11% ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម