no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota បើកទទួលកក់ទុកមុន Toyota bZ3X នៅទីផ្សារប្រទេសចិនហើយ មានតម្លៃតែជាង 1 ម៉ឺនដុល្លាប៉ុណ្ណោះ

Toyota bZ3X រថយន្តអគ្គិសនីស៊េរីថ្មីក្នុងត្រកូលឡានអគ្គិសនី bZ របស់ Toyota បានបើកទទួលការកក់ទុកមុននៅទីផ្សារប្រទេស ចិនក្នុងតម្លៃខ្ទង់ចាប់ពី $13,800 ឡើងទៅ។ ឡានអគ្គិសនីស៊េរីថ្មីឆ្នាំ 2025 ដែលកើតចេញពីកិច្ចសហការួមគ្នារវាង Toyota និង GAC នេះជាប្រភេទរថយន្ត SUV ដែលមានការរចនារូបរាងក្រៅដ៏ប្រណិតទាន់សម័យ។ bZ3X មានបណ្តោយ 4,600mm/ ទទឹង 1,875mm/ កម្ពស់ 1,645 mm និងគម្លាតកង់មុខក្រោយ 2,765mm ហើយនិងមានទំងន់ប្រមាណ 1,670kg។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនីរបស់ជប៉ុនមួយនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយកំលាំង 201 សេះ និងកញ្ចប់ថ្មប្រភេទ lithium iron phosphate ទំហំ 50.03kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 430km។ សម្រាប់ការសាកភ្លើងចូលវិញ គឺលឿនរហ័សដោយសាកពី 20% ទៅ 80% ចំនាយពេលប្រមាណ 24 នាទីប៉ុណ្ណោះ។ 

នៅផ្នែកខាងក្នុងមានការរៀបចំតុបតែងប្រណិតនិយមជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch អេក្រង់កម្សាន្តទំហំ 14.6-inch ដំណើរការដោយបន្ទះឈីប Snapdragon 8155 គាំទ្រមុខងារ Voice Recognition។ បន្ថែមពីនេះវាមានភ្លើងបំភ្លឺតាមកាប៊ីន ambient light ចំនួន 32 ពណ៌ កន្លែងសាកភ្លើងទូរសព្ទឥតប្រើខ្សែ និងប្រព័ន្ធបំពងសំឡេង Yamaha audio sound system ចំនួន 11 គ្រាប់។

សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Toyota bZ3X ភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Momenta 5.0 advanced driving assistance system (ADAS) គាំទ្រដំណើរការដោយបន្ទះឈីប Nvidia DRIVE AGX Orin X chip និងមានសែនស័រចំនួន 27 គ្រាប់ រួមមានប្រព័ន្ធសែនស័រកាមេរ៉ាចំនួន 11 គ្រាប់,  Ultrasonic radar ចំនួន 12 គ្រាប់, millimeter-wave radars ចំនួន 3 គ្រាប់ និង Lidar Sensor ជាដើម។ សម្រាប់ប្រព័ន្ធជំនួយការបើកបរវិញមានដូចជា ប្រព័ន្ធកំណត់ speed limit assist, ប្រព័ន្ធចាប់សញ្ញាចរាចរ traffic light assist, បញ្ជាការចូលចូល remote parking, និងមុខងារជំនួយសុវត្ថិភាពផ្នែកចំហៀង blind spot monitoring…ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍