no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra នឹងមានគែមស្តើងជាងគេបំផុត

ជឿជាក់ថា កន្លងមក យើងគ្រប់គ្នាប្រាកដជាបានឃើញហើយនូវស្មាតហ្វូន Flagship ជាច្រើនរបស់ក្រុមហ៊ុន Samsung ជាពិសេស គឺទៅលើម៉ូដែលថ្មីៗរបស់ Galaxy S Series។ សម្រាប់វត្តមានរបស់ម៉ូដែលថ្មី Galaxy S25 Ultra ឆ្នាំថ្មីនេះ ជឿជាក់ថា គ្រប់គ្នានឹងមានការចាប់អារម្មណ៍ជាច្រើនទៅលើស្មាតហ្វូននេះ។ ថ្មីនេះ មានការបែកធ្លាយវីដេអូ ហើយនិងរូបភាពជាច្រើនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរូបភាព និងវីដេអូរបស់ស្មាតហ្វូននេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ គឺមានគែម Bezels ស្តើងមែនទែនគ្រប់ជ្រុងទាំងអស់ ហើយថែមទាំងមានកម្រាស់ស្តើងជាងស្មាតហ្វូន Galaxy S24 Ultra ដែលចេញលក់ឆ្នាំមុនទៀតផង។ សម្រាប់ការឌីស្សាញ គែមជុំវិញរបស់ស្មាតហ្វូននេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Flagship ជាច្រើនទៀតនៅលើទីផ្សាអញ្ចឹង។ នៅពេលនេះ ការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូន Galaxy S25 Ultra នឹងមានការច្រិបគែម Bezels មានកម្រ៉ាស់ស្តើងជាងគេបំផុត ប្រៀបធៀបជាមួយស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូលស្មាតហ្វូន Galaxy កន្លងមក។ 

គួរបញ្ជាក់ថា នៅក្នុងការបង្ហោះនៅលើ X អ្នកទម្លាយ @UniverseIce ក៏បានបញ្ជាក់ថា ពួកគេបានឃើញនូវរូបភាព renders ជាច្រើនរបស់ស្មាតហ្វូន Galaxy S25 Ultra និងមានការអះអាងទៀតថា ស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺមាន គែម bezels ស្តើងបំផុតនៅក្នុងចំណោមស្មាតហ្វូនទាំងអស់ ដែលរួមមានស្មាតហ្វូន Apple iPhone 16 Pro Max និង  Xiaomi 15 ផងដែរ។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយនេះ បានបញ្ជាក់ថាស្មាតហ្វូន  Galaxy S25 Ultra នឹងមាន 4 ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ខៀវ ប្រផេះ និងស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម