ថ្មីៗនេះ រថយន្តស៊េរីថ្មីនៅក្នុងត្រកូល Toyota LandCruiser Prado Series 250 ទើបតែទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ 5 បន្ទាប់ពី ANCAP ដែលជាស្ថាប័នធ្វើតេស្តតឹងរឹងបំផុតទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្តថ្មីៗដែលមានលក់នលើទីផ្សារ។ កន្លងមកបើទោះបីជាការធ្វើតេស្តទៅលើរថយន្ត Toyota Prado GXLត្រូវបានបញ្ចប់រួចហើយក៏ដោយនោះ ចំណាត់ថ្នាក់ផ្កាយ 5 នេះ គឺត្រូវតែអនុវត្តទៅកាន់គ្រប់ម៉ូឌែលទាំងអស់ ដើម្បីធានាបាននូវប្រព័ន្ធសុវត្ថិភាពនូវដំណើរការពេញលេញ។
តាមការបញ្ជាក់ពីស្ថាប័ន ANCAP នេះ បានអោយដឹងថា ការធ្វើតេស្តនេះ គឺផ្តោតទៅលើចំណុចសំខាន់ចំនួន 4 ។ រថយន្ត Toyota LandCruiser Prado នេះ ទទួលបានពិន្ទុដល់ទៅ 85% សម្រាប់ការពារទៅលើក្មេងជំទង់ 89% និងទៅលើការការពារកូនក្មេង ហើយនិង 84% ទៅលើការការពារអ្នកធ្វើដំណើរនៅតាមផ្លូវ និង 82% សម្រាប់អ្នករួមដំណើរ។ ជាពិសេស បើមើលទៅលើកម្រិតសុវត្ថិភាពសម្រាប់អ្នកអង្គុយនៅផ្នែកខាងមុខ គឺមានការតេស្តទៅលើការប៉ះក្បាលទៅនឹងកញ្ចក់ ហើយគេសង្កេតឃើញថា រថយន្ត Prado នេះទទួលបាននូវលទ្ធផលល្អ ហើយសម្រាប់ផ្នែកជើង និងទ្រូងក៏មានសុវត្ថិភាពផងដែរ។ ANCAP បន្ថែមថា ការការពារសម្រាប់អ្នកអង្គុយនៅលើកៅអីជួរទី 2 ក៏មានលទ្ធផលល្អផងដែរ។
ប្រព័ន្ធសុវត្ថិភាពដំណើរការ (Active Safety) របស់រថយន្ត Prado នេះ គឺបានតេស្តនៅកន្លែងរបស់ស្ថាប័ន ANCAP ផ្ទាល់តែម្តង។ និយាយរួមទៅគឺទទួលបាននូវលទ្ធផលល្អតាមរយៈការធ្វើតេស្តជាច្រើន។ សូមជំរាបថា ស្ថាប័ននេះ ក៏មានការតេស្តទៅលើចំណុចធំៗទាំង 5 នៃប្រព័ន្ធសុវត្ថិភាពផងដែរ សម្រាប់ត្រកូលរថយន្តToyota LandCruiser Prado នេះ ក្នុងនោះមានដូចជា Driver Monitor Camera, Road Sign Assist, Proactive Driving Assist, Pre-Collision Safety system និង Safety Exit Assist ជាដើម។ នៅលើរថយន្តនេះមានពោងសុវត្ថិភាពដល់ទៅ 9 ។
លោក Carla Hoorweg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ANCAP និយាយថា “រថយន្ត Toyota Prado ថ្មីនេះមានការបង្កើនទៅលើកម្រិតនៃប្រព័ន្ធសុវត្ថិភាពដែលស្របទៅនឹងការរំពឹងទុករបស់អតិថិជនជាច្រើនក្នុងពេលបច្ចុប្បន្ននេះ។ នេះ មិនទាន់ជាលទ្ធផលដ៏ខ្លាំងក្លានៅឡើយទេ សម្រាប់រថយន្ត Prado ជំនាន់ថ្មីរបស់ក្រុមហ៊ុន Toyota នឹងបន្តក្នុងការផ្តោតទៅលើសុវត្ថិភាពកាន់តែទំនើបបន្ថែមទៀត។” គួរបញ្ជាក់ផងដែរថា លក្ខណៈវិនិច្ឆ័យរបស់ស្ថាប័ន ANCAP នេះ គឺត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៅក្នុងឆ្នាំ 2023 ជាមួយនឹងស្តង់ដារ Euro NCAP ហើយសង្កត់ធ្ងន់ទៅលើប្រព័ន្ធត្រួតពិនិត្យអ្នកបើកបង ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាពនៅពេលប៉ះជាមួយនឹងអ្នកជិះកង់ម៉ូតូផងដែរ៕