no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ 2025 មានជម្រើសម៉ាស៊ីនម៉ាស៊ូត 2.2L ថ្មី ខ្ចីពី Isuzu

ថ្មីៗនេះនៅក្នុងកម្មវិធីតាំងពិព័រណ៌យានយន្តនៅក្នុងប្រទេសថៃ ក្រុមហ៊ុន Mazda បានប្រកាសចេញភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ 2025 ប្រភេទប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.2L ថ្មី ដែលដំណើរការដោយប្រអប់លេខថ្មី ជួយឲ្យវាមានកម្លាំងខ្លាំង និងកម្លាំងរមួលជាងមុនទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនម៉ាស៊ូតថ្មីនេះត្រូវបានគេរាយការណ៌ថា គឺបានខ្ចីពីម៉ាស៊ីនដែលប្រើប្រាស់នៅលើរថយន្ត Isuzu D-Max មានចំណុះ 2.2L ប្រភេទ Turbo MaxForce ទំហំ 4 ស៊ីឡាំង មានកម្លាំង 161 សេះ និង កម្លាំងរមួល 400NM ដែលខ្លាំងជាងមុន 13 សេះ និង 50 NM បើប្រៀបធៀបនឹងម៉ាស៊ីនចំណុះ 1.9L ចាស់របស់រថយន្តនេះ។ ម៉ាស៊ីនដំណើរការដោយប្រអប់លេខដៃ 6 វគ្គ ឬ ប្រអប់លេខអូតូ 8 វគ្គថ្មី និង ប្រព័ន្ធបើកបរប៉ុងក្រោយ (RWD)។

សូមបញ្ជាក់ឲ្យដឹងដែរថា Mazda BT-50 ក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតមួយទៀតដែរ គឺ ចំណុះ 3.0L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 187 សេះ និង កម្លាំងរមួល 450NM។ ម៉ាស៊ីននេះ ដំណើរការដោយប្រអប់លេខដៃ 6 វគ្គ ឬ ប្រអប់លេខអូតូ 6 វគ្គ និងមានទាំងជម្រើសប្រើប៉ុងក្រោយ ឬ ប៉ុង 2 (AWD) ដែលផ្តល់ឲ្យនូវមុខងារចាក់សោរប៉ុងក្រោយ និង Off-road Driving Mode ផងដែរ។

ក្រៅពីបានបន្ថែមជម្រើសម៉ាស៊ីនថ្មី ភីកអាប់ Mazda BT-50 ក៏ទទួលបានការអាប់ដេតផ្នែកខាងមុខដែរ ដោយបំពាក់ប៉ាណាមុខថ្មី អមដោយចង្កៀងមុខ LED ថ្មី ក៏ដូចជា កាងមុខឌីហ្សាញថ្មី មានបង្កប់រន្ធខ្យល់ផ្នែកចំហៀង និង អំពូលកាត់អ័ព្ទ LED ផងដែរ។ ចំណែកឯផ្នែកខាងក្រោយ វាក៏បានបំពាក់ស្តុបក្រោយ LED រចនាថ្មី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ BT-50 មានបំពាក់ហ្គូឡូមុខក្រោយ ទំហំធំបំផុតលើឡាន Mazda។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញនៅលើរថយន្ត Mazda BT-50 ក៏នៅតែរក្សាការរៀបចំដដែល ប៉ុន្តែបានអាប់ដេតអេក្រង់កម្សាន្ត Touchscreen ផ្នែកកណ្តាលធំជាងមុន ដោយឥឡូវនេះមានទំហំ 9 អ៊ីញ ហើយកុងទ័រឌីជីថលរបស់វា ក៏ធំជាងមុនដែរ ដោយឡើងពី 4.2 អ៊ីញ មក 7.0 អ៊ីញវិញ។ បន្ថែមពីនេះ BT-50 ឆ្នាំ 2025 អាចប្រើមុខងារ Android Auto ដោយមិនចាំបាច់ប្រើខ្សែ ទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមអ្នកឌីហ្សាញរបស់ Mazda ក៏បានធ្វើឲ្យកាប៊ីនខាងក្នុងរបស់ BT-50 កាន់តែប្រណីត ដោយបានអាប់ដេត Material ដែលបានប្រើលើទ្វារ, ប្លុកបញ្ជាផ្នែកកណ្តាល និងតាបឡូ ផងដែរ។

 

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ឡាន Mazda BT-50 ឆ្នាំ 2025 ក៏បានបន្ថែម Option សុវត្ថិភាព មកស្តង់ដារជាច្រើន រួមទាំង Rear Cross Traffic Brake, Adaptive Cruise Control និង មុខងារចាប់ស្លាកសញ្ញាចរចារ Traffic Sign Recognition ព្រមទាំងបំពាក់បន្ថែមកាមេរ៉ាផ្នែកខាងមុខថ្មី អាចចាប់រូបភាពបានទូលាយ ជាងមុន ទៀតផង។ 

អ្វីដែលកាន់តែពិសេសនោះគឺ ប្រព័ន្ធហ្វ្រាំងអូតូនៅរថយន្តនេះ ឥឡូវនេះ គឺអាចចាប់ដឹងឧបសគ្គដែលជាម៉ូតូ និងអ្នកថ្មើរជាង នៅផ្លូវបំបែក ខណៈប្រព័ន្ធចាប់គន្លងផ្លូវ Lane Keeping Assist មិនចាំបាច់ត្រូវការមើលឃើញគំនូសផ្លូវ ដើម្បីដឹងថាគែមនៃផ្លូវនៅត្រង់ណាឡើយ សូមបញ្ជាក់ថា ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ 2025 បានដាក់លក់នៅក្នុងប្រទេសថៃ តម្លៃចាប់ពីខ្ទង់ $22,000 ដល់ $39,000 ឡើងទៅ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម